ក្រុមហ៊ុន គ្លូប៊លខេមស្តារ (ជី ស៊ី អេស) រៀបចំកម្មវិធីគម្រប់ខួប៥ឆ្នាំនៃការដំណើរការអាជីវកម្មរបស់ខ្លួន​



ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០៖ ក្រុមហ៊ុន គ្លូប៊លខេមស្តារ ហៅកាត់ថា ជី ស៊ី អេស ដែលជាក្រុមហ៊ុនបុត្រសម្ព័នរបស់ក្រុមហ៊ុន អេយ អេស អេយ គ្រុប រៀបចំកម្មវិធីគម្រប់ខួប៥ឆ្នាំនៃការដំណើរការអាជីវកម្មរបស់ខ្លួន ដែលប្រារ្ធពធ្វើឡើងនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី ជាន់ទី៣ (AEON Mall Sen Sok City 3rd Floor) នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ១០យប់។ 

គោលបំណងចម្បងក្នុងកម្មវិធីនេះគឺដើម្បីអបអរសាទរដល់ការដំណើរការអាជីវកម្មរបស់ខ្លួន ក៏ដូចជាការថ្លែងអំណរគុណដល់អតិថិជន និងដៃគូរផ្គត់ផ្គង់អាជីវកម្មទាំងអស់ ដែលបានសហការ និងគាំទ្រនៅរាល់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន គ្លូប៊លខេមស្តារនាពេលកន្លងមក។ ក្នុងនោះផងដែរ ក្រុមហ៊ុនក៏មានការណែនាំនូវផលិតផលថ្មី ដែលនិងដាក់អោយដំណើរការនៅលើទីផ្សារជាផ្លូវការ គឺផលិតផល ម្សៅបៀកជញ្ជាំង ម៉ាក ឃ្វិកកូត (QuicKote) និង ផលិតផល ខ្សែភ្លើងទោល ម៉ាក សេនតូ (Sento)។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានរៀបចំការប្រគល់ពាន់រង្វាន់អតិថិជនឆ្នើមប្រចាំឆ្នាំ  អតិថិជនឆ្នើមក្នុងការលក់ផលិតផល ខេមស្តារ (Camstar)  អតិថិជនឆ្នើមក្នុងការលក់ផលិតផល សន្លឹកម្នាងសិលា ជីពរ៉ក់ (Gyproc) និងការចាប់ឆ្នោតរង្វាន់ផ្សងសំណាងផ្សេងៗជាច្រើនទៀត។

ក្រុមហ៊ុន គ្លូប៊លខេមស្តារ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2015  ជាក្រុមហ៊ុននាំចូល និង ចែកចាយនូវផលិតផលសំណង់លំដាប់ថ្នាក់ ពិភពលោកនាំមុខគេនៅកម្ពុជា។ គ្លូប៊លខេមស្តារ ផ្តល់ជូននូវដំណោះស្រាយល្អឥតខ្ចោះ តាមតម្រូវការក្នុងវិស័យសំណង់ដែលកំពុងរីកចម្រើន យ៉ាង ឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ មកដល់បច្ចប្បន្ននេះក្រុមហ៊ុនគ្លូប៊លខេមស្តារធ្វើការផលិត និងចែកចាយនូវផលិតផលដែលមានគុណភាពខ្ពស់ស្របតាមស្តង់អន្តរជាតិដូចជា ផលិតផលម្សៅបៀកជញ្ចាំង ខេមស្តារ (Camstar) (រួមមានម្សៅបៀកជញ្ជាំង ម្សៅចាក់ក្បាលសសរ ម្សៅបាចផ្ទៃបេតុង ស៊ីម៉ង់ត៌កាវបិតការ៉ូ កាវការពារជម្រាបទឹក និង ថ្នាំលាបសន្លឹកម្នាងសិលា) ផលិតផល ម្សៅបៀកជញ្ជាំង ឃ្វិកកូត (QuicKote) ខ្សែភ្លើងម៉ាក យូ អេស ស៊ី (USC) និងម៉ាក សេនតូ (Sento) និងផលិតផលលំដាប់ថា្នក់ពិភពលោកដូចជា ផលិតផលម្នាងសិលា Gyproc ផលិតផលសន្លឹកស៊ីម៉ង់ត៌ SHERA ផលិតផលបរិក្ខារ អំពូលភ្លើង LeKise   ផលិតផលខ្សែភ្លើង Prysmian និងផលិតផលបរិក្ខារ អគ្គសនី Schneider ព្រមជាមួយហ្នឹងគ្រឿងបរិក្ខារបន្ទាប់បន្សំជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា ISI GROUP  គឺជាសម្ព័ន្ធក្រុមហ៊ុនមួយ ក្នុងចំណោមសម្ព័ន្ធក្រុមហ៊ុនដទៃទៀតដែលមានភាពជោគជ័យ ភាពចម្រុះ និងការគោរពបំផុតនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងចំណេះដឹង និងបទពិសោធន៍ទីផ្សារជាង ២០ឆ្នាំ ISI GROUP គឺជាអ្នកដឹកនាំទីផ្សារក្នុងវិស័យកែច្នៃ និងចែកចាយសម្ភារៈសំណង់ដែក វិស័យដំណោះស្រាយផ្នែកសាងសង់ ក៏ដូចជាវិស័យអភិវឌ្ឍអចលនទ្រព្យ និងបច្ចេកវិទ្យា។ 

អាយ អេស អាយ គ្រុប មានក្រុមហ៊ុនជាសមាជិកចំនួនប្រាំពីរដូចជា៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ក្រុមហ៊ុន ហ៊្វូ ស៊ីន ក្រុមហ៊ុន គ្លូប៊ល ខេមស្តារ ក្រុមហ៊ុន ជុងកាង    ក្រុមហ៊ុន អឺប៊េនលែន អេស៊ា អ៊ីនវេសមេន សាលា និងហាងលក់ឧបករណ៍តន្រ្តី សោនស្គូល និង  ក្រុមហ៊ុន កូឌីងហ្គេត។ 

ដោយប្រកាន់នូវគុណតម្លៃស្នូលនៃភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត បុត្រសម្ព័ន្ធក្រុមហ៊ុន និងបុគ្គលិកទាំងអស់របស់ ISI GROUP សហការជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើងពោលគឺ បង្កើត និងកសាងការរស់នៅឲ្យប្រសើរឡើងសម្រាប់គ្រប់គ្នា។ 

អ៊ីម៉ែលៈ [email protected]

គេហទំព័រៈ www.gcs.com.kh  www.isigroup.com.kh

 

X
5s