ដំណឹងល្អ! ចិនបញ្ជូនសារធាតុ Detection Reagent កូវីដ១៩ សម្រាប់អ្នកជំងឺ២០០០នាក់ ជូនកម្ពុជា នាយប់នេះ​



ចិនបានបញ្ចូនសារធាតុ Detection Reagent សម្រាប់មនុស្ស២០០០នាក់ ជូនដល់ក្រសួងសុខាភិបាលកម្ពុជា ដែលគ្រោងនឹងមកដល់រាជធានីភ្នំពេញតាមជើងហោះហើរ នារាត្រីថ្ងៃទី១៧ ខែមីនា នេះ។ នេះបើយោងតាមការប្រកាសនៅលើគេហទំព័រហ្វេសបុកផេក របស់ស្ថានទូតចិនប្រចាំកម្ពុជា។

បន្ថែមពីនេះ ចិននឹងនៅតែបន្តជំនួយជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្ត្រ និងសម្ភារៈផ្សេងៗទៀត និងការផ្លល់ជាកម្លាំងជំរុញក្នុងកិច្ចទប់ស្កាត់ជំងឺកូវីដ១៩ដល់កម្ពុជា។

គួរបញ្ជាកផងដែរថា រហូតមកដល់ពេលនេះកម្ពុជាមានអ្នកផ្ទុកវីរុសកូវីដ១៩ចំនួន២៤ករណីហើយទាំងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។

X
5s