សហគ្រិនវ័យ ៣៣ឆ្នាំ ម្នាក់ទទួលបានជោគជ័យយ៉ាងធំធេងក្នុងការកសាងយីហោដោយសារគោលការណ៍ទាំងនេះ​



យោងតាម Entrepreneur បានឲ្យដឹងថា JAKK Media ជាប្រព័ន្ធផ្សព្វផ្សាយមួយដែលនិយាយអំពីសុខភាពរាងកាយរហូតដល់ប្រព័ន្ធសុវត្ថិភាពតាមផ្ទះហើយគ្រប់មាតិកាទាំងអស់ដែលគាត់បានផ្សព្វផ្សាយត្រូវបានមនុស្សរាប់លាននាក់ចូលទស្សនាជារៀងរាល់ខែ។ យោងតាមគេហទំព័រនេះក៍បានបង្ហើបប្រាប់ពីគោលការណ៍មួយចំនួនដែលបានបង្កើតឡើងដោយលោក Kenny Kline ស្ថាបនិកនិងជានាយកប្រតិបត្តិ នៅក្នុងការអនុវត្តអាជីវកម្មរបស់លោក។ 

១) ផ្តោតលើនិរន្តរភាព
វាមិនមានផ្លូវណាមួយដែលងាយអាចអោយអ្នកឈានទៅប្រមូលប្រាក់ចំណេញបានភ្លាមៗលើអាជីវកម្មរបស់អ្នកនោះទេ។ វិធីសាស្ត្រល្អបំផុតដើម្បីធានាអនាគតក្រុមហ៊ុនរបស់អ្នកគឺផ្តោតសំខាន់លើតម្លៃផលិតផលរបស់អ្នក។ រឿងដែលអ្នកគួរយកចិត្តទុកដាក់ផដែរនោះគឺផ្ដោតទៅលើគុណភាពនៃផលិតផលរបស់អ្នក។ ខណៈពេលដែលការរីកលូតលាស់អាជីវកម្មរបស់អ្នកអាចឲ្យអ្នកស្គាល់នូវរសជាតិ ជោគជ័យក្នុងរយៈពេលខ្លីក៍ដោយ អ្នកត្រូវតែដាក់ចិត្តដាក់កាយផ្តោតយ៉ាងម៉ឺងម៉ាត់លើនិរន្តរភាពរបស់ក្រុមហ៊ុនដើម្បីការពារអនាគតរបស់ក្រុមហ៊ុនរបស់អ្នក។ អាជីវកម្មនីមួយៗសុទ្ធតែទទួលរងការវាយប្រហារពីបញ្ហាផ្សេងៗប៉ុន្តែការរក្សាគោលជំហូរគឺជាការចាំបាច់ក្នុងការបង្កើតនិរន្តរភាពរបស់អាជីវកម្មរបស់អ្នកដោយត្រូវជ្រើសរើសយុទ្ធសាស្ត្រអាជីវកម្មដែលអាចជំរុញការលូតលាស់របស់អាជីវកម្មរបស់អ្នកបាន។

២) វិនិយោគលើការកសាងសហគមន៍
លោក Kline មានការចាប់អារម្មណ៍ជាខ្លាំងទៅលើប្រព័ន្ធអេកូឡូស៊ីឌីជីថល (Digital Ecosystem) ដោយកត់សំគាល់ពីការថយចុះនៃផ្នែកមួយចំនួនរបស់គេហទំព័រដូចជា Facebook និង Instagram គាត់បានចាប់ផ្តើមពិចារណាឡើងវិញពីវិធីល្អបំផុតដើម្បីដាំដុះសហគមន៍នៅជុំវិញអាជីវកម្មរបស់លោក។

សម្រាប់លោករឿងនេះទាក់ទងនឹងរឿងពីរយ៉ាង៖
ទី១ គឺការផ្តោតអារម្មណ៍លើបទពិសោធទូរស័ព្ទចល័ត។ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ JAKK ភាគច្រើននៃចរាចរណ៍គេហទំព័របានមកតាមរយៈឧបករណ៍ចល័ត ហើយមិនត្រឹមតែប៉ុណ្ណោះការចែករំលែកវាពិតជាមានសារៈសំខាន់យ៉ាងខ្លាំងទៅតាមបណ្តាញផ្សព្វផ្សាយសង្គមផ្សេងទៀតដើម្បីបង្កើនដល់អាជីវកម្មរបស់អ្នកឲ្យទៅមុខបន្ថែមទៀត។

ទី២ ផ្តល់ឲ្យអ្នកប្រើប្រាស់នូវឱកាសក្នុងការចូលរួមក្នុងការពង្រីកក្រុមហ៊ុនរបស់ពួកគេតាមរយៈបណ្តាញទំនាក់ទំនងរបស់ពួកគេដែលអាចជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការទទួលបានគំនិតថ្មីមកកែលំអរក្រុមហ៊ុនរបស់ពួកគេ។ លើសពីនេះទៅទៀតផ្តល់ឱ្យអ្នកប្រើប្រាស់នូវឱកាសដើម្បីផ្សាភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនរបស់អ្នកនៅលើបណ្តាញសង្គម ឬការចែករំលែកមតិសម្រាប់ការអភិវឌ្ឍសហគមន៍អនឡាញនេះ៕

ដោយ៖ ជា ធារិទ្ធ

 

X
5s