WHO ថាបើមិនឈឺមិនបាច់ពាក់ម៉ាស តែ​អ្នកជំនាញចិនថា នេះជាកំហុសធ្ងន់ធ្ងររបស់ ​អ៊ឺរ៉ុប និងអាមេរិក​​​



ប្រជាជនក្នុងតំបន់អ៊ឺរ៉ុប និងអាមេរិកការមិនពាក់ម៉ាស់ក្នុងទីសាធារណៈគឺជាគំនិតមិនទាន់ត្រឹមត្រូវនោះឡើយខណៈកំពុងមានជំងឺរាតត្បាតកូវីដ១៩។ នេះបើយោងតាមប្រធានមជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺឆ្លងចិន (Chinese Centre for Disease Control and Prevention) ដែលចេញផ្សាយដោយ SCMP។

«កំហុសដ៏ធ្ងន់បំផុតក្នុងអ៊ឺរ៉ុបនិងអាមេរិក បើតាមគំនិតរបស់ខ្ញុំគឺប្រជាជនទាំងនោះមិនសូវពាក់ម៉ាស់មុខទេ» នេះបើយោងតាមសម្ដីផ្ទាល់របស់លោក Gao Fu ប្រធានមជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺឆ្លងចិន  បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសមួយទស្សនាវត្ដី Science Magazine ដែលជាទស្សនាវដ្ដីល្បីខាងការស្រាវជ្រាវបែបការសិក្សា។

លោក បានបន្ដថា «វីរុសនេះអាចចម្លងតាមរយៈសារធាតុទឹកតូចៗ និងការប៉ះពាល់គ្នាផ្ទាល់។ តំណក់ទឹកតូចៗមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការចម្លងវីរុស។ ដូចនេះ អ្នកត្រូវតែពាក់ម៉ាស់ ពីព្រោះពេលនរណាម្នាក់និយាយ ពួកគេនឹងបញ្ចេញតំណក់ទឹកតូចៗចេញពីមាត់របស់ពួកគេហើយខ្ទាតមកប៉ះអ្នក។» 

គួរបញ្ជាក់ផងថា មិនមែនអ្នករាល់គ្នាសុទ្ធតែយល់ស្រប់នឹងទស្សនៈរបសលោក Gao Fu នោះឡើយ ប៉ុន្តែអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថាមនុស្សដែលមានរោគសញ្ញាកូវីដ១៩ និងអ្នកដែលនៅថែទាំងអ្នកជំងឺកូវីដត្រូវតែពាក់ម៉ាស់ជាដាច់ខាត។

លោក Gao Fu បានអះអាងទៀតថា មនុស្សមានការឆ្លងកូវីដ១០មានពីរប្រភេទគឺទី១ ការឆ្លងដោយគ្មានចេញរោគសញ្ញា និងមួយទៀតគឺការឆ្លងដែលចេញរោគសញ្ញាដំបូង។ ប្រសិនបើពួកគេពាក់ម៉ាស់មុខ ពួកគេអាចការពារដំណក់ទឹកដែលមានផ្ទុកវីរុសកូរ៉ូណាមិនឲ្យឆ្លងទៅកាន់អ្នកដទៃនៅជុំវិញពួកគេ។

ក្នុងការផ្ដល់យោបល់ចុងក្រោយដែលចុះថ្ងៃទី២២ មីនាកន្លងទៅ មជ្ឈមណ្ឌលការពារនិងគ្រប់គ្រងការរីករាលដាលនៃជំងឺចិន (CDC) បានប្រកាសថា ប្រជាជនមិនចាំបាច់ពាក់ម៉ាស់ទេនៅពេលពួកគេនៅក្នុងផ្ទះ នៅក្នុងតំបន់មានខ្យល់អាកាល់ចេញចូលគ្រប់គ្រាប់ និងតំបន់មិនមានមនុស្សប្រមូលផ្ដុំច្រើន។ ប៉ុន្តែពួកគេគួរតែពាក់វានៅក្នុងការិយាល័យធ្វើការ បន្ទប់ប្រជុំ ជណ្ដើរយោង និងការដឹកជញ្ជូនសាធារណៈជាដើម។ 

លោក Gao ក៏បានលើកបន្ថែមទៀតថា ការនៅឆ្ងាយពីអ្នកដទៃ (Social Distancing) ការរឹតបន្ដឹងការដើរហើររបស់ប្រជាជន និងការដាក់ករណីសង្ស័យឲ្យនៅដាច់ដោយឡែក និងការដាក់ដោយឡែកនៅពេលសម្រាប់អ្នកដែលបះពាល់អ្នកជំងឺជាដើមគឺជាពិតជាសំខាន់ខ្លាំងណាស់ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩៕

អត្ថបទទាក់ទង៖ 

ដោយ៖ លង់ វណ្ណៈ

X
5s