១ ករណីថ្មីស្ត្រីជនជាតិចិន សង្សារ​បុរសជនជាតិចិនរកឃើញ​វិជ្ជ​មាន​នៅ​ចិន​​នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានរកឃើញមួយករណីថ្មីលើកូវីដ ១៩ ដែលជាស្ត្រីជនជាតិចិនអាយុ ៣០ឆ្នាំជាភ្ញៀវទេសចរ និងជាអ្នកដែលមានបំណងបើកហាងរកស៊ីនៅកម្ពុជា ហើយត្រូវបានគេដឹងថាគាត់ស្នាក់នៅបណ្ដោះអាសន្នភ្នំពេញ។

ស្ត្រីរូបនេះជាអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយគូសង្សាររបស់គាត់ជាជនជាតិចិនដែលត្រូវបានរកឃើញវិជ្ជមានកូវីដ ១៩ កន្លងទៅនៅប្រទេសចិន និងស្ត្រីជនជាតិវៀតណាមដែលបានរកឃើញវិជ្ជមានដូចគ្នានៅកម្ពុជា។ ពេលនេះស្ត្រីជនជាតិចិនរូបនេះកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕ 

X
5s