ក្រសួងសុខាភិបាល៖ រកឃើញមានករណីលាប់កូវីដ ១ ករណីថ្ងៃនេះក្រោយចេញពីមន្ទីរពេទ្យ​



តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២០ នេះ បានរកឃើញករណីលាប់កូវីដ ១៩ លើបុរសជនជាតិខ្មែរអាយុ ៤០ ឆ្នាំនៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បុរសជនជាតិខ្មែររូបនេះ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្រោយទទួលលទ្ធផលអវិជ្ជមានចំនួន ២ ដងរួចមក។ តែក្រោយចេញពីមន្ទីរពេទ្យ និងមកពិនិត្យឡើងវិញ គាត់ក៏ទទួលបានលទ្ធផលវិជ្ជមានលើកូវីដ ១៩ ម្ដងទៀត ក្រោយពេលអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យរយៈពេល ១៥ ថ្ងៃនោះ ហើយពេលនេះគាត់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕ 

X
5s