ឱកាសបញ្ចេញអចលនទ្រព្យបានលឿនជាមួយបណ្តាញចិន​



រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី១៥ កុម្ភៈ ឆ្នាំ២០២០ អ្នកជំនាញអចលនទ្រព្យអាជីព២រូប នឹងមកចែករំលែកវិធីសាស្ត្រ ក៏ដូចជាផ្តល់ឱកាសជាមួយបងប្អូនម្ចាស់អចលនទ្រព្យដែលចង់បញ្ចេញអចលទ្រព្យរបស់ខ្លួនបានលឿន ក្នុងកម្មវិធីសិក្ខាសាលាស្ដីអំពី «អចលនទ្រព្យផ្ទាល់ខ្លួនជាមួយបណ្ដាញចិន» ចាប់ពីម៉ោង ២:០០-៥:០០ នាទី ល្ងាច នៅភោជនីដ្ឋានភូមិគ្រឹះអង្គរ។

វាគ្មិនជំនាញអាជីព២រូបដែលនឹងអញ្ជើញចូលរួមមាន លោក អ៊ុ សារ៉ាវុធ ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន U.S.R.V Realty Group ម្ចាស់ពានរង្វាន់ CEO Award 2019 និងលោក អោម សេងប៊ូរី ប្រធានទំនាក់ទំនងអចលនទ្រព្យខ្នាតធំ នៅក្រុមហ៊ុន U.S.R.V Realty Group។

បើតាមលោក អោម សេងប៊ូរី  ប្រធានទំនាក់ទំនងអចលនទ្រព្យខ្នាតធំ មានប្រសាសន៍ឱ្យដឹងថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងធំៗបីរួមមាន៖

១) ផ្ដល់ឱកាសឱ្យម្ចាស់អចលនទ្រព្យបានបញ្ចេញអចលនទ្រព្យរបស់ខ្លួនបានលឿន

២) ប្រមូលព័ត៌មានស្ដីពីអចលនទ្រព្យ ដើម្បីជួយជំរុញការលក់របស់បងប្អូនម្ចាស់អចលនទ្រព្យ

៣) ពង្រីកបណ្ដាញទំនាក់ទំនងវិនិយោគជាមួយក្រុមហ៊ុនចិន

សូមបញ្ជាក់ថា ក្រុមហ៊ុន U.S.R.V Realty Group គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មទិញ លក់ ជួលអចលនទ្រព្យ ដែលបង្កើតឲ្យមានដំណោះស្រាយអចលនទ្រព្យសម្រាប់អ្នកវិនិយោគក្រៅប្រទេស និងអ្នកវិនិយោគក្នុងប្រទេសឲ្យមានការដោះដូរវិស័យអចនទ្រព្យកាន់តែច្បាស់លាស់និងទាន់ចិត្ត។

សម្រាប់ព័ត៌មានបន្ថែមឬកក់សំបុត្រ ០៩៦ ៨០៥ ១០០២/០៧៨ ៤២២ ១០២៕

X
5s