ពាក្យពេចន៍ទាំង ១០ឃ្លារបស់លោក Denzel Washington បំផុស ជំរុញលើកទឹកចិត្ត​



លោក Denzel Washington ឬឈ្មោះពេញ Denzel Hayes Washington Jr. កើតនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៥៤ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ លោកគឺជាតួសម្ដែង អ្នកដឹកនាំសម្ដែង និងជាអ្នកផលិតជនជាតិអាមេរិក ដែលទទួលបានមេដាយមាសពិភពលោក និងពានរង្វាន់ជាច្រើនមក។ លោក Denzel Washington ត្រូវបានគេចាត់ទុកថាជាបុគ្គលជោគជ័យមួយរូបដែលមានទ្រព្យសម្បត្តិ ១៣០ លានដុល្លារ ដោយយោងតាម Forbe និងជាបុគ្គលមានឥទ្ធិពលចំណាត់ថ្នាក់លេខ៥០ របស់ IMDB។ លោក ក៏ជាអ្នកនិយាយសាធារណៈក្នុងការជំរុញលើកទឹកចិត្ត និងបំផុសគំនិតដ៏ល្បីល្បាញមួយរូបផងដែរ។ ខាងក្រោមនេះគឺជាសម្ដី ១០ឃ្លារបស់លោក៖ 

១) «អ្នកអ្នកប្រាថ្នាចង់បានទឹកភ្លៀង ប្រាកដណាស់ថាអ្នកនឹងត្រូវដើរឆ្លងភក់ជាមិនខាន»។ 

២) «សំណាងកើតឡើងនៅពេលឱកាស និងការត្រៀមខ្លួនរបស់អ្នក»។ 

៣) «ធ្វើអ្វីដែលអ្នកត្រូវធ្វើ និងធ្វើអ្វីដែលអ្នកចង់ធ្វើ»។

៤) «ប្រសិនបើអ្នកមានសត្រូវ អ្នកត្រូវរៀនពីសត្រូវរបស់អ្នកនិងស្គាល់សត្រូវរបស់អ្នកឲ្យច្បាស់។ កុំឆ្កួតទាំងងងឹតងងល់ជាមួយពួកគេ»។ 

៥) «ក្ដីសុបិនគ្មានគោលដៅគឺគ្រាន់តែជាក្ដីសុបិនប៉ុណ្ណោះ»។

៦) «ប្រសិនបើអ្នកមិនទុកចិត្តលើកពីឡុតរបស់អ្នកទេ កុំឡើងជិះយន្តហោះ»។

៧) «កុំគ្រាន់តែមានមហិច្ឆតាដើម្បីរស់នៅ តែត្រូវមានមហិច្ឆតាដើម្បីបង្កើតភាពខុសប្លែក»។

៨) «ប្រសិនបើអ្នកមិនបរាជ័យ នោះអ្នកនឹងមិនសាកល្បងនោះទេ»។

៩) «កុំខ្លាចបរាជ័យធំ កុំខ្លាចសុបិនធំ»។

១០) «ខ្ញុំដើរឆ្ពោះទៅមុខដោយសារជំនឿក្នុងចិត្តរបស់ខ្ញុំ មិនមែនដោយសារខ្ញុំមើលឃើញដោយភ្នែកនោះទេ»៕

ប្រែសម្រួលដោយ៖ លង់ វណ្ណៈ