សំណួរ&ចម្លើយ ពាក់ព័ន្ធជំងឺឆ្លងកូរ៉ូណា (COVID-19) ដែលអ្នកត្រូវដឹង​



ប្រហែលជាមានមនុស្សជាច្រើនដែលយើងមិនដឹងអំពីវីរុសកូរ៉ូណាដែលត្រូវបានគេហៅជាផ្លូវការថា Covid-19 ហើយអ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកកំពុងដុតដៃដុតជើងរកវិធីសាស្ត្រការពារនិងបង្កើតវ៉ាក់សាំងការពារ។ ខាងក្រោមនេះនេះជាចំណុចចំនួន ៥ដែលអ្នកអាចដឹងបានខ្លះអំពីវីរុសកាចសាហាវមួយនេះ៖

  • តើមានវិធីព្យាបាលទេ? មិនទាន់មានការព្យាបាលឲ្យជាសះស្បើយនោះទេ ប៉ុន្តែមានអ្នកជំងឺមួយចំនួនអាចជាសះស្បើយបានដោយសារតែពួកគេមានលក្ខណ:ដែលក្រុមគ្រូពេទ្យអាចព្យាបាលបាន។ វិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក (The US National Institutes of Health) បានប្រកាសថាខ្លួនកំពុងធ្វើការសាកល្បងវ៉ាក់សាំងផងដែរ ប៉ុន្តែវាត្រូវការពេលវេលាជាច្រើនខែទើបអាចយកប្រើប្រាស់ជាផ្លូវការ។ 
  • តើមានរោគសញ្ញាអ្វីខ្លះ? រោគសញ្ញាវីរុសកូរ៉ូណានេះអាចមើលទៅដូចជាជំងឺផ្តាសាយ ហៀរសំបោរ ក្អក ឈឺបំពង់ក ឈឺក្បាល និងប្រហែលជាគ្រុនក្តៅ។ អង្គការសុខភាពពិភពលោកនិយាយថា «វាអាចធ្ងន់ធ្ងរសម្រាប់មនុស្សមួយចំនួនហើយអាចបណ្តាលឲ្យមានជម្ងឺរលាកសួតឬពិបាកដកដង្ហើម»។
  • តើវីរុសនេះអាចឆ្លងតាមរបៀបណា? វីរុសនេះត្រូវបានគេគិតថាចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈដំណក់ទឹកផ្លូវដង្ហើមដែលបញ្ចេញដោយក្អកឬកណ្តាស់។ វាក៏មានលទ្ធភាពដែលវីរុសអាចមាននិងរាលដាលតាមរយៈបញ្ហាលាមក ប៉ុន្តែមិនអាចឆ្លងតាមរយៈខ្យល់ទេ។ 
  • តើអ្នកណាប្រឈមនឹងការឆ្លងវីរ៉ុសនេះ? មនុស្សគ្រប់វ័យអាចឆ្លងវីរុសនេះ ប៉ុន្តែមនុស្សវ័យចំណាស់និងអ្នកដែលមានមានជំងឺឆាបទទួលរងការឆ្លងលឿនជាងគេ។
  • តើអ្នកអាចការពារខ្លួនយ៉ាងដូចម្តេច? គឺចាត់វិធានការប្រុងប្រយ័ត្នដូចគ្នាមិនថាអ្នកមានជម្ងឺផ្តាសាយឬក៏មិនមាន។ លាងដៃរបស់អ្នកឲ្យបានញឹកញាប់ជាមួយសាប៊ូ និងខ្ទប់មាត់របស់អ្នកនៅពេលអ្នកកណ្តាស់ ឬក្អកចៀសវាងការនៅជិតជាមួយមនុស្សឬការជួបជុំធំៗ និងពាក់ម៉ាសមុខ៕

ដោយ៖ Anthony
ប្រភព៖ CNN