វេជ្ជ​បណ្ឌិតជំនាញ៖ ទោះបីអាចជាសះស្បើយ តែវីរុស Covid-19 នឹងបំផ្លាញមុខងារសួតអ្នកជំងឺពី ២០ ទៅ ៣០ភាគរយ​



តាមប្រសាសន៍របស់វេជ្ជបណ្ឌិតរបស់ហុងកុងបានរៀបរាប់ថា បន្ទាប់ពីអ្នកជំងឺជាសះស្បើយពីជំងឺ Covid-19 ទោះបីការព្យាបាលមានប្រសិទ្ធិភាពក៏ពិតមែន តែអ្នកជំងឺត្រូវប្រឈមនឹងការបាត់បង់មុខងារសួតពី ២០ ទៅ ៣០ភាគរយ រួមទាំងបញ្ហាដង្ហើមខ្លី ឆាប់ដង្ហក់នៅពេលដែលពួកគេរត់ ឬដើរលឿន។ 

មុខងារ និងសុខភាពសួតរបស់អ្នកជំងឺមានការធ្លាក់ចុះបន្ទាប់ពីមានការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ Covid-19 ហើយវាជាការរកឃើញមួយបន្ទាប់ពីសិក្សារលកដំបូងនៃអ្នកជំងឺដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយបានជាសះស្បើយ។ 

“មនុស្សពី ២ ទៅ ៣នាក់ក្នុងចំណោមអ្នកជំងឺជាសះស្បើយ ១២នាក់ មានការបង្ហាញអាការៈដូចគ្នាលើបំរែបំរួលមុខងារ និងការដំណើរការសួត ព្រោះពួកគេដង្ហក់បន្ទាប់ពីធ្វើការដើរញាប់ៗ ខណៈអ្នកជំងឺមួយចំនួនមានការថយចុះនៃសមត្ថភាព និងមុខងារនៃដំណើរការសួតរបស់គេពី ២០ ទៅ ៣០ភាគរយ” នេះបើតាមប្រសាសន៍លោកវេជ្ជបណ្ឌិត Owen Tsang Tak-yin នាយកវេជ្ជសាស្ត្រនៃមជ្ឈមណ្ឌលជំងឺឆ្លង ប្រាប់ទៅកាន់សារព័ត៌មាន South China Morning Post។ លោកបានបន្ថែមទៀតថា ការស្កែនលើអ្នកជំងឺ ៩នាក់ បង្ហាញថាក្នុងនោះមាន ៤នាក់ដែលបានរងផលប៉ះពាល់រហូតឈានដល់ការខូចខាតសរីរាង្គផ្នែកខាងក្នុងរបស់ពួកគេដែលបង្កមកពីវីរុសកូវីដ ១៩នេះ។ តែទោះជាយ៉ាងណា អ្នកជំងឺដែលបានជាសះស្បើយទាំងនោះអាចធ្វើលំហាត់ប្រាណសម្រាប់សរសៃឈាមបេះដូងដូចជាហែលទឹកជាដើម ដើម្បីពង្រឹងសមត្ថភាពសួតរបស់ពួកគេវិញ លោកវេជ្ជបណ្ឌិតបានបញ្ជាក់។ ខាងក្រោមជារូបភាពនេះការធ្វើ CT Scan និងបង្ហាញពីបាតុភូតដែលសារធាតុរាវបង្កើតឡើងនៅក្នុងសួត ហើយវាក៏បង្ហាញខ្លួនវាជាបំណះពណ៌សលើផ្ទៃសួត៖

ប្រភពពី៖ Junqiang Lei, Junfeng Li, Xun Li, and Xiaolong Qi

ខណៈដែលវីរុសកូវីដ ១៩ កំពុងមានការរីករាលដាលខ្លាំង មន្ត្រីអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ភាពច្រើននៃអ្នកដែលបានឆ្លងវីរុសកូវីដ ១៩ ច្រើនមានអាការៈដូចអ្នកដែលផ្តាសាយធម្មតាហើយស្រាល។ ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោកបាននិយាយថា ៨០% នៃអ្នកដែលបានជាសះស្បើយពីកូវីដ ១៩ មិនចាំបាច់ត្រូវតែទទួលការព្យាបាលជំនាញ ឬពិសេសណាមួយឡើយ លើកលែងអ្នកដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរពីបាកដដកដង្ហើមជាដើម។ វាមិនមែនមានន័យថា មិនត្រូវការការព្យាបាលនោះទេ តែអ្វីដែលត្រូវធ្វើគឺ រក្សាអនាម័យ នៅដាច់ដោយឡែកក្រោមការពិនិត្យ ការតាមដានសុខភាព និងព្យាបាលត្រឹមត្រូវជាប្រចាំពីក្រុមគ្រួពេទ្យ ព្រោះតាមរបាយការណ៍ពីអង្គការសុខភាពពិភពលោកមានមានតែមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៦ នាក់ប៉ុណ្ណោះដែលធ្លាក់ខ្លួនឈឺធ្ងន់និងវិវត្តពិបាកដកដង្ហើម៕

ដោយ៖ យ៉ាយ៉ា 

 

X
5s