Breaking News៖ ក្រសួងសុខាភិបាល រកឃើញអ្នកផ្ទុកកូវីដ១៩ ថ្មី0៤នាក់បន្ថែមទៀត នៅកំពតនិងត្បូងឃ្មុំ​



ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងថា មានករណីអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤នាក់បន្ថែមទៀត លើបុរសជនជាតិខ្មែរ២នាក់ ដែលវិលត្រឡប់ពីពិធីសាសនានៅម៉ាឡេស៊ី​ និង២ករណីទៀតលើបុរសជនជាតិម៉ាឡេស៊ី។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ។

ក្នុងករណីថ្មីនេះ មានជនជាតិម៉ាឡេស៊ី២នាក់ អាយុ៦០ និង៦៤ឆ្នាំ នៅខេត្តកំពត និងជនជាតិខ្មែរ២នាក់ អាយុ៧១ និង៥២ឆ្នាំ នៅខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះក្រសួងសុខាភិបាលកម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាចំនួន ៣៧ករណីហើយ៕

X
5s