រាជរដ្ឋាភិបាល​កម្ពុជាសន្សំសំចៃថវិកាបន្ថែម ៩១៨លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំង​កូវីដ១៩​យោង​តាម​បណ្ដាញសង្គម​​ Facebook ផ្លូវ​ការ ​របស់​​​ប្រមុខរាជរដ្ឋាភិបាល ឱ្យ​បាន​ឱ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​​បាន​សន្សំសំចៃថវិកាបន្ថែម ៩១៨លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ថវិកា ៩១៨លាន​ដុល្លារ​នេះ​បាន​មក​ពី​​ការ​កាត់បន្ថយ​ ពីស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំនួនពីរលើក ដើម្បីយកមកត្រៀមបម្រុងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ 

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសុំការយោគយល់ពីស្ថាប័នជាតិគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយពីរដង លើកទីមួយ គឺកាត់បន្ថយការចំណាយចំនួន ៤៤៣លានដុល្លារអាមេរិក និងលើកទីពីរនេះ កាត់បន្ថយការចំណាយចំនួន៤៧៥លានដុល្លារអាមេរិកថែមទៀត។ បូកសរុបទាំងពីរលើកនេះគឺមានចំនួន៩១៨លាន ដុល្លារអាមេរិក សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»៕

 

X
5s