Avatar FC គ្រងជើងឯកមណ្ឌលកំពង់ស្ពឺ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football 2020​



ខេត្តកំពង់ស្ពឺៈ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២០ ការប្រកួតបាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨ មណ្ឌលទី១ ខេត្តកំពង់ស្ពឺ ដែលមានក្រុមចូលរួមប្រជែងចំនួន៥២ក្រុម ដំណើរការប្រកួតអស់រយៈពេល២ថ្ងៃ នៅដីឡូត៍ឧកញ៉ា ឈួន គឹមសាន្ត Avatar  FC ក្លាយជាម្ចាស់ជើងឯកក្រោយយកឈ្នះក្រុមបាល់ទាត់ TN Kandal  ក្នុងលទ្ធផល ៦ទល់១ វគ្គផ្តាច់ព្រ័ត្រ។

កីឡាករ សោម សុខវិសាល ប្រធានក្រុម  Avatar  FC បានស្តែងចេញនូវការតាំងចិត្តដ៏មោះមុតថា មុនក្លាយជាម្ចាស់ជើងឯកប្រចាំមណ្ឌលខេត្តកំពង់ស្ពឺនេះ ក្រុមរបស់ខ្លួនបានពុះពារឆ្លងកាត់ឧបសគ្គជាច្រើន ដោយក្នុងមួយថ្ងៃត្រូវលេងចាប់ពី៣ប្រកួតទៅ៤ប្រកួត ដើម្បីដណ្តើមយកលទ្ធផលឡើងទៅកាន់វគ្គផ្តាច់ព្រ័តក្លាយជាម្ចាស់ជើងឯក។ បន្ទាប់ពីគ្រងតំណែងជើងឯកនៅមណ្ឌលខេត្តកំពង់ស្ពឺ ប្រធានក្រុម Avatar  FC រូបនេះបានប្តេជ្ញាបន្តដឹកនាំក្រុមបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីឲ្យទម្រង់បច្ចេកទេសនៃការលេងនៅក្នុងក្រុមកាន់តែស៊ីសង្វាក់ និងយល់ចិត្តគ្នាសម្រាប់វគ្គផ្តាច់ព្រ័ត្រ Tiger Street Football 2020 នៅរាជធានីភ្នំពេញ។ 

គួររំលឹកផងដែលថា Tiger Street Football 2020 រៀបចំឡើងដោយស្រាបៀរថៃហ្គ័រ សម្រាប់មណ្ឌលខេត្តកំពង់ស្ពឺ មាន៥២ក្រុមធ្វើការប្រកួតជម្រុះយកតែ៦ក្រុមឡើងទៅប្រកួតបន្តវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ជាមួយមណ្ឌល៧ទៀតដែលកំពង់តែបន្តការប្រកួតជម្រុះជាបន្តបន្ទាប់។ ដោយយក៤ក្រុមចាប់ពីចំណាត់លេខ១ដល់លេខ៤គឺឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញអូតូ ។ដោយឡែក២ក្រុមទៀតដែលទទួលបានឱកាសឡើងទៅបង្គ្រប់៦ក្រុមសម្រាប់មណ្ឌលកំពង់ស្ពឺលេងនៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនោះ គឺ៤ក្រុមដែលធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងធ្វើការចាប់ឆ្នោតរើសយក២ក្រុមឡើងទៅបង្គ្រប់។ 

ពានរង្វាន់ចំណាត់ថ្នាក់លេខ១ទឹកប្រាក់ 1,500$ ចំណាត់ថ្នាក់លេខ២ទឹកប្រាក់ 1,000$ ចំណាត់ថ្នាក់លេខ៣ទឹកប្រាក់ 500$ និងចំណាត់ថ្នាក់លេខ៤ទឹកប្រាក់ 200$។ ព្រមទាំងជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ  Rio Ferdinand នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រដណ្តើមជើងឯក នៅរាជធានីភ្នំពេញ ថ្ងៃ២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ។

ក្រោយបញ្ចប់ការប្រកួតព្រឹត្តិការណ៍ Tiger Street Football 2020 ក៏មានការប្រគុំដន្រ្តីដ៍កក្រើកដែលមានការចូលរួមពីតារាល្បីប្រចាំកម្ពុជាដូចជា លោកព្រាប សុវត្ថិ អ្នកនាង សុគន្ធ នីសា លោក ហ្សូណូ លោក ដួង វិរៈសិដ្ឋ និងកញ្ញា កែវ ចាន់ដាលីន ដើម្បីផ្តល់ជូននូវការសប្បាយរីករាយជូនប្រជាពលរដ្ឋនៅថ្ងៃចុងសប្តាហ៍ក្រោយសំរាកពីការងារ។

ក្រៅពីការបង្ហាញវត្តមានពីសំណាក់តារាល្បីទាំងនេះ Tiger Street Football 2020 រដូវកាលទី៨ក៍មានកម្មវិធីពិសេសៗសប្បាយ ៗជាច្រើនបង្កើនបរិយាកាសរីករាយជាមួយការប្រគុំដន្ត្រីផងដែរ ក្នុងនោះមានដូចជាផ្តល់ឱកាសជូនអ្នកចូលទស្សនាចូលរួមលេងហ្គេមននៅក្លឹបទឹកកក Tiger Crystal Iglooស្រាបៀរថៃហ្គ័រជាស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។

ពិសាដោយការទទួលខុសត្រូវ៕

 

X
5s