នៅថាមិនធ្ងន់ទៀត! ចិនសម្រេចសាងសង់មន្ទីរពេទ្យ ១,០០០គ្រែឲ្យបានលឿនបំផុតដើម្បីដាក់អ្នកជំងឺ​



ករណីនូវែលកូរ៉ូណាវីរុស 2019-nCov កាន់តែរីករាលដាលយ៉ាងឆាប់រហ័ស ធ្វើឲ្យទីក្រុងរូហានសម្រេចសង់មន្ទីរពេទ្យថ្មីដែលមាន ១,០០០គ្រែ ដើម្បីដាក់និងព្យាបាលអ្នកជំងឺផ្លូវដង្ហើមថ្មីនូវែលកូរ៉ូណាវីរុសនេះ ចំណែការសាងសង់ទៀតសោតត្រូវធ្វើឡើងរយៈពេលមួយសប្ដាហ៍ បើយោងតាមការឲ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។ 

រដ្ឋាភិបាលចិនបានប្រកាសថា គិតត្រឹមថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នេះនូវែលកូរ៉ូណារីរុស 2019-nCov បានធ្វើឲ្យមានមនុស្សស្លាប់ ២៥ នាក់ខណៈមានអ្នកឆ្លងច្រើនជាង ៨០០នាក់ ហើយអង្គការសុខភាពពិភពលោកក៏បានបញ្ជាក់ពីភាពប្រកាសអាសន្នចំពោះជំងឺមួយនេះដែរ។ 

មន្ទីរពេទ្យពេទ្យថ្មីនៃនឹងត្រូវដាក់ឲ្យដំណើរការប្រើប្រាស់បន្ទាប់ពីសាងសង់រួច ដោយចំណាយពេលតែមួយសប្ដាហ៍ប៉ុណ្ណោះឲ្យចង់សព្វគ្រប់ដោយកម្មករក្នុងស្រុក នេះបើតាមរបាយការណ៍ពី Changjiang Daily នៅថ្ងៃសុក្រ។ 

ជាមួយគ្នានេះដែរ ដោយសារករណីរីករាលដាលនៃជំងឺនេះ Disneyland នៅទីក្រុងសៀងហៃបានប្រកាសផ្អាកដំណើរការបណ្ដោះអាសន្នកាលពីព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នេះ។ អ្វីដែលគួរឲ្យសោកស្តាយនោះ ដោយសារឆ្នាំនេះជាឆ្នាំជូត (កណ្តុរ) Disneyland បានរៀបចំផ្ទះសម្រាប់ Mickey Mouse យ៉ាងស្រស់ស្អាតដើម្បីទទួលថ្នាំថ្មីនេះ។ យើងនឹងបន្តឃ្លាំមើលស្ថានការណ៍ដោយយកចិត្តទុកដាក់ និងទាក់ទងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្នុងតំបន់ហើយយើងនឹងប្រកាសកាលបរិច្ឆេទបើកជាថ្មីនៅពេលមានការបញ្ជាក់” អ្នកគ្រប់គ្រង Disneyland បានបញ្ជាក់។

គណៈកម្មការសុខភាពជាតិបាននិយាយថាវីរុសដែលកើតមាននៅកណ្តាលទីក្រុង Wuhan បានឆ្លងដល់មនុស្ស ៨៣០ នាក់ហើយនៅពេលនេះ។ ក្នុងចំណោមករណីទាំងឡាយនៅក្នុងប្រទេសចិនរហូតមកដល់ពេលនេះមាន ១៧៧ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរក៏កំពុងពិនិត្យមើលករណីសង្ស័យចំនួន ១.០៧២ ករណីផងដែរ។ អាជ្ញាធរបាននិយាយថាអ្នកស្លាប់ភាគច្រើនមានអាយុចន្លោះពី ៤៨ ទៅ ៨៩ ឆ្នាំហើយបានរងគ្រោះពីស្ថានភាពសុខភាពដែលមានពីមុនមក។

គួរបញ្ជាក់ថា ក្រុមហ៊ុន Disney បានបើកសួនកម្សាន្តរបស់ខ្លួនដែលមានទឹកប្រាក់ចំនួន ៥.៥ ពាន់លានដុល្លារនៅទីក្រុងសៀងហៃកាលពីខែមិថុនាឆ្នាំ ២០១៦ ជាសួនកម្សាន្តទី ៦ របស់ខ្លួននិងជាសួនកម្សាន្តធំលំដាប់ទី ៣ នៅអាស៊ី៕

ដោយ៖ យ៉ាយ៉ា

 

X
5s