នាយករដ្ឋមន្រ្តីអង់គ្លេសធ្វើតេស្តលទ្ធផលវិជ្ជមានកូវីដ១៩ បន្ទាប់ពីព្រះ​​អង្គ​ម្ចាស់អង់គ្លេស​​ ​Charles​



នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។ នេះបើយោងតាមការបង្ហោះវីដេអូរបស់លោកលើបណ្ដាញសង្គម Twitter យកមកចុះផ្សាយដោយកាសែត kmov។

នៅលើសារវីដេអូលើ Twitter នោះ លោកបាននិយាយថា៖ «ក្នុងរយៈពេល២៤ម៉ោងខ្ញុំមានរោគសញ្ញាមិនសូវធ្ងន់ធ្ងរទេ ហើយត្រូវបានធ្វើតេស្តឃើញថាមានផ្ទុកជំងឺកូវីដ១៩។ ខ្ញុំនាពេលនេះកំពុងដាក់ខ្លួនដាក់ដោយឡែក ប៉ុន្តែខ្ញុំនៅតែបន្តដឹកនាំតាមរយៈកិច្ចប្រជុំតាមវីដេអូដដែល។ ពួកយើងទាំងអស់គ្នានឹងអាចសម្លាប់កូវីដ១៩បាន។

គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃពុធកន្លងទៅ ព្រះអង្គម្ចាស់ Charles របស់អង់គ្លេស ធ្វើតេស្តឃើញលទ្ធផលវិជ្ជមាននៃកូវីដ១៩ ហើយព្រះអង្គកំពុងធ្វើចត្តាឡីស័ក (កំពុងដាក់ខ្លួននៅដាច់ពីអ្នកដទៃ) នៅប្រទេសស្កុតឡែន៕

អត្ថបទទាក់ទង៖

ដោយ៖ លង់ វណ្ណៈ

X
5s