គោលការណ៍ហិរញ្ញវត្ថុសំខាន់ៗចំនួន ៥ ដែលនាំឲ្យមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ​



ឆ្នាំ ២០២០ ខិតជិតមកដល់ហើយ ប៉ុន្តែហាក់ដូចជារឿងមួយសំខាន់ទៅទៀតសម្រាប់ទុកឲ្យអ្នកនូវមេរៀនអំពីលុយ ដែលអាចជាគោលការណ៍ហិរញ្ញវត្ថុល្អបំផុតចំពោះអ្នក។ ចំណុចទាំងនេះត្រូវបានគេធ្វើតេស្ត និងស្រាវជ្រាវខ្ពស់សម្រាប់មនុស្សគ្រប់គ្នាជាពិសេសអ្នកដែលមានគ្រួសារ ឬក៏មិនថាអ្នកមានអាយុប៉ុន្មាននោះទេ ហើយទោះបីជាអ្នកចាប់ផ្តើមជាមួយលុយបន្តិចបន្តួចឬអ្នកមានរាប់លានក៏ដោយ។ ខាងក្រោមនេះគឺជាគោលការណ៍ហិរញ្ញវត្ថុ ដែលអាចនាំអ្នកឆ្ពោះទៅរកទ្រព្យសម្បត្តិស្ដុកស្ដម្ភ៖

១) កុំចំណាយច្រើនហួសហេតុ
ការចំណាយហួសហេតុនាំឲ្យមានបំណុល ហើយបំណុលនោះនឹងរារាំងអ្នកមិនឲ្យឈានទៅមុខក្នុងជីវិត ហើយវាក៏ជាប្រភពចំបងនៃភាពតានតឹងនិងរួមចំណែកដល់ការធុញថប់អារម្មណ៍ផងដែរ។

មធ្យោបាយដែលមានប្រសិទ្ធិភាពបំផុតដើម្បីធានាថាអ្នកមិនចំណាយលើសពីនេះគឺត្រូវកំណត់ប្រាក់ចំណេញ និងចំណាយរបស់អ្នកឲ្យបានច្បាស់លាស់។ អ្នកប្រហែលជាភ្ញាក់ផ្អើលនៅពេលដែលដឹងថាមហាសេដ្ឋីលើពិភពលោកលើកឡើងថាការរស់នៅដោយការបែងចែកថវិកាបានត្រឹមត្រូវគឺជាគន្លឹះមួយនៃភាពជោគជ័យខាងហិរញ្ញវត្ថុរបស់ពួកគេ សូម្បីពួកគេក្លាយជាសេដ្ឋីហើយក៏ដោយ។

២) រកលុយឲ្យបានច្រើនជារៀងរាល់ឆ្នាំ
ការបង្កើនប្រាក់ចំណូលរបស់អ្នកសូម្បីតែចំនួនតិចតួចក៏ដោយនឹងជួយអ្នកក្នុងការរក្សានិងសង្ឃឹមថាមានអតិផរណា។ បច្ចេកទេសពេញនិយមដើម្បីរកប្រាក់ចំណូលបានច្រើនជាងនេះរួមមានការរកប្រាក់ចំណេញ ឬការចាប់ផ្តើមការងារក្រៅម៉ោងជាដើម។ ប្រសិនបើអ្នកមិនបោះជំហានទៅមុខជាមួយនឹងការងារដែលអ្នកកំពុងធ្វើនាពេលបច្ចុប្បន្ននេះទេកុំខ្លាចក្នុងការរកការងារក្រៅម៉ោងដែលល្អបំផុតសម្រាប់អ្នកនៅក្នុងការបង្កើតចំណូលបន្ថែម។

៣) រក្សាទុកយ៉ាងហោចណាស់ ១០ ភាគរយនៃប្រាក់ខែរបស់អ្នក
មុនពេលដែលអ្នកហូតប្រាក់ខែរបស់អ្នកសូមយកវាយ៉ាងហោចណាស់ ១០ ភាគរយហើយទុកវាសន្សំសម្រាប់គោលការណ៍អនាគតរបស់អ្នក ជាពិសេសការចូលនិវត្តន៍របស់អ្នក។ ប្រសិនបើនិយោជករបស់អ្នកផ្តល់នូវកម្មវិធីសន្សំប្រាក់វាកាន់តែងាយស្រួលក្នុងការធ្វើ ព្រោះពួកគេអាចធ្វើការដកប្រាក់ពីប្រាក់ខែរបស់អ្នកដោយស្វ័យប្រវត្តិពីគណនីប្រាក់ឈ្នួលរបស់អ្នកនៅថ្ងៃបើកប្រាក់ខែ។ នៅប្រទេសកាណាដាវិញកន្លែងដែលមានប្រសិទ្ធភាពបំផុតពីរដើម្បីដាក់ប្រាក់សន្សំទាំងនេះគឺស្ថិតនៅក្នុងផែនការសន្សំចូលនិវត្តន៍ (RRSP) និងគណនីសន្សំគ្មានពន្ធ (TFSA) ។

៤) ប្រើបំណុលល្អ
ប្រាក់កម្ចីនិងប្រាក់កម្ចីហ៊ីប៉ូតែក (ប្រាក់សម្រាប់បង់រំលោះផ្ទះ) ហើយពេលខ្លះប្រាក់កម្ចីអាជីវកម្មនិងការវិនិយោគផងដែរត្រូវបានចាត់ថ្នាក់ជា «បំណុលល្អ» ពីព្រោះវាត្រូវបានប្រើដើម្បីវិនិយោគអនាគតរបស់អ្នក។ ប្រសិនបើប្រភេទបំណុលផ្សេងទៀតគឺវាមិនល្អសម្រាប់សុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នកទេ។

៥) ការរៀបការឬជ្រើសរើសដៃគូជីវិតបានល្អ
អ្នកដែលធ្វើជាដៃគូជាមួយជីវិតរបស់អ្នកអាចធ្វើឲ្យក្តីសុបិនហិរញ្ញវត្ថុឬកសាងគោលដៅហិរញ្ញវត្ថុរបស់អ្នកក្លាយជាការពិត។ តែប្រសិនបើមនុស្សដែលអ្នកស្រលាញ់ចំណាយប្រាក់សន្សំទាំងអស់របស់អ្នកឬធ្វើខុសពីអ្នកធ្វើកន្លងមកវានឹងមានបញ្ហាដែលអាចនាំឲ្យមានការលែងលះគ្នា ដែលរឿងទាំងអស់នោះសុទ្ធតែកើតឡើងពីវិបត្តិហិរញ្ញវត្ថុ៕

ដោយ៖ ជា ធារិទ្ធ

 

X
5s