ការស្រាវជ្រាវ៖ ក្មេងអាមេរិកចង់ក្លាយជាតារា YouTube ខណៈក្មេងៗចិនចង់ក្លាយជាអ្នកវិទ្យសាស្រ្ត​



កាលពីពេលថ្មីៗនេះ Toy Production Firm Lego បានធ្វើការស្ទង់មតិលើក្មេងចំនួន ៣,០០០នាក់ ដែលមានអាយុចន្លោះពី ៨ ទៅ ១២ឆ្នាំនៅសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសចិន ហើយគេក៏បានធ្វើការស្ទង់មតិផងដែរលើឪពុកម្តាយអាណាព្យាបាលក្មេងដែលមានអាយុចន្លោះពី ៥ ទៅ ១២ឆ្នាំចំនួន ៣២៦ គ្រួសារផងដែរ។ 

បន្ទាប់ពីការស្ទង់មតិលើសំណាក ៣,០០០នាក់ខាងលើ គេទទួលបានលទ្ធផលមួយថាក្មេងៗសម័យនេះមានទំនោរចង់ក្លាយជា YouTuber ឬជាតារាល្បីតាម YouTube ជាងធ្វើជាអ្នកវិទ្យាសាស្រ្ត ឬអ្នកប្រាជ្ញ (ស្មើប្រមាណ ១/៣ នៃចំនួនសំណាកសរុប) ហើយក្នុងនោះក្មេងដែលមានបំណងចង់ក្លាយជាអ្នកវិទ្យាសាស្រ្ត អ្នកប្រាជ្ញ អ្នកស្រាវជ្រាវនានាមានតែ ១១% ប៉ុណ្ណោះ ហើយក្នុងភាគរយនេះត្រូវបានគេរកឃើញថាជាក្មេងមកពីប្រទេសចិន។ តាមការស្ទង់មតិដដែលនេះបានបង្ហាញថា ក្មេងៗដែលមកពីប្រទេសចិនជាងពាក់កណ្តាលមានបំណងប្រាថ្នាចង់ធ្វើជាអ្នកវិទ្យាសាស្រ្ត ព្រោះវាជាអាជីពក្នុងក្តីសុបិនដ៏ពេញនិយមបំផុតដែលអាចធ្វើឲ្យពួកគេក្លាយជាមនុស្សពូកែ និងអស្ចារ្យបាន។ ខាងក្រោមនេះនឹងបង្ហាញពីភាគរយ និងភាពខុសគ្នារវាងក្តីសុបិនរបស់ក្មេងនៅអាមេរិក-អង់គ្លេស និងក្មេងមកពីប្រទេសចិន។

ក្មេងនៅអាមេរិក-អង់គ្លេសជាង ១០ភាគរយ ចង់ក្លាយជា Vlogger (video blogger) or YouTuber

១. Vlogger/YouTuber

២. Teacher

៣. Professional athlete

៤. Musician

៥. Astronaut

ខាងក្រោមនេះជាអាជីពក្នុងក្តីស្រមៃរបស់ក្មេងមកពីប្រទេសចិន៖

១. Astronaut

២. Teacher

៣. Musician

៤. Professional athlete

៦. Vlogger/YouTuber

យោងតាមការស្រាវជ្រាវបានឲ្យដឹងថាកុមារចំនួន ៣ នាក់ក្នុងចំណោម ៤ នាក់ជឿថាមនុស្សអាចនឹងរស់នៅទីអវកាស ឬនៅលើភពមួយផ្សេងទៀតដោយក្នុងនោះ ៩៦% ជាមតិរបស់កុមារចិនជឿថារឿងនៃអាចក្លាយជាការពិត បើប្រៀបធៀបទៅនឹង ៦៣% នៅសហរដ្ឋអាមេរិកនិង ៦៨% នៅសហរដ្ឋអាមេរិក។

ជាមួយគ្នានេះដែរ បើក្រឡែកទៅមើលទិន្នន័យកាលពីឆ្នាំ ២០១៧ Fatherly បានធ្វើការស្ទង់មតិលើក្មេងអាមេរិកចំនួន ១,០០០នាក់ ដែលមានអាយុក្រោម ១២ ឆ្នាំបានរកឃើញថា ភាគច្រើននៃពួកគេមានបំនងចង់ក្លាយជាវេជ្ជបណ្ឌិតនៅពេលធំឡើង ក្រៅពីនោះបំនងអនាគតរបស់គេគឺបសុពេទ្យ វិស្វករ ប៉ូលីស ឬគ្រូបង្រៀន។ ទាំងនេះបង្ហាញពីឥទ្ធិពលនៃបច្ចេកវិទ្យា ដែលអាចធ្វើឲ្យពួកគេល្បីល្បាញតាមបណ្ដាញសង្គម YouTube៕

ដោយ៖ យ៉ាយ៉ា

 

X
5s