វីរុសកូរ៉ូណាអាចសម្លាប់ក្រុមហ៊ុនមួយចំនួន និងធ្វើឲ្យពិភពលោកខាតបង់ជាង ១ ទ្រីលានដុល្លារ​



បើយោងទៅតាមអ្នកជំនាញខាងផ្នែកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ប្រសិនជំងឺកូរ៉ូណានេះ រីករាលដាលទូទាំងពិភពលោកមែននោះ នោះវាអាចធ្វើចង្វាក់ផលិតកម្មរបស់សេដ្ឋកិច្ចពិភពលោកទាំងមូលមានការធ្លាក់ចុះ ដែលគិតជាទឹកប្រាក់គឺមិនតិចជាង១ទ្រីលានដុល្លានោះទេ។

Coronavirus, Virus, Pandemic, China, Disease, Hygiene

អ្នកសេដ្ឋកិច្ចប្រចាំសកលវិទ្យាល័យ Oxfordបានព្រមានថា ការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះចូលទៅកាន់តំបន់ផ្សេងៗទៀតដែលស្ថិតនៅខាងក្រៅទ្វីបអាស៊ី នោះនឹងធ្វើអត្រាកំណើននៃសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំនេះមានការធ្លាក់ចុះ១,៣% ដែលស្មើនឹងការខាតបង់ចំណូលគិតជាទឹកប្រាក់ប្រមាណជា១,១ លានលានដុល្លារអាមេរិក (ទ្រីលាន)។

ទន្ទឹមគ្នានេះ បើយោងតាមស្ថាប័នប្រឹក្សាផ្នែកសេដ្ឋកិច្ច បើយើងសំលឹងមើលទៅបែបផែនឬគំរូរនៃដំណើរការសេដ្ឋកិច្ចពិភពលោក វាបានបង្ហាញឲ្យយើងឃើញថា ជំងឺរាតត្បាតមួយនេះបានបង្កអោយមានការគំរាមកំហែងរួចទៅហើយ ដូចជាការផ្អាកការដំណើរការនៃសហគ្រាសដែលស្ថិតក្នុងប្រទេសចិនជាបន្តបន្ទាប់់ជាដើម ហើយបានបន្តរីករាលដាលទៅកាន់ប្រទេសជិតខាង និងថែមទាំងធ្វើឲ្យក្រុមហ៊ុនធំៗជាច្រើនមានបញ្ហាក្នុងការនាំចូលវត្ថុធាតុដើមសំនាន់ៗពីប្រទេសលោកខាងកើតមួយនេះថែមទៀត។

ចំណែកឯ ក្រុមហ៊ុន Appleវិញ ក៏បានប្រកាសប្រាប់ទៅកាន់វិនិយោគិនរបស់ពួកគេកាលពីដើមសប្តាហ៍នេះផងដែរថា ក្រុមហ៊ុនអាចនឹងបរាជ័យក្នុងការសម្រេចបាននូវគោលដៅប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួន ដោយសារការផ្អាកការផលិតនិងការជាប់គាំងក្នុងការផ្គង់ផលិតផល iPhone ហើយការធ្លាក់ចុះយ៉ាងគំហុកនៃប្រជាជនចិនក្នុងអំឡុងពេលការកើតមាននៃវិបត្តិនៃជំងឺដ៏កាចសាហាវនេះផងដែរ។

ក្រុមហ៊ុនផលិតរថយន្តដ៏ធំ Jaguar Land Rover ក៏បានបង្ហាញបន្ថែមទាក់ទងទៅនឹងបញ្ហានៃកង្វះខាតវត្ថុធាតុដើមក្នុងការផលិតនេះផងដែរថា ក្រុមហ៊ុនរបស់ពួកគេដែលស្ថិតនៅចក្រភពអង់គ្លេសអាចនឹងដាច់ស្តុកគ្រឿងឧបក្ខាររថយន្តមួយចំនួនត្រឹមចុងសប្តាហ៍ក្រោយនេះ ប្រសិនបើជំងឺកូរ៉ូណានេះនៅតែបន្តរារាំងការនាំចូលទំនិញទាំងអស់នេះពីប្រទេសចិនបន្តទៀត។

Image result for jaguar land rover company

អ្នកសេដ្ឋកិច្ចប្រចាំសាកលវិទ្យាល័យOxfordបានធ្វើការរំពឹងទុកថា កំណើនGDPរបស់ចិននឹងធ្លាក់ចុះពីអត្រាកំណើន ៦%កាលពីឆ្នាំមុន មកត្រឹម៥,៤% ប៉ុណ្ណោះក្នុងឆ្នាំ២០២០នេះ នេះបើគិតត្រឹមទំហំនៃការរីករាលដាលនៃជំងឺនេះត្រឹមកំឡុងពេលនេះ។ ប៉ុន្តែប្រសិនបើជំងឺនេះរីករាលដាលកាន់តែខ្លាំងក្លាជាងនេះថែមទៀតនៅក្នុងតំបន់អាស៊ី នោះGDPសរុបរបស់ពិភពលោកនឹងធ្លាក់ចុះប្រមាណជា៤០០ប៊ីលានដុលា្លរសហរដ្ឋអាមេរិច ឬក៏ស្មើនឹង០,៥%នៃGDPសរុបរបស់ពិភពលោក។

ហើយប្រសិនបើជំងឺនេះរីករាលដាលដល់តំបន់ក្រៅទ្វីបអាស៊ី ហើយក្លាយទៅជាការរីករាលដាលទូទាំងសកលលោកវិញនោះ នោះទំហំGDPសរុបរបស់ពិភពលោកនឹងធ្លាក់ចុះប្រមាណជា១,១ទ្រីលានដុល្លា ឬ ក៏ស្មើនឹងអត្រា១,៣% នៃទំហំGDPសរុបរបស់ពិភពលោក។ ការបាត់បង់ទំហំទឹកប្រាក់ចំនួន១,១ទ្រីលានដុល្លារអាមេរិក ប្រៀបបានទៅនឹងការបាត់បង់ទំហំទឹកប្រាក់នៃការនាំចេញសរុបប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌូនេស៊ីទាំងមូលអីចឹង ដែលជាប្រទេសដែលឈរលេខរៀងទី១៦ នៃប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេទូទាំងពិភពលោក។

Financial Crisis, Stock Exchange, Trend, Symbol, Arrow

សម្រាប់ក្រុមអ្នកវិភាគសេដ្ឋកិច្ចដែលយល់ឃើញផ្ទុយពីនេះវិញបានលើកឡើងថា ស្ថានភាពនៅក្នុងប្រទេសចិនបច្ចុប្បន្ននេះ កំពុងស្ថិតនៅក្នុងភាពល្អប្រសើរមកវិញ ប៉ុន្តែវានៅមិនទាន់ច្បាស់ថាភាពល្អប្រសើរនេះអាចបន្តបានយូរប៉ុណ្ណាទៀតនោះទេ នៅមុនពេលដែលវិធានការណ៍នៃការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ធ្វើអោយចំនួនអ្នកបាត់បង់ការងារ និង អ្នកត្រូវបានកាត់បន្ថយប្រាក់បៀវត្សរ៍ចេះតែបន្តកើនឡើងពីមួយពេលទៅមួយពេល។

ពួកគេបានបន្តទៀតថា ៨៥%នៃសហគ្រាសដែលបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុន ពួកគេមានទុនបំរុងគ្រប់គ្រាន់ក្នុងការទប់ទល់ទៅលើការខាតបង់ និងបង់ថ្លៃទៅលើប្រាក់បៀវត្សរ៍របស់បុគ្គលិកបាន ក្នុងរយៈពេលមិនតិចជាង៦ខែនោះទេ បើទោះជាក្រុមហ៊ុនកំពុងស្ថិតក្នុងស្ថានភាពដែលគ្មានប្រាក់ចំណូលក៏ដោយ។

លទ្ឋផលនៃការស្ទង់មតិមួយទៅលើក្រុមហ៊ុនចំនួន ៧០០ បានរកឃើញថា ៤០%នៃក្រុមហ៊ុនឯកជនទាំងនោះអាចនឹងត្រូវក្ស័យធនក្នុងអំឡុងពេល ៣ខែ។

លោក Julian Evans Pritchard អ្នកវិភាគក្រុមហ៊ុន ឬសហគ្រាសដែលស្ថិតនៅក្នុងតំបន់អាស៊ីបានមានប្រសាសន៍ថា ការព្យាករណ៍ដែលពួកយើងមានទំនុកចិត្តបំផុតនោះគឺថា វានៅមានពេលវេលាប្រមាណជា១សប្តាហ៍ទៀត ដែលថាប្រសិនបើសកម្មភាពសេដ្ឋកិច្ចងើបឡើងវិញបន្តិច ប្រសិនបើនិយោជិតភាគច្រើនមិនត្រូវបានបាត់បង់ការងារទេ នោះការចាំណាយប្រចាំថ្ងៃនឹងកើនឡើងមកវិញយ៉ាងឆាប់រហ័ស អាស្រ័យដោយសារតែការកើនឡើងនៃតម្រូវការយ៉ាងឆាប់រហ័ស  ដែលនៅក្នុងស្ថានភាពបែបនេះនឹងធ្វើឲ្យម្ចាស់អាជីវកម្មខ្នាតតូចទាំងឡាយអាចទទួលបានប្រាក់ចំណូលត្រលប់មកវិញដើម្បីទូរទាត់ជាមួយនឹងការខាតបង់របស់ពួកគេពីមុន។

ប៉ុន្តែប្រសិនបើពីមួយពេលទៅមួយពេលបញ្ហានៅតែបន្តកើនឡើង ឬ ក៏ត្រឹមចុងសប្តាហ៏ក្រោយមិនមានសញ្ញាអ្វីដែលបង្ហាញដែលបង្ហាញឲ្យឃើញពីភាពល្អប្រសើរឲ្យបានច្បាស់លាស់នោះទេ នោះអ្វីៗនឹងដើរសំដៅទៅរកលទ្ឋផលនៃការព្យាករណ៍ប្រចាំឆ្នាំរបស់ពួកយើងជាក់ជាមិនខាន។

ក្រុមអ្នកសេដ្ឋកិច្ចប្រចាំសាកលវិទ្យាល័យOxford បានលើកឡើងបន្ថែមថា យើងនៅតែមើលឃើញថា ផលប៉ះពាល់នៃជំងឺនេះវាមានឥទ្ឋិពលខ្លាំងគួរឲ្យកត់សំគាល់នៅក្នុងតែប្រទេសចិនតែប៉ុណ្ណោះ ប៉ុន្តែវាគ្រាន់តែជាផលប៉ះពាល់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដែលធ្វើអោយកំណើនGDPពិភពលោកធ្លាក់ចុះទាបជាងកាលពីខែមករាកន្លងទៅត្រឹមតែ០,២%នោះទេ។

ប៉ុន្តែប្រសិនបើមានការរីករាលដាលទូទាំងពិភពលោក នោះការខាតបង់ធំធេងនឹងកើតមានឡើងនៅក្នុងអំឡុងពេល៦ខែបន្ទាប់ទៀតនេះ ដែលគិតជាទឹកប្រាក់ប្រមាណជា១,១ទ្រីលានដុល្លាឯណោះ៕

ដោយ៖ ជា ឧត្តម្ភ

 

X
5s