ដំណឹងល្អសម្រាប់អ្នកនៅម្តុំព្រែកប្រានិងច្បារអំពៅមួយចំនួនហើយ បើមានស្ពានកាត់បែបនេះមែន​



ប្រជាជនរស់នៅក្នុងខណ្ឌច្បារអំពៅទាំងអស់កំពុងត្អូញត្អែរយ៉ាងខ្លាំងបំផុតពីការកកស្ទះចរាចរណ៍ នៅលើស្ពានព្រះមុន្នីវង្ស និងនៅតាមបណ្តោយផ្លូវជាតិលេខ ១ គឺស្ទើរតែគ្មានពេលស្រាកស្រាន្ត។ មិនត្រឹមតែផ្លូវជាតិលេខមួយទេ តែនៅតាមផ្លូវលេខ ៣៦៩ ចុះពីស្ពានព្រះមុន្នីវង្សចាក់ត្រង់ទៅព្រែកប្រា រួមទាំងផ្លូវលូថ្មី ឬហៅថាព្រែកបារាំងក៏មានការកកស្ទះមិនចាញ់គ្នាប៉ុន្មានដែរ។ 

តាមការឲ្យដឹងពីប្រជាជនរស់នៅខាងភូមិព្រះពន្លា ភូមិព្រែកតាពៅ និងប្រជាជននៅតាមបណ្តោយផ្លូវលេខ ៣៦៩ បានឲ្យដឹងថាការកកស្ទះនៅតាមផ្លូវលេខ ៣៦៩ នេះគឺស្ទះរាល់ថ្ងៃទាំងពេលព្រឹក និងពេលល្ងាច។ លើសពីនេះពួកគាត់ជម្រាបដែរថា ដោយសារការកកស្ទះនៅលើស្ពានព្រះមុន្នីវង្សថ្មីក៏ជាហេតុផលបណ្តាលឲ្យមានផលរំខានមួយនេះដែរ ពួកគាត់ត្រូវចំណាយពេលរងចាំការស្ទះចរាចរណ៍តាមបណ្តោយផ្លូវលេខ ៣៦៩ ហើយទៅបន្តស្ទះលើស្ពានយ៉ាងយូរទៀត។

ជាមួយគ្នានេះដែរដោយមើលឃើញពីផលរំខានផ្នែកចរាចរណ៍នេះ រដ្ឋបាលសាលារាជធានីភ្នំពេញ តាមសេចក្តីសម្រេចរបស់លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសម្រេចបង្កើតក្រុមការងារចុះសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីខាងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ទៅកាន់សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការសិក្សានេះនឹងត្រូវធ្វើការកំណត់ពីទីតាំង កម្រិតផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងផលរំខានមួយចំនួនទៀតដែលកើតឡើងពីគម្រោងនៃការសាងសង់ស្ពានមួយនេះ ហើយក្រុមការងារដែលចាត់ឲ្យចុះសិក្សាកំណត់ទីតាំងសាងសង់ស្ពាននេះមានដូចខាងក្រោម៖

ដោយ៖ យ៉ាយ៉ា

X
5s