ចូលរួមត្រេកអរ! កូនបារាំងអាយុ ៤ខែដែល​ឆ្លងកូវីដ ជាសះស្បើយហើយ​



ពិតជាដំណឹងល្អខ្លាំងណាស់ដែលទារកអាយុ ៤ខែ ត្រូវជាកូនរបស់បុរសជនជាតិបារាំង ដែលទើបនឹងជាសះស្បើយដែរនោះ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយពេលព្យាបាលជាសះស្បើយនៅមន្ទីរពេទ្យកុមារជាតិ។ 

វាពិតជាដំណឹងដ៏គួរឲ្យរីករាយព្រោះកុមារដែលមានវ័យក្រោម ១ឆ្នាំ ជាមនុស្សដែលងាយរងគ្រោះថ្នាក់បន្ទាប់ពីឆ្លងវីរុសកូវីដ ១៩ នេះ។ តាមដំណឹងរាយការណ៍ពីក្រសួងសុខាភិបាល ទោះបីជានៅក្នុងថ្ងៃនេះកម្ពុជារកឃើញអ្នកវិជ្ជមានថែម ៤ករណីទៀតក្តី តែចំនួនអ្នកដែលកំពុងព្យាបាលសរុបតែ ៧៩ នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកឆ្លងសរុប ១១៤ នាក់។ រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលថ្មើរនឹងកំពុងធ្វើកិច្ចការស្រាវជ្រាវលើករណីថ្មីបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះដែររាជរដ្ឋាភិបាល ស្នើឲ្យប្រជាពលរដ្ឋគ្រប់រូបបន្តរក្សាអនាម័យដើម្បីការពារនិងទប់ស្កាត់ការរីករាលដាលនៃកូវីដ ១៩ នឹងធ្វើការរាយការណ៍ជាបន្ទាន់ប្រសិនបើមានករណីសង្ស័យណាមួយ៕

ដោយ៖ យ៉ាយ៉ា

X
5s