សមាសធាតុសំខាន់បំផុតរបស់ក្រុមការងារជោគជ័យគឺជាអ្វី?​



នៅក្នុងសៀវភៅ "No Hard Feelings: The Secret Power of Embracing Emotions at Work" និពន្ធដោយលោក ស្រី Liz Fosslien និងលោកស្រី Mollie West Duffy បានរកឃើញនូវសមាធាតុ ឬធាតុផ្សំសំខាន់បំផុតមួយដែលចាំបាច់ធ្វើឲ្យក្រុមការងារជោគជ័យ។ ផ្អែកលើការពិសោធន៍ និងស្ទង់មាតិ សមាធាតុដ៏សំខាន់បំផុតដែលបានចងក្រងទុកក្នុងសៀវភៅនេះគឺ សុវត្តិភាពចិត្តសាស្ត្រ (Psychological safety) របស់ក្រុមការងារម្នាក់ៗ។

អ្នកនិពន្ធខាងលើបាន លើកឡើងនូវសំណើរចំនួន ៤ ចំណុចសម្រាប់ក្រុមការងារនីមួយៗ និងថ្នាក់ដឹកនាំត្រូវធ្វើដើម្បីធ្វើឲ្យមានសុវត្តិភាពចិត្តសាស្ត្រក្នុងក្រុមការងារដែលនោះរួមមាន៖

១) សម្រាប់ក្រុមការងារម្នាក់ៗ

  • ជំរុញឲ្យមានការពិភាក្សាដេញដោលយ៉ាងទូលំទូលាយនៅក្នុងចំណោមក្រុមការងារទាំងមូល ដោយអនុញ្ញាតឲ្យមានទស្សនៈយល់ស្រប និងជំទាស់ប្រកបដោយប្រសិទ្ធភាព។
  • ស្នើឲ្យបញ្ចេញគំនិតមិនល្អខ្លះៗមួយចំនួនដើម្បីធ្វើឲ្យសម្ពាធក្រុមការងារធ្លាក់ចុះ ធ្វើរឿងប្លែកៗ សប្បាយៗ និងមានលក្ខណៈផ្សងព្រេងផងដែរ។
  • ស្នើឲ្យក្រុមការងារបកស្រាយពន្យល់ទស្សនៈ ឬគំនិតយោបល់របស់ខ្លួនឲ្យបានច្បាស់ៗ ជៀសវាងកាត់យល់ដោយខ្លួនឯង ឬធ្វើឲ្យក្រុមការងារម្នាក់ៗមានការភ័ណ្ឌច្រឡំ។ 
  • ប្រើភាសាទូទៅនៅពេលទំនាក់ទំនងក្រុមការងារដូចជាថា តោះចាប់ផ្តើមធ្វើវា! អនុវត្តតាមគំនិតនេះទៅ! គំនិតនេះល្អ! ជាដើម។

២) សម្រាប់អ្នកគ្រប់គ្រង

  • បង្កើតឲ្យមានការព្រមព្រៀង ឬការយល់ស្របជាធ្លុងមួយនៅក្នុងក្រុមការងារដែលនេះជាច្បាប់គ្រឹះមួយពីរបៀបដែលថា តើអ្នកត្រូវប្រឈមមុខចំពោះក្រុមការងារទាំងមូលដោយរបៀបណា?
  • សាកសួរក្រុមការងារថា តើអ្នកអាចជួយពួកគេបានដោយរបៀបណា? ក្នុងនាមជាអ្នកគ្រប់គ្រង ការចាប់ផ្តើមការសន្ទនាជាមួយក្រុមការងារ គឺជាកាតព្វកិច្ចរបស់អ្នក។
  • មានតុល្យភាពនៃការទំនាក់ទំនងការងារ  ពោលគឺធ្វើឲ្យការងារបានសម្រេច ប៉ុន្តែទាមទារពេលវេលាសម្រាប់ពិភាក្សាជាមួយក្រុមការងារនូវអារម្មណ៍ និងតម្រូវការរបស់ពួកគេផងដែរ។
  • សួរពួកគេនូវសំនួរចំៗ និងស៊ីជម្រៅ ជៀសវាងសួរសំនួរណាដែលចំណាយពេលវេលាយូរ ស្មុគស្មាញពិបាកយល់ ឬមិនចំចំណុច៕

ប្រភព៖ Businessinsider 

 

X
5s