​ប្រមុខរាជរដ្ឋាភិបាល៖ កម្ពុជាប្រទេសក្រ តែមានចិត្តធំ ​ជនជាតិខ្មែរឬបរទេសព្យាបាល Covid19 ឥតគិតថ្លៃ​



ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងកូវីដ ១៩ ជាង ៤០០០ នាក់ នៅវិមានសន្តិភាព កាលពីព្រឹកមិញ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ “កម្ពុជាជាប្រទេសក្រពិតមែន តែកម្ពុជាមានចិត្តធំ មិនថានរណាទេ ឲ្យតែឈឺ (កូវីដ១៩) នៅលើទឹកដីកម្ពុជា គឺកម្ពុជាទទួលពិនិត្យព្យាបាលទាំងអស់ ព្រោះនេះជាគុណធម៌របស់កម្ពុជា”។ 

សម្តេចក៏បានមានប្រសាសន៍បន្ថែមទៀតថា អ្នកដែលឆ្លងកូវីដ ១៩ ទាំងអស់ដែលរកឃើញនៅលើទឹកដីកម្ពុជាត្រូវទទួលបានការព្យាបាល និងយកចិត្តទុកដាក់បំផុត កម្ពុជាមិនមែនជាប្រទេសអ្នកមានដូចគេ តែកម្ពុជាមានបេះដូងធំ។

គួរបញ្ជាក់ផងដែរថា សម្តេចតេជោធ្លាប់មានប្រសាសន៍បែបនេះម្តងជាពីរដងរួចមកហើយ ខណៈដែលនាវា Westerdam មានផ្ទុកអ្នកដំណើរ​​និង​បុគ្គលិក​បម្រើ​ការ​លើ​នាវា​ចំនួន ២ ២៥៧នាក់ មកពី ៤១ជាតិសាសន៍ ចូលមកប្រទេសកម្ពុជា ហើយក៏ធ្លាប់ត្រូវបណ្ដាប្រទេសនានាលើកឡើងដែរថា “កម្ពុជាតូច តែមានចិត្តនិងបេះដូងធំ”៕

ដោយ៖ យ៉ាយ៉ា

X
5s