សម្ដី ១៥ឃ្លា ធាក់អ្នកទៅរកភាពជោគជ័យ​



ប្រៀបដូចជាសត្វមេអំបៅហោះហើរលើចង្អុលដៃរបស់អ្នក ពេលខ្លះភាពជោគជ័យប្រៀបដូចជាសត្វមេអំបៅអីចឹង អ្នកចង់ចាប់យកវា ឬប្រលែងឲ្យវាហោះហើរ។ ប៉ុន្តែពេលខ្លះភាពជោគជ័យដែលអ្នកចង់បាននោះមើលទៅដូចជានៅឆ្ងាយ ប៉ុន្តែអ្នកនៅតែអាចចាប់វាបានប្រសិនបើអ្នកពិតជាមានចំណង មានជំនឿជាក់លើខ្លួនអ្នកពិតមែន។ ពេលខ្លះអ្នកត្រូវមានគំនិតឆ្កួតឡប់ ហ៊ានផ្សងព្រេងដើរទៅកាន់វា។ ប្រសិនបើអ្នកពិតជាចង់ចាប់មេអំបៅនៅជិតដៃរបស់អ្នកមែន មកមើលសម្រង់សម្ដីទាំង ១៥ឃ្លា នេះ៖

អត្ថបទទាក់ទង៖ ទម្លាប់ និងសញ្ញាទាំង ២០ នេះបង្ហាញថាអ្នកកំពុងធ្វើដំណើរទៅកាន់ភាពជោគជ័យ ឬជីវិតជាសេដ្ឋី​

១) អ្នកមិនចាំបាច់ទៅលឿនក៏បាន តែត្រូវតែទៅ។
២) ប្រសិនបើអ្នកចង់សម្រេចកិច្ចការធំ ឈប់សុំការអនុញ្ញាតិពីអ្នកដទៃ។
៣) គ្មានស្នាដៃគំនូរល្អឯកណាដែលគូរចេញពីវិចិត្រករខ្ចិលច្រអូសនោះឡើយ។
៤) ដើមឈើធំខ្ពស់ជាងគេក្នុងព្រៃដុះចេញពីគ្រាប់រុក្ខជាតិមួយគ្រាប់ក្នុងដី។
៥) មួយឆ្នាំស្មើនឹង៣៦៥ភាពអាចទៅរួច។
៦) កុំគ្រាន់តែប្រាថ្នា តែត្រូវធ្វើការប្រឹងប្រែងដើម្បីយកវាឲ្យបាន។
៧) រាល់ភាពអស្ចារ្យមិនដែលកើតចេញពីភាពសុកស្រួលឡើយ។
៨) ដំណើរវែងឆ្ងាយកើតចេញពីជំហានតូចៗ។
៩) រឿងតែមួយគត់ដើម្បីសម្រេចកិច្ចការធំគឺការចាប់ផ្ដើម។
១០) ប្រសិនបើផែនការដែលអ្នករៀបចំមិនទទួលបានផល ផ្លាស់ប្ដូរផែនការ ប៉ុន្តែកុំផ្លាស់ប្ដូរគោលដៅ។
១១) ដឹងកាន់តែច្រើន រីកចម្រើនកាន់តែលឿន។
១២) ជឿជាក់លើគំនិតឆ្កួតឡប់របស់អ្នក។
១៣) កុំខ្លាចនឹងក្លាយជាមនុស្សអស្ចារ្យ។
១៤) បណ្ដោយឲ្យអ្វីគ្រប់យ៉ាងចាកចេញ គ្រាន់តែអង្គុយចាំមើលអ្វីដែលនៅ។
១៥) ជីវិតប្រៀបដូចជាការថតរូប។ ស្វែងរកពន្លឺចេញពីគ្រប់វត្ថុគ្រប់យ៉ាង។

អត្ថបទទាក់ទង៖ លោក Soma-Sundram៖ ជីវិតជោគជ័យ ឬបរាជ័យអាស្រ័យលើ ២ ចំណុចនេះ​


ប្រែសម្រួល៖ លង់ វណ្ណៈ

 

 

X
5s