រឿង ៤យ៉ាងដែលសំខាន់ជាងការរកលុយទៅទៀត ក្នុងឆ្នាំ២០២០នេះ​



ក្នុងនាមជាសហគ្រិនអ្នកបានដាក់ពេលវេលា និងលះបង់កម្លាំងកាយចិត្តជាច្រើននៅក្នុងការបណ្តាក់ទុនរបស់អ្នកដើម្បីរកលុយឲ្យបានច្រើន។ ហើយមនុស្សគ្រប់គ្នាតែងតែគិតថាការរកលុយពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នក។ ប៉ុន្តែរឿងខ្លះគឺវាសំខាន់ជាងលុយទៅទៀត ហើយការមិនអើពើនឹងរឿងទាំងនេះនឹងធ្វើឲ្យលុយរបស់អ្នកដែលខំរកទាំងលំបាកនោះប្រែក្លាយជាគ្មានតម្លៃ មិនតែប៉ុណ្ណោះមនុស្សដែលនៅក្បែរអ្នកពួកគេនឹងចាកចេញម្តងមួយៗ រហូតដល់ពេលមួយដែលអ្នកទើបតែភ្ញាក់ខ្លួន។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗទាំង ៤ ដែលគួរតែយកចិត្តទុកដាក់ជាជាងការរកប្រាក់ប្រចាំថ្ងៃរបស់អ្នក ក្នុងឆ្នាំថ្មី៖

១) ជំនឿរបស់អ្នក
នេះមិនមែននិយាយអំពីជំនឿសាសនាទេទោះបីវាអាចជាផ្នែកមួយនៃមនុស្សគ្រប់គ្នាក៏ដោយ។ ជំនឿដែលកំពុងនិយាយគឺជំនឿដែលអ្នកមាននៅក្នុងខ្លួនអ្នកដូចជាក្តីសុបិននៅក្នុងអាជីវកម្មរបស់អ្នកជាដើម។ ការសង្ស័យច្រើននេះមួយដែលធ្វើឲ្យអាជីវកម្មរបស់អ្នកបរាជ័យ រឿងហេតុទាំងអស់នេះសុទ្ធតែកើតចេញពីការមិនមានជំនឿលើខ្លួនឯង ហើយវាមិនមែនជារឿងសំខាន់ទេប្រសិនបើអ្នកដទៃមិនជឿទុកចិត្តទៅលើអ្នក។ អ្នកត្រូវតែជឿជាក់លើខ្លួនឯងនិងគ្រប់ទិដ្ឋភាពនៃអាជីវកម្មរបស់អ្នក។ ប្រាកដណាស់អ្នកនឹងធ្វើការផ្លាស់ប្តូររបៀបដែលអ្នកធ្វើ ពីព្រោះអ្នកជឿលើអ្វីដែលអ្នកកំពុងធ្វើហើយចង់ធ្វើវាឲ្យកាន់តែប្រសើរ។

២) សុខភាពរបស់អ្នក
ក្នុងនាមជាសហគ្រិនម្នាក់ អ្នកបានចំណាយពេលវេលាច្រើនម៉ោងក្នុងការគិតអំពីជំនួញរបស់អ្នកច្រើនជាងអ្នកដទៃ ហើយគិតថានឹងធ្វើឲ្យអាជីវកម្មមានការរីកចម្រើនលូតលាស់ទាំងស្រុងមែនទេ? ទោះបីជាអាជីវកម្មអ្នកមានការរីកចម្រើនក៏ពិតមែន តែអ្នកនឹងមានឱកាសទទួលបានសុខភាពយ៉ាប់យឺន បន្ទាប់អាជីវកម្មរបស់អ្នកអាចនឹងត្រូវអន់ថយតាមនឹងដែរ អ្នកអាចក្រឡេកមើលដូចជាលោក Steve Jobs ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Apple ជាដើមត្រូវមានសុខភាពមិនល្អក្រោយពីភាពជោគជ័យរបស់ Apple។ យោងតាមអង្គការមូលនិធិដំណេកជាតិ “The National Sleep foundation” បានឲ្យដឹងថាប្រទេសជប៉ុនជាប្រទេសដែលមានអ្នកទន់ខ្សោយច្រើនជាងគេដែលពាក់ព័ន្ធនឹងការគេងមិនបានគ្រប់គ្រាន់គឺពី ៦ម៉ោង ១៥នាទី ទៅ ៦ម៉ោង ៣០នាទីក្នុងមួយយប់ដែលធ្វើឲ្យផលិតភាពការងារ និងសេដ្ឋកិច្ចត្រូវមានការធ្លាក់ចុះ។ រឿងទាំងអស់នេះសុទ្ធតែកើតឡើងដោយសារមិនគិតពីសុខភាពរបស់ខ្លួនឯង គិតទៅលើការងារច្រើនជាងខ្លួន។

៣) គ្រួសាររបស់អ្នក
ប្រសិនបើអ្នកចំណាយពេលពេញមួយយប់នៅឯការិយាល័យនៅពេលគ្រួសាររបស់អ្នកកំពុងរង់ចាំអ្នកវាមិនមែនដោយសារតែអ្នកជាមនុស្សឧស្សាហ៍ព្យាយាមទេ។ វានឹងធ្វើឲ្យអ្នកប្រែក្លាយជាមនុស្សមិនចេះគ្រប់គ្រងទៅលើពេលវេលារបស់អ្នកទៅវិញទេ ហើយក៏មិនប្រាកដថាផលិតភាពរបស់អ្នកកើនឡើងនោះដែរ។ អ្នកគួរតែទម្លាប់រៀបចំពេលវេលាឲ្យបានត្រឹមត្រូវ ដែលថាពេលនេះត្រូវធ្វើអ្វី ហើយពេលនោះត្រូវធ្វើអ្វីផ្សេងទៀត អ្នកមានដឹងអត់ថានៅពីក្រោយភាពជោគជ័យរបស់អ្នកគឺគ្រួសាររបស់អ្នក។

៤) បទពិសោធន៍របស់អ្នក
អង្គុយក្នុងការិយាល័យពេញមួយថ្ងៃរាល់ថ្ងៃគ្មានន័យអ្វីទាំងអស់ ហើយអ្នកអាចក្លាយជាចៅហ្វាយបានយ៉ាងដូចម្តេចបើមួយថ្ងៃៗនៅតែក្នុងកន្លែងធ្វើការអីចឹងនោះ។ ត្រូវឆ្លៀតឱកាសធ្វើដំណើរ ឬចេញក្រៅខ្លះដើម្បីជួបមនុស្សថ្មីៗដែលនៅក្នុងទីក្រុង ឬកំពុងឆ្លងកាត់ទីក្រុងរបស់អ្នក។ អ្នកអាចចាប់អារម្មណ៍មនុស្សមួយចំនួនដូចជាការចងចាំនិងរឿងរ៉ាវនៃបទពិសោធន៍ជីវិតធ្វើឲ្យជីវិតអ្នកកាន់តែប្រសើរនិងចូលរួមជាមួយមនុស្សទាំងអស់នោះពីបទពិសោធនជីវិតល្អៗបន្ថែមទៀត។ វាជារង្វាន់បន្ថែមទៅលើបទពិសោធន៍ជីវិត ហើយមិនត្រឹមតែផ្តល់ឲ្យអ្នកនូវរឿងល្អៗប៉ុណ្ណោះទេ ពួកគេផ្តល់ឲ្យអ្នកនូវគំនិតល្អៗ ពួកគេអាចធ្វើឲ្យអ្នករង្គោះរង្គើបានគ្រប់គ្រាន់ដើម្បីឲ្យមានរបកគំហើញថ្មីនិងដោះស្រាយបញ្ហានៅកន្លែងធ្វើការដែលញាំញីអ្នកអស់ជាច្រើនខែ៕

 

X
5s