គ្រាន់តែផ្ទុះកូរ៉ូណាមួយក្ឌាំង មហាសេដ្ឋីពិភពលោកបាត់ទឹកប្រាក់សរុបជាង ២៣៨ ពាន់លានដុល្លារ​



ក្រោយពីការធ្លាក់ចុះផ្សារហ៊ុនពិភពលោកដោយសារវីរុសកូរ៉ូណា កាលពីថ្ងៃទី១២ មីនា កន្លងទៅ ដែលគេហៅថាថ្ងៃព្រហស្បតិ៍ពណ៌ខ្មៅ (Black Thursday) បានធ្វើឲ្យមហាសេដ្ឋីពិភពលោកជាច្រើនបាត់បងទឹកប្រាក់មិនស្ទើនោះទេ។ ជាឧទាហរណ៍ លោក Mukesh Ambani បានបាត់បង់តំណែងជាមហាសេដ្ឋីផុតគេនៅអាស៊ី ហើយមហាសេដ្ឋីលំដាប់ពិភពលោកប្រមាណ ៥០០នាក់បាត់បង់ទឹកប្រាក់ស្មើនឹង ២៣៨,៥ ពាន់លានដុល្លារ។ 

តើមហាសេដ្ឋីពិភពលោកណាខ្លះបាត់បង់ទឹកប្រាក់ច្រើនជាងគេ? ខាងក្រោមនេះគឺជាមហាសេដ្ឋីលំដាប់ពិភពលោកទាំង ៨ រូបដែលបាត់បង់ទឹកប្រាក់រាប់ពាន់លានដុល្លារ បើយោងតាម  Bloomberg Billionaires Index៖

Jeff Bezos, the world’s richest man, took an US$8 billion hit. Photo: APប្រភពរូប៖ www.scmp.com

១) លោក Jeff Bezos មហាសេដ្ឋីលេខ១ និងជានាយកប្រតិបត្តិ Amazon បានបាត់បង់ទ្រព្យសម្បត្តិសរុបប្រមាណ ៧,១៣ភាគរយ ដែលស្មើនឹងទឹកប្រាក់ប្រមាណ ៨ ពាន់លានដុល្លារ ដែលធ្វើឲ្យលោកសល់ទ្រព្យសរុប ១០៤,៤ ពាន់លានដុល្លារ។

A generous giver, Bill Gates still has deep pockets as the second richest man in America. Photo: Reutersប្រភពរូប៖ www.scmp.com

២) លោក Bill Gate មហាសេដ្ឋីលេខ១របស់អាមេរិក និងសហស្ថាបនិកក្រុមហ៊ុន Microsoft បាត់បង់ទ្រព្យសម្បត្តិ ៥,០៩ភាគរយ ដែលស្មើនឹងប្រមាណ ៥,៣ពាន់លានដុល្លារ ដែលធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោកធ្លាក់ចុះសល់ ៩៩,២ អាមេរិក។

The times don’t suit the luxury market for Bernard Arnault. Photo: Reutersប្រភពរូប៖ www.scmp.com

៣) លោក Bernard Arnault មហាសេដ្ឋីបារាំង និងជាប្រធាននិងជានាយកប្របត្តិ LVMH Moët Hennessy ដែលមានផលិតផលប្រមាណ ៧០ម៉ាកសញ្ញា សល់ទ្រព្យសម្បត្តិសរុប ៨២,៥ ពាន់លានដុល្លារ បន្ទាប់ពីបាត់បង់ទ្រព្យសម្បត្តិ ៨,៥៧ភាគរយ ស្មើនឹង ៧,៧ ពាន់លានដុល្លារ។ 

Berkshire Hathaway CEO Warren Buffett has a little less to give away. Photo: Reutersប្រភពរូប៖ www.scmp.com

៤) លោក Warren Buffett នាយកប្រតិបត្តិ  Berkshire Hathaway សល់ទ្រព្យសម្បត្តិសរុប ៧១,៥ពាន់លានដុល្លារ បន្ទាប់ពីបាត់បង់ទឹកប្រាក់ប្រមាណ ៦,៨៣ភាគរយ ឬស្មើប្រមាណ ៥,២ពាន់លានដុល្លារ។ 

Wearing the storm is Amancio Ortega. Photo: @amancioortegagaona/Instagramប្រភពរូប៖ www.scmp.com

៥) លោក Amancio Ortega មេធំម៉ាកសម្លៀកបំពាក់ Zara បាត់បង់ទ្រព្យសម្បត្តិ ៨,១៧ភាគរយ ស្មើនឹង ៥,២ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យលោកមានទ្រព្យសរុប ៥៨,១ ពាន់លានដុល្លារ។

Mark Zuckerberg waves goodbye to US$5.7 billion. Photo: Xinhuaប្រភពរូប៖ www.scmp.com

៦) លោក Mark Zuckerberg ស្ថាបនិក Facebook បាត់បង់ទ្រព្យសម្បត្តិ ៩,០៥ភាគរយ ដែលធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិសរុប ៥,៧ពាន់លានដុល្លារ ធ្វើឲ្យលោកបានទ្រព្យសម្បត្តិសរុប ៥៧,៤ ពាន់លានដុល្លារ។

Mukesh Ambani still smiling despite the loss. Photo: @mukeshambaniofficial/Instagramប្រភពរូប៖ www.scmp.com

៧) លោក Mukesh Ambani  មហាសេដ្ឋីប្រេងសាំង របស់ឥណ្ឌាបាត់បង់ ៧,៤៧ភាគរយ ស្មើនឹង ៣,៣ ពាន់លានដុល្លារអាមេរិក ដោយនាពេលបច្ចុប្បន្នលោកនៅសល់ទ្រព្យសម្បត្តិសរុប ៤០,៤ ពាន់លានដុល្លារ។

Jack Ma, billionaire and Alibaba Group founder. Photo: Bloombergប្រភពរូប៖ www.scmp.com

៨) លោក Jack Ma សហស្ថាបនិក Alibaba និងជាប្រធានរបស់ South China Morning Post បាត់ទឹកប្រាក់ ១,៧ ពាន់លានដុល្លារ ធ្វើឲ្យលោកនៅសល់ទ្រព្យសម្បត្តិសរុប ៣៩,៤ ពាន់លានដុល្លារ៕

ដោយ៖ លង់ វណ្ណៈ

 

X
5s