កម្រងទស្សន ១០ឃ្លា របស់លោក Tyrese Gibson តារាសម្ដែងហូលីវូដ រុញច្រានអ្នកទៅកាន់ភាពជោគជ័យ​



លោក Tyrese Gibson គឺជាតារាសម្ដែង តារាងចម្រៀង អ្នកផលិត និងជាអ្នកនិពន្ធជនជាតិអាមេរិក។ លោក Tyrese Gibson កើតនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ១៩៧៨។ អ្នកប្រហែលជាស្គាល់រូបលោកក្នុងរឿង Transformers និង The Fast and the Furious ដ៏ល្បីល្បាញ។ លោកមិនត្រឹមជាបុគ្គលជោគជ័យមួយរូបនោះទេ លោកក៏មានជាទស្សនៈមួយចំនួនសម្រាប់អ្នកគិតយកទៅពិចារណាដើម្បីភាពជោគជ័យផងដែរ៖

១) «ផ្លាស់ប្ដូរការគិតរបស់អ្នក នោះអ្នកនឹងផ្លាស់ប្ដូរជីវិតរបស់អ្នក»។

២) «ជីវិតប្រៀបដូចជាតារាងមុខម្ហូបអីចឹង អ្វីដែលអ្នកកកម្មង់គឺអ្វីដែលនឹងដាក់លើតុរបស់អ្នក»។

៣) «ភាពជោគជ័យរបស់អ្នកដទៃ បង្ហាញថាអ្នកអាចធ្វើវាបានដូចគ្នា»។ 

៤) «ប្រសិនបើគ្មានអ្វីនៅជុំវិញអ្នកផ្លាស់ប្ដូរ ផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងដែលនៅជុំវិញអ្នក»។

៥) «មនុស្សជុំវិញអ្នកគឺជាអ្នកសម្លាប់ក្ដីសុបិនរបស់អ្នក។ អ្នកត្រូវប្រយ័ត្នមនុស្សដែលនៅជុំវិញដែលតែងបញ្ចេញអារម្មណ៍មកលើអ្នក»។

៦) «លេសស្ដាប់ទៅល្អសម្រាប់មនុស្សដែលចូលចិត្តបង្កើតវា»។

៧) «យកឈ្នះគ្រប់រឿងទាំងអស់ ទាំងមនុស្ស និងស្ថានការណ៍ដែលរាំងស្ទះអ្នកមិនឲ្យញញឹមចេញពីក្នុងខ្លួនអ្នក»។

៨) «កុំអនុញ្ញាតិឲ្យពួកអ្នកស្អប់ឈរលើឆាកឲ្យសោះ»។

៩) «ក្លាហានហើយហ៊ានដើរតាមទិសដៅនៃភាពជោគជ័យ»។

១០) «កុំគិតថាមនុស្សគ្រប់គ្នាគិតដូចអ្វីដែលអ្នកគិតចំពោះខ្លួនអ្នក»។

ប្រែសម្រួល៖ លង់ វណ្ណៈ

 

X
5s