តើតារាល្បី និងសិល្បករណាខ្លះដែលបានបរិច្ចាគ និងរៃអង្គាសជួយអូស្រ្តាលីក្នុងហេតុការណ៍ភ្លើងឆេះព្រៃ?​



ភ្លើងឆេះព្រៃនៅប្រទេសអូស្រ្តាលីកាន់តែរីកធំឡើងៗ ដែលគិតមកទល់ពេលនេះជីវិតសត្វព្រៃរាប់ពាន់លានក្បាលបានស្លាប់បាត់បង់ជីវិត ចំណែកជីវិតមនុស្សក៏បានរងគ្រោះដូចគ្នាដែរ ហើយវាជាគ្រោះដ៏ធំបំផុតសម្រាប់ប្រវត្ដិសាស្រ្តអូស្រ្តាលី។ 

តាមរបាយការណ៍ពី Daily Mail ចេញផ្សាយថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា មនុស្សយ៉ាងតិច ២៥នាក់បានស្លាប់ ខណៈផ្ទះប្រជាជនប្រមាណ ២,០០០ខ្នង និងផ្ទៃដីប្រមាណជាង ៦លានហិកតាត្រូវបានបំផ្លាញ នេះជាមហន្តរាយដ៏ធំធេងបំផុតមិនទាន់មានសញ្ញាស្រាកស្រាន្តនៅឡើយសម្រាប់ប្រទេសអូស្រ្តាលី។

បើគិតត្រឹមរដ្ឋ New South Wales ភ្លើងបានបំផ្លាញផ្ទៃដីអស់ប្រមាណ ៥លានហិកតា បំផ្លាញផ្ទះអស់ជាង ១,៣០០ខ្នង និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួនចេញដើម្បីស្វែងរកទីជំរកថ្មី ដោយឡែកនៅរដ្ឋ Victoria ផ្ទៃដីប្រមាណ ៨០០,០០០ហិកតាបានរងការខូចខាត។ 

 

អាកាសធាតុក្តៅ គួបផ្សំនឹងគ្រោះរាំងស្ងួតហួតហែងអូសបន្លាយបានរុញច្រានឲ្យស្ថានការណ៍កាន់តែអាក្រក់បង្កើនការឆេះរាលដាលកាន់តែខ្លាំង សីតុណ្ហភាពឡើងដល់ ៤០អង្សា និងមានខ្យល់បក់ខ្លាំងដែលបង្កជាលក្ខខណ្ឌកាន់តែពិបាកដល់អ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់។ ទោះជាមានភ្លៀងធ្លាក់មួយមេធំគួរសមកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះក្តី តែមន្ត្រីជំនាញបានព្រមានពីការកើនឡើងកំដៅនេះ និងហានិភ័យដែលអាចនឹងត្រលប់មកជាថ្មីម្តងទៀត ពោលគឺករណីហក់ឡើងវិញនៃអគ្គិភ័យនេះតែម្តង។

ខណៈនេះគេឃើញមានសិល្បករល្បីៗជាច្រើនបានចូលរួមបរិច្ចាគ និងរៃអង្គាសប្រាក់ដើម្បីជួយឧបត្តម្ភដល់ស្ថានភាពដ៏អាក្រក់មួយនេះ។ តារាដែលបានបរិច្ចាគប្រាក់រួមមាន៖

១) Chris Hemsworth និងគ្រួសារបរិច្ចាគ ១ លានដុល្លារអាមេរិក

២) Celeste Barber រៃអង្គាសបានជិត ៣២ លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី ០៨ មករានេះ)

៣) Pink (Alecia Beth Moore) បរិច្ចាគ ៥០០,០០០ដុល្លារអាមេរិក

៤) Russell Crowe បរិច្ចាគផ្ទាល់ទៅ RFS (ទៅកាន់លោកមេបញ្ជាការ John Lardner) ទឹកប្រាក់ចំនួន ១០៥,០០០ដុល្លារអាមេរិក និងបានរៃអង្គាសបន្ថែមតាមរយៈការដេញថ្លៃ Rabbitohs' Cap បានចវិកាចំនួន ៤០០,០០០ដុល្លារអាមេរិកបន្ថែមទៀត

៥) Rebel Wilson រៃអង្គាសបាន ១០០,០០០ដុល្លារអាមេរិកតាមរយៈ ការដេញថ្ងៃមួយក្នុងពេលទទួលទានអាហារថ្ងៃត្រង់

៦) Kylie Minogue និងគ្រួសារបានបរិច្ចាគ ៥០០,០០០ដុល្លារអាមេរិក

៧) Nicole Kidman និង Keith Urban បរិច្ចាគ ៥០០,០០០ដុល្លារអាមេរិក

៨) Dacre Montgomery រៃអង្គាសបាន ២៥០,០០០ដុល្លារអាមេរិក

៩) Youtuber របស់អូស្រ្តាលី Muselk រៃអង្គាសបានជាង ១២៥,០០០ដុល្លារអាមេរិក

១០) Dami Im និងស្វាមីបរិច្ចាគ ១០,០០០ដុល្លារអាមេរិក

១១) Justin Hemmes បរិច្ចាគ ៥០០,០០០ដុល្លារអាមេរិក

ដោយ៖ យ៉ាយ៉ា

 

 

X
5s