កម្មវិធី «វេទិកាយុវជនដើម្បីសេដ្ឋកិច្ច» ចូលរួមដោយសេរី បានទាំងចំណេះនិងបទពិសោធន៍​



មានមនុស្សជាច្រើនបានចោទសួរថា ហេតុអ្វីបានជាអ្នកខ្លះបរាជ័យ ក្នុងការងារ និងការសិក្សា  ឯអ្នកខ្លះទៀតបែរជាជោគជ័យទៅវិញ ដែលទោះបីជាយើងកំពុងតែរស់នៅលើផែនដីតែមួយដូចគ្នាក្តី? តើយើងពិតជាមនុស្សសំណាងមិនល្អ ឬមួយព្រហ្មលិខិតជាអ្នកកំណត់វាសនាឲ្យយើង? តើយើងអាចកែប្រែខ្លួនឲ្យក្លាយជាមនុស្សដែលមានសក្តានុពលសម្រាប់សង្គមបានដែរឬទេ?

យើងជឿថា មានមនុស្សជាច្រើនដែលមានការខ្វល់ខ្វាយចំពោះសំណួរខាងលើនេះ តែបែរជាមិនមានឱកាសបានស្តាប់ដំបូន្មានពីអ្នកដែលធ្លាប់ឆ្លងកាត់នូវបទពិសោធន៍ទាំងនោះពីមុនមក។ 

ពេលនេះឱកាសបានមកដល់ហើយ សម្រាប់សិស្សានុសិស្ស ជាពិសេសដល់បណ្តានិស្សិតដែលមានមុខជំនាញផ្សេងៗគ្នាអាចអញ្ជើញចូលរួមក្នុងកម្មវិធី “វេទិកាយុវជនសម្រាប់សេដ្ឋកិច្ច”  ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ពីសំណាក់វាគ្មិនកិត្តិយស ។ កម្មវិធីនេះ មិនគ្រាន់តែជាកម្មវិធី ដែលផ្តោតទៅលើសេដ្ឋកិច្ចតែមួយមុខទេ តែជាកម្មវិធីដែលមានប្រធានបទដែលទាក់ទងទៅនឹងការជំរុញ និងលើកទឹកចិត្តដល់យុវជនឲ្យមានការត្រៀមខ្លួន ដើម្បីសម្រេចបាននូវគោលដៅដែលគាត់ចង់បាន។

ភាពជោគជ័យរបស់យុវជន បានចូលរួមចំណែកជាច្រើនជូនសង្គមមិនតែប៉ុណ្ណោះ ថែមទាំងធ្វើឲ្យសេដ្ឋកិច្ចក្នុងប្រទេសមានភាពប្រសើរទ្បើងតាមនោះផងដែរ។ ដូច្នេះហើយបានជាក្រុមនិស្សិតសេដ្ឋកិច្ចអភិវឌ្ឍន៍មួយក្រុមបានសម្រេចចិត្តផ្តួចផ្តើមគំនិត បង្កើតជាកម្មវិធីមួយដល់បណ្តាសិស្ស និស្សិតគ្រប់មជ្ឈដ្ឋាន ចូលរួមដោយសេរី ក្នុងគោលបំណងចែកបង្កើតការរំលែកចំណេះដឹង  ។ហេតុនេះហើយទើបកម្មវិធី  EFFY បានរៀបចំបាននូវប្រធានបទ៤ សំខាន់ៗដូចខាងក្រោម៖

១) ការអនុវត្តគណនេយ្យ និងពន្ធដារ
វាគ្មិនកត្តិយស  លោកសាស្រ្តាចារ្យ តាន់ កុកឆេង

២) គន្លឹះជោគជ័យក្នុងជីវីតសម្រាប់យុវជន
វាគ្មិនកត្តិយស លោកសាស្រ្តាចារ្យ ស សុភាព

៣) ការត្រៀមខ្លួនរបស់និស្សិតបញ្ចប់ការសិក្សាសម្រាប់ទីផ្សារការងារ
វាគ្មិនកត្តិយស លោកសាស្រ្តាចារ្យ សុក ចាន់រឹទ្ធី

៤) បទពិសោធន៍ អាហារូបករណ៍ទៅកាន់ក្រៅប្រទេស
វាគ្មិនកត្តិយស កញ្ញា រស ពេជ្រពុទិ្ធកា និងកញ្ញា រ៉ុង រតន៍ម៉េរីដា

ប្រព្រឹត្តទៅ៖ នៅថ្ងៃសោរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨ព្រឹក ដល់ម៉ោង១២ ថ្ងៃត្រង់ 

ទីតាំង៖ សាលសន្និសិទ G នៃសាកលវិទ្យាល័យភូមន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

កុំអោយឱកាសដ៏ល្អនេះ កន្លងផុតឲ្យសោះ។ ចូលរួមទាំងអស់គ្នាដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ ដើម្បីជាប្រទីបបំភ្លឺផ្លូវរបស់អ្នកក្នុងថ្ងៃអនាគត។ ជាងនេះទៅទៀត អ្នកចូលរួមអាច នឹងមានឪកាសទទួលបាននួវសៀវភៅដ៏ស្រស់ស្អាត រួមទាំងជាការដែលប្រកបដោយអត្ថន័យសម្រាប់យុវជន ដែលឧបត្ថម្ភដោយ កវីនិពន្ធ លី តារា (Dara Ly) ចំណងជើងថា 3 Minutes Motivation តាមរយៈការឆ្លើយសំនូរ និង ការលេងល្បែងកំសាន្ត(ចំនូនមានកំណត់)។

ដូច្នេះ ចាំអង្កាល់ទៀត... ចូលរួមទាំងអស់គ្នាណា...

មិនចំណាយលុយក្នុងការទិញសំបុត្រ ហើយបានបង្កើនចំណេះដឹង បទពិសោធន៍ និងទំនាក់ទំនង ជាមួយវាគ្មិនកត្តិយសល្បីៗ ថែមទាំងអាចនឹងមានការទទួលបាននូវសៀវភៅដែលកំពុងតែពេញនិយមក្នុងស្រទាប់យុវជន ដែលជាភាសាអង់គ្លេសទៀតផង ។ 

ឱកាសដ៏កម្របែបនេះ បើមិនចុះឈ្មោះទេ ប្រយ័ត្នស្តាយក្រោយណា!!!!!!!

 

 

X
5s