លោកសាស្រ្តាចារ្យ Li Zhong ៖ ស្រាពិតជាអាចសម្លាប់កូរ៉ូណាបាន តែមិនមែនយកទៅផឹកទេ​



ការសិក្សាថ្មីមួយដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្ររបស់ប្រទេសអាឡឺម៉ង់ និងស្វីលបានឲ្យដឹងថាមេរោគ Sars និង Mers ត្រូវការសារធាតុអេតាណុល (អាល់កុល)ប្រហែល ៣៥ភាគរយ ដើម្បីសម្លាប់វា ប៉ុន្តែវីរុសកូវីដ១៩ (Covid-19) វិញត្រូវការតែ ៣០ភាពរយប៉ុណ្ណោះ ដើម្បីធានាបាននូវការសម្លាប់មេរោគយ៉ាងមានប្រសិទ្ធភាព។ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post។

ប្រភពរូប៖ 

ស្រាប្រភេទវិស្គីមួយចំនួនមានកម្រិតអាល់កុលលើសកម្រិតនេះទៅទៀត ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនណែនាំឲ្យពិសារស្រាដែលមានជាតិអាល់កុលដើម្បីការពារ ឬព្យាបាលវីរុសកូរ៉ូណានោះឡើយ។ 

លោក Stephanie Pfaender អ្នកវិទ្យាសាស្ត្រដឹកនាំការសិក្សាស្រាវជ្រាវដែលធ្វើឡើងក្នុងមន្ទីរពិសោធន៍ ហើយបានរកឃើញថាស្រាមិនមានបង្ហាញពីលទ្ធផលក្នុងការប្រើប្រាស់លើមនុស្សនោះឡើយ។ 

លោក Stephanie Pfaender និងសហការី បានធ្វើការស្រាវជ្រាវ បានយកមេរោគពីអ្នកជំងឺម្នាក់មកពីទីក្រុង Munich ក្នុងប្រទេសអាឡឺម៉ង់ បន្ទាប់មកយកទៅដាក់នៅលើកោសិកាសត្វដើម្បីឲ្យឆ្លងជាមួយនឹងមេរោគ។ ក្រោយមក គេបានយកកោសិកានោះដាក់ចូលទៅក្នុងអាល់កុល ជាមួយនឹងកម្រិតផ្សេងៗគ្នា។

ប្រភពរូប៖ Nanjing Medical University

ដំបូងគេបានសាកល្បងជាមួយ អាល់កុលកម្រិត ៨៥ ភាគរយ លាយជាមួយទឹក ដែលជាកម្រិតដែលណែនាំដោយអង្គការសុខភាពពិភពលោក (World Health Organization) ដើម្បីធ្វើការលាងដៃសម្លាប់មេរោគ។ ក្រុមអ្នកវិទ្យាសាស្រ្តបានសង្កេតឃើញថា ៣០វិនាទីក្រោយ កោសិកាមិនមានការខូតខាតដែលបង្កដោយវីរុសនោះទេ។

ការធ្វើតេស្តម្តងទៀតបានចាប់ផ្តើមជាមួយនឹងអត្រាអាល់កុលកម្រិតទាបត្រឹមតែ ១០ ទៅ ២០ ភាគរយ មេរោគ (៧០ ទៅ ៨០ ភាគរយ) នេះនៅតែអាចលូតលាស់និងនៅដដែល។ ទោះជាយ៉ាងណានៅពេលគេឈានដល់ ៣០ភាគរយ នេះជាកន្លែងដែលពួកគេបានឃើញការផ្លាស់ប្តូរភ្លាមៗដែលវាដូចទៅនឹង ៨៥ ភាគរយដែល World Health Organization បានផ្តល់អនុសាសន៍។

លោក Li Zhong សាស្រ្តាចារ្យផ្នែកសុខភាពសាធារណៈនៃសាកលវិទ្យាល័យវេជ្ជសាស្រ្តណានជីង (Nanjing Medical University) បាននិយាយពីការសិក្សាដែលបង្ហាញថាស្រាដែលមានជាតិអាល់កុលខ្លាំងអាចត្រូវបានប្រើជាថ្នាំសម្លាប់មេរោគថា៖ «វាពិតជាមានប្រសិទ្ធភាពក្នុងការកម្ចាត់រាល់មេរោគទាំងឡាយពិតមែនប៉ុន្តែវាមិនត្រឹមត្រូវនោះទេក្នុងការយកវាទៅផឹកដើម្បីសម្លាប់មេរោគទេ»។ លោក សាស្រ្តចារ្យ បានបន្ថែមទៀតផងថា៖ «មានការសិក្សាជាច្រើនបង្ហាញថាការផឹកគ្រឿងស្រវឹងមិនបានជួយលុបបំបាត់ការឆ្លងវីរុសនោះទេ ហើយឱកាសដែលវានឹងផ្តល់ផលល្អសម្រាប់អ្នកជម្ងឺ Covid-19 គឺស្គមខ្លាំង ហើយវាគ្មានវិធីណាដែលអាចសម្លាប់មេរោគបានទេ ទោះបីជាអ្នកអាចចាក់បញ្ជូលវាទៅក្នុងសួតក៏ដោយ ។

ការសិក្សាមួយចំនួនក៏បានលើកឡើងផងដែរថាឥទ្ធិពលអាក្រក់មួយនៃការសេពគ្រឿងស្រវឹងគឺថាវាអាចបំផ្លាញប្រព័ន្ធភាពស៊ាំដោយកាត់បន្ថយចំនួនកោសិកា T ដែលដើរតួយ៉ាងសំខាន់ក្នុងប្រព័ន្ធឆ្លើយតបភាពស៊ាំ និងបង្កគ្រោះថ្នាក់ដល់ថ្លើមរបស់អ្នក។

ជារួមទឹកអាល់កុលដែលមាននៅក្នុងស្រា Whiskey ពិតជាអាចសម្លាប់វីរុសដែលមាននៅលើដៃរបស់អ្នកបានពិតប្រាកដមែន ប៉ុន្តែវាអាចប្រើបានក្នុងគ្រាណាដែលមានហេតុផលចាំបាច់នោះឡើយ៕

អត្ថបទទាក់ទង៖

ជឿនលឿនខាងផ្នែកសុខាភិបាលខ្លាំង តែបារាំងកំពុងដុនដាបដោយសារកូវីដ១៩ តាមក្រោយអ៊ីតាលី

ដោយ៖ Anthony

X
5s