ដំណឹងរីករាយ! អ្នកជាសះស្បើយកើនឡើង ៦ នាក់ទៀត សរុបដល់ថ្ងៃនេះ ៦៨នាក់ហើយ​គឺពិតជារឿងល្អបំផុតដែលអ្នកជំងឺកូវីដ ១៩ បានជាសះស្បើយថែមបានជាសះស្បើយថែម ៦នាក់ទៀតហើយ ខណៈឃើញករណីឆ្លងតែមួយប៉ុណ្ណោះនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០។

អ្នកជាសះស្បើយទាំង ៦ នាក់នោះសុទ្ធតែជាជនបរទេស និងសុទ្ធសឹងជាអ្នកដែលមានអាយុលើសពី ៥០ ឆ្នាំ។

  • ស្ត្រីជនជាតិអង់គ្លេសអាយុ ៧៩ ឆ្នាំ ជាអ្នកដំណើរនាវា Wiking Cruise journey សុំចតនៅខេត្តកំពង់ចាមបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្រោយទទួលបានផលតែអវិជ្ជមានចំនួន ២លើក។
  • បុរសជនជាតិបារាំងចំនួន ២នាក់ ម្នាក់អាយុ ៦២ ឆ្នាំ ហ្នឹងមានអាយុ ៦៣ ឆ្នាំ ជាភ្ញៀវទេសចរនៅខេត្តព្រះសីហនុ។
  • ស្ត្រីជនជាតិបារាំងចំនួន ៣ នាក់ ដែលមានអាយុ ៦៣ឆ្នាំ ៥៩ឆ្នាំ និង 67 ឆ្នាំជាភ្ញៀវទេសចរបារាំងនៅខេត្តព្រះសីហនុ។

គិតមកត្រឹមថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ នេះអ្នកជាសះស្បើយសរុបពីរករណីកូវីដ ១៩ កើនឡើងដល់ ៦៨ នាក់ហើយ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ១១៨ នាក់៕ 

ដោយ៖ យ៉ាយ៉ា​

X
5s