កាន់តែច្បាស់ហើយ! ការធ្លាក់យន្តហោះនៅអ៊ីរ៉ង់ ទំនងដោយសារមូលហេតុមួយនេះ​



អ៊ីរ៉ង់ទំនងជាបានបាញ់យន្តហោះអ៊ុយក្រែនច្រឡំ ដែលបណ្ដាលឲ្យយន្តហោះ Boeing 737 ផ្ទុះឆេះ កាលយប់ថ្ងៃពុធកន្លងទៅ នេះបើយោងតាមសេចក្ដីរាយការណ៍របស់អាមេរិក។

Rescue teams gather at the scene after a Ukrainian plane carrying 176 passengers crashed near Imam Khomeini airport in the Iranian capital Tehran early in the morning on Jan. 8.

ប្រភព៖ CNN

ឧបទ្ទវហេតុធ្លាក់យន្តហោះក្នុងរដ្ឋធានី Tehran ប្រទេសអ៊ីរ៉ង់ កើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីរ៉ង់បានបើការវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិក២ទីតាំងក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃពុធកន្លងទៅបន្ទាប់ពីឡើងហោះហើរមិនបានប៉ុន្មាននាទីផង ដោយក្នុងនោះអ្នកដំណើរនិងអ្នកធ្វើការលើយន្តហោះ១៧៦នាក់បានស្លាប់បានស្លាប់ទាំងអស់។

យោងតាមCBS News ដែលបានដកស្រង់ប្រភពចេញពីស៊ើបការអាមេរិក ដែលបានរាយការណ៍ថាប្រព័ន្ធផ្កាយរណបបានចាប់បានពន្លឺផ្លេកៗ ចេញពីគ្រាប់ម៉ីស៊ីលពីរគ្រាប់ ហើយក្រោយមកក៏ឃើញមានផ្ទុះផ្កាភ្លើង។

នៅពេលជាមួយគ្នា Newsweek បានដកស្រង់សម្ដីចេញពី មន្ទីរបញ្ចកោណ និងមន្រ្តីស៊ើបអង្កេតជាន់ខ្ពស់ និងមន្រ្តីស៊ើបអង្កេតមួយរូបរបស់អ៊ីរ៉ង់ ដោយនិយាយថា ជើងហោះហើរ PS752 របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន (Ukraine International Airlines) ទំនងត្រូវបានបាញ់ដោយគ្រាប់ម៉ីស៊ីលដែលផលិតនៅប្រទេសរុស្ស៊ីពិតមែន។

Two frames from a video sent to CNN that appears to show a missile fired into the Tehran sky early Wednesday morning and striking an object in the sky.ប្រភពរូប៖ CNN

វីដេអូមួយដែលផ្ញើរទៅកាន់កាសែត CNN ក៏បានបង្ហាញអំពី បានបង្ហាញអំពីភ្លើងមួយដែលបានផ្ទុះនៅលើមេឃ ប៉ុន្តែមិនទាន់អាចស្វែងរកប្រភពនិងធ្វើការបញ្ចាក់បន្ថែមពីវីដេអូនេះនៅឡើយទេ។

ទោះបីជាយ៉ាងណា មូលហេតុច្បាស់លាស់និងព័ត៌មានច្បាស់ការមិនទាន់រកឃើញនៅឡើយពីព្រោះគេត្រូវការស្រាវជ្រាវបន្ថែបពីប្រអប់ខ្មៅ (Black Box)។ ដោយតាមការចុះផ្សាយរបស់ CNN អ៊ីរ៉ង់់កំពុងអញ្ចើញក្រុមស្រាវជ្រាវមកពីកាណាដា អ៊ុយក្រែន ក្រុមហ៊ុនប៉ូអ៊ិង ជាដើម ដើម្បីស្រាវជ្រាវនៅទីតាំងកើតហេតុ៕

ដោយ៖ លង់ វណ្ណៈ

 

X
5s