សម្ដីទាំង ១០ឃ្លា និយាយអំពីការលក់ លើសពីការលក់ធម្មតា​



គ្រប់អាជីវកម្មទាំងអស់ពឹងផ្អែកលើការលក់។ ប្រសិនបើមិនអាចបិទការលក់ទេ ឬលក់ដាច់ទេ អាជីវកម្មនោះមិនអាចមានដំណើរការ មានលំហូរសាច់ប្រាក់នោះឡើយ។ នេះមានន័យថាការលក់ប្រៀបដូចបេះដូង និងសរសៃឈាមរបស់អាជីវកម្មមួយមួយអីចឹង។ ខាងក្រោមនេះគឺជាសម្រង់សម្ដីមួយចំនួនដែលលើសពីការលក់ទៅទៀតដែលម្ចាស់អាជីវកម្ម ក៏ដូចជាអ្នកធ្វើការផ្នែកលក់ត្រូវដឹង៖

១) «ទៅជួបអតិថិជនដោយការផ្ដល់គំនិតដើម្បីជួយជួយដោះស្រាយបញ្ហាឬគោលដៅរបស់គាត់ មិនមែនទៅដើម្បីលក់នោះទេផលិតផលឬសេវាកម្មនោះទេ»។ Brian Tracy

២) «ប្រសិនបើអ្នកមិនខិតខំថែរក្សាអតិថិជនរបស់អ្នកនោះទេ ច្បាស់ណាស់ថាដៃគូប្រជែងជែងនឹងព្យាយាមថែរក្សាអតិថិជនជំនួសមិនខាន»។ Bob Hooey

៣) «អតិថិជនដែលធ្វើឲ្យអ្នកមិនរីករាយជាងគេគឺជាប្រភពធនធានដ៏អស្ចារ្យដែលអ្នកគួររៀនសូត្រ»។ Bill Gates»

៤) «បង្កើតអតិថិជន មិនបង្កើតការលក់នោះឡើយ»។ Katherine Barchetti

៥) «ដើម្បីបង្កើតអាជីវកម្មមួយដែលជោគជ័យនិងមានកេរ្តិ៍ឈ្មោះយូរអង្វែង នៅពេលអ្នកបិទការលក់មិនបាន ប៉ុន្តែអ្នកអាចបើកការទំនាក់ទំនងវិញ»។ Patricia Fripp

៦) «កុំរកអតិថិជនឲ្យមកទិញផលិតផលរបស់អ្នក តែរកផលិតផលឲ្យជាមួយអតិថិជន»។ Seth Godin

៧) «ការលក់មិនមែនជាលក់នោះទេ វាជាការបង្កើតការជឿជាក់ និងផ្ដល់ការអប់រំ»។ Siva Devaki

៨) «កុំរីករាយនិងការបិទការលក់ គួររីករាយនៅពេលបង្ហើតទំនាក់ទំនងវិញ»។ Patricia Fripp

៩) «ការថែរក្សាជួយអ្នកបង្កើតគុណតម្លៃសម្រាប់អតិថិជនរបស់អ្នក។ ប្រសិនបើអ្នករក្សាវាបានល្អ ការលក់ស្រួលដូចបកចេក»។ Anthony Iannarino

១០) «មិនមែនឲ្យអតិថិជនចងចាំអ្នកនោះទេ ប៉ុន្តែវាជាកត្វកិច្ចនិងទំនួលខុសត្រូវរបស់អ្នកធ្វើឲ្យអតិថិជនចងចាំ»។ Patricia Fripp

 

X
5s