HacKHthecrisis ប្រកួតប្រជែងសរសេរកម្មវិធីអនឡាញស្វែងរកដំណោះស្រាយ លើបញ្ហាជំងឺកូវីដ១៩នៅប្រទេសកម្ពុជា​



កម្មវិធី Online Hackathon ត្រូវបានដាក់អោយដំណើរការក្នុងគោលបំណងប្រមូលផ្ដុំសហគមន៍ ដើម្បីចូលរួមប្រកួតប្រជែងសរសេរកម្មវិធី អនឡាញដើម្បីស្វែងរកដំណោះស្រាយស្របពេលដែលប្រទេសកម្ពុជាកំពុងជួបបញ្ហាជំងឺកូវីដ១៩។

កម្មវិធីនេះផ្ដួចផ្ដើមដោយ Impact Hub Phnom Penh, ក្រុមហ៊ុនបច្ចេកវិទ្យា Slash និងវិទ្យាស្ថានជាតិ NIPTICT ហើយកម្មវិធីនេះនឹងធ្វើឡើងលើ អនឡានផ្ទាល់តែម្ដង ដូច្នេះគ្រប់គ្នានៅទូទាំងប្រទេសអាចចួលរួមជាផ្នែកមួយដើម្បីឆ្លើយតបទៅនឹងបញ្ហាជំងឺកូវីដ១៩នៅប្រទេសកម្ពុជារបស់យើង។ កម្មវិធី HacKHthecrisis និងចាប់ផ្ដើមពីថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០ ដល់ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០។ កម្មវិធី HacKHthecrisis គាំទ្រដោយ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

តាមរយៈកម្មវិធីនេះ ក្រុមចូលរួមទាំងអស់នឹងចូលរួមបង្កើតដំណោះស្រាយនិងគំនិតចាប់ពីដំណាក់កាលដំបូង ក្នុងរយៈពេល ដ៏ខ្លីមួយ។ ក្នុងពេលចុងសប្ដាហ៍ យើងសង្ឃឹមនិងជឿជាក់ថាយើងទាំងអស់គ្នា នឹងអាចចូលរួមស្វែងរកគំនិតដ៏ល្អមួយ ដែលអាចចូលរួមឆ្លើយតបទៅនឹងបញ្ហាជំងឺកូវីដ១៩នៅប្រទេសកម្ពុជា របស់យើង។

អ្វីទៅជា Hackathon?
ក្នុងកម្មវិធី Hackathon, អ្នកចូលរួម នឹងរួមគ្នាដើម្បីបង្កើតគំនិត និងដំណោះស្រាយ ចាប់ពីដំណាក់កាលដំបូងក្នុងរយៈពេលដ៏ខ្លីមួយ។ ក្នុងពេលចុងសប្ដាហ៍ យើងសង្ឃឹមនិងជឿជាក់ថាយើងទាំងអស់គ្នា នឹងអាចចូលរួមស្វែងរកគំនិតដ៏ល្អមួយ ដែលអាចចូលរួមឆ្លើយតបទៅនឹងបញ្ហាជំងឺកូវីដ១៩នៅប្រទេសកម្ពុជារបស់យើង។

កម្មវិធី Hackathon កំពុងស្វែងរកគំនិតផ្សេងៗ ដែលនឹង៖

  • អាចធ្វើជាគំរូ (Prototype) ក្នុងរយៈពេល ៤៨ ម៉ោង ដែលទាក់ទងនឹងការជួយដោះស្រាយបញ្ហាជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា
  • ជួយសង្គ្រោះជីវិតមនុស្ស អាជីវកម្ម និង សហគមន៍
  • ជួយស្ដារប្រទេសកម្ពុជាក្រោយពេលវិបត្តិបានបញ្ចប់

សូមស្វាគមន៍អ្នកទាំងអស់គ្នាចូលរួម និងស្វែងរកដំណោះស្រាយដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងកំឡុងពេលដែលមានវិបត្តិ កូវីដ១៩ នេះ។

ចង់ចូលរួមមែនទេ? នេះជារបៀបក្នុងការចូលរួម៖

  • ដាក់ស្នើបញ្ហា រឺ គំនិតរបស់អ្នក៖  ដាក់ស្នើអំពីបញ្ហា ដែលអ្នកជួបប្រទះដោយផ្ទាល់ រឺ កើតឡើងក្នុងសហគមន៍របស់អ្នកទាក់ទងនឹងជំងឺកូវីដ១៩ រឺក៏អាចដាក់ស្នើគំនិតរបស់អ្នកដែលអ្នកគិតថានឹង អាចជួយដោះស្រាយបញ្ហានេះក្នុងសង្គមរបស់យើងបាន។   

ការដាក់ស្នើបញ្ហា ឬ គំនិតរបស់អ្នកអាចធ្វើបានដោយសេរី ។ អ្នកក៏អាចដាក់ស្នើអំពីបញ្ហា រឺ គំនិតរបស់អ្នកដោយមិនចាំបាច់ចូលរួមក្នុងកម្មវិធី Hackathonបាន។

  • តោះបង្កើតដំណោះស្រាយដោយប្រើបច្ចេកវិទ្យាជាមួយគ្នា! ដាក់ពាក្យចូលរួមក្នុងកម្មវិធី Hackathon ដោយបង្កើតក្រុម ជាមួយនឹងគំនិត ដើម្បីបង្កើតជា គំរូ Prototype នៃដំណោះស្រាយក្នុងរយៈពេល ៤៨ ម៉ោង សម្រាប់សហគមន៍របស់អ្នក។
  • ក្លាយជាអ្នកណែនាំ (Mentor)៖ ធ្វើការជាមួយក្រុមនីមួយៗដោយធ្វើការណែនាំ និងជួយផ្ដល់ជាមតិយោបល់ ដើម្បីជាជំនួយដល់ការបង្កើតគំរូ Prototype របស់ក្រុមនីមួយៗ។
  • ចូលរួមឧបត្ថម្ភគំនិត ឬ គម្រោង៖ ចូលរួមឧបត្ថម្ភគំនិតដែលអ្នកគិតថាអាចផ្ដល់ជាដំណោះស្រាយមានប្រសិទ្ធភាពក្នុងការអនុវត្តន៍នៅតាមសហគ្រាស ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល ឬ ស្ថាប័នក្រសួងនានា។

ការឧបត្ថម្ភអាចប្រព្រឹត្តទៅបានជាថវិកា ការផ្ដល់ជំនួយបុគ្គលិកដើម្បីអភិវឌ្ឍដំណោះស្រាយ ឬក៏ជាការបន្តចូលរួមបែបទម្រង់ផ្សេងៗ។ អ្នកអាចបង្ហាញពីការចាប់អារម្មណ៍បាននៅទីនេះសម្រាប់ព័ត៍មានបន្ថែម។ ចូលរួមជាមួយពួកយើងតាមរយៈតំណខាងក្រោម៖

  • អ្នកចូលរួម (Participants)៖ bit.ly/myHacKH
  • អ្នកណែនាំ (Mentors)៖ bit.ly/mentorHacKH
  • ការផ្តល់ជាគំនិត ឬ ប្រាប់ពីបញ្ហាដែលអ្នកជួបប្រទះ៖ bit.ly/challengeHacKH
  • ចូលរួមជាដៃគូឧបត្ថម្ភគាំទ្រក្រោយកម្មវិធី (ជាថវិកា ជាធនធានមនុស្ស ជាដើម)៖ bit.ly/supportHacKH

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Hackathon៖

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

1) Impact HUB Phnom Penh
Olivia Hough | [email protected]
2) Slash
Pisethneat Pich (Nick) | [email protected]
3) NIPTICT
Be Chantra | [email protected]

 

X
5s