បើមានដើមទុនត្រឹម ២០០០ ដុល្លារ តើអ្នកអាចរកស៊ីអ្វីបានខ្លះ?​



ការរកស៊ី កង្វះដើមទុនគ្រប់គ្រាន់ គឺជាបញ្ហាដ៏ធំមួយ។ មានមនុស្សមិនតិចទេដែលមានគំនិត ប៉ុន្តែនៅតែមិនអាចបើកជំនួញមួយតាមក្តីសុបិន្តរបស់ខ្លួនបានដោយសារតែខ្វះដើមទុន ជាហេតុនាំឲ្យគ្មានសេចក្ដីក្លាហាន រហូតដល់បោះបង់គំនិតនោះចោលតែម្តង។  មកដល់ត្រង់ចំណុចនេះ តើអ្នកមានធ្លាប់សួរខ្លួនឯងទេថា តើអ្នកត្រូវការដើមទុនប៉ុន្មានសម្រាប់មុខជំនួញរបស់អ្នក? ១ ម៉ឺនដុល្លារ? ២ ម៉ឺនដុល្លារ ឬ ៥ម៉ឺនដុល្លារ? 

 

រាល់មុខជំនួញនៅជុំវិញអ្នក មិនមែនសុទ្ធតែត្រូវការដើមទុនរាប់ម៉ឺនទើបអាចបើករកស៊ីបាននោះទេ។ យកល្អ អ្នកត្រូវចាប់ផ្តើមចេញពីតូចទៅធំមុន។ សូមក្រឡេកមើលសមត្ថភាព និងជំនាញរបស់អ្នកថាតើ អ្នកមានជំនាញអ្វីដែលអាចចេញរកស៊ីបានដោយប្រើដើមទុនតិចតួច?  លោកអ្នកអាចពិនិត្យមើលមុខរបរ ៣០ មុខខាងក្រោមនេះម្តងមើល៍ វាមិនត្រូវការដើមទុនច្រើនទេ ពោលគឺត្រឹមតែ ២០០០ ដុល្លារចុះក្រោមក៏អាចរកស៊ីបានដែរ។  

 

  1. អ្នកឯកទេសគ្រប់គ្រងបណ្ដាញសង្គម 
  2. គ្រូបង្រៀនហាត់ប្រាណ
  3. សេវាកម្មរើឥវ៉ាន់ 
  4. ជាងទង (រចនាគ្រឿងអលង្ការ)
  5. សេវាកម្មលាបថ្នាំផ្ទះ
  6. អ្នកសរសេរអត្ថបទក្រៅម៉ោង 
  7. ចុងភៅផ្ទាល់ខ្លួន
  8. អ្នករៀបចំការិយាល័យ
  9. អ្នកឌីសាញម៉ូដសំលៀកបំពាក់
  10. ផ្តល់សេវាកម្មធ្វើផែនការទីផ្សារក្នុងស្រុក
  11. គ្រូបង្រៀនឯកជន 
  12. សេវាកម្មរៀបចំអាផាតមិន
  13. អ្នកឌីសាញនិមិត្តសញ្ញា 
  14. សេវាកម្មសម្អាតលំនៅឋាន
  15. សេវាកម្មដំឡើង និងរៀបចំជួសជុលបន្ទប់
  16. អ្នករៀបចំកម្មវិធីផ្សេងៗ 
  17. ភ្នាក់ងារទីផ្សារឌីជីថល  
  18. អ្នកអភិវឌ្ឍកម្មវិធី Software 
  19. អ្នកអភិវឌ្ឍកម្មវិធី App 
  20. អ្នករត់តាក់ស៊ី
  21. មគ្គុទ្ទេសក៍ទេសចរណ៍
  22. សេវាកម្មរត់ការពន្ធដារ
  23. អ្នកប្រឹក្សាផ្ទាល់ខ្លួន
  24. សេវាកម្មដឹកជញ្ជូនទំនិញ 
  25. អ្នកបកប្រែកាសែតក្រៅម៉ោង
  26. អ្នកលក់ទំនិញតាមអនឡាញ
  27. អ្នកសរសេរ Blog
  28. ទីប្រឹក្សា ហិរញ្ញវត្ថុ
  29. អ្នក រៀបចំ ផែនការ អាជីវកម្ម៕ 
  30.  

ប្រភព៖  Entrepreneur

 

X
5s