One Click Solution បន្ថែមរយៈពេលសេវាគាំទ្រជូនអតិថិជនកាត់បន្ថយផលប៉ះពាល់ដោយ Covid19​



តាមរបាយការណ៍ពី Oxfam បានឲ្យដឹងថា មនុស្សប្រហែលជា ៥០០ លាននាក់នឹងត្រូវធ្លាក់ខ្លួនក្របន្ទាប់ពីរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃកូវីដ ១៩។ វាមិនមែនជាចំនួនតិចតួចទេដែល ៦ ទៅ ៨ ភាគរយនៃប្រជាជនទូទាំងពិភពលោកត្រូវជួបបញ្ហាសេដ្ឋកិច្ច ពិសេសគឺប្រជាជនដែលរស់នៅក្នុងប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍន៍តែម្ដង។ 

កាលពីពេលថ្មីៗនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានអះអាងថា គ្រឹះស្ថានអប់រំឯកជននៅកម្ពុជាចំនួន ១១៣ កន្លែងកំពុងប្រឈមមុខនឹងការក្ស័យធន ដោយសារពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបើកប្រាក់ឈ្នួលក៏ដូចជាប្រាក់ខែជូនដល់បុគ្គលិក ដោយសារការបិទសាលារៀនទូទាំងប្រទេសបណ្ដាលមកពីការរីករាលដាលនៃវីរុសកូវីដ ១៩។ មិនត្រឹមតែប៉ុណ្ណោះ ស្ថាប័នឯកជនមួយចំនួនទៀតក៏កំពុងជួបបញ្ហាប្រឈមដូចគ្នា និងឈានដល់ការកាត់បន្ថយចំនួនបុគ្គលិក ឬកាត់បន្ថយប្រាក់ខែបុគ្គលិកក៏មាន។

ជាមួយគ្នានេះដែរ យោងទៅតាមការសម្ភាសន៍ជាមួយគេហទំព័រ BizKhmer លោក សា បញ្ញា ស្ថាបនិកក្រុមហ៊ុន One Click Solution បានបង្ហាញពីឆន្ទៈក្នុងការចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់នៅក្នុងសង្គម ដោយផ្ដល់លទ្ធភាពបន្ថែមជូនអតិថិជនរបស់ខ្លួនតាមរយៈការបន្ថែមរយៈពេលសេវាគាំទ្រ ក្នុងគោលបំណងបន្ធូរបន្ថយនិងសម្រាលបន្ទុកជូនអតិថិជនដែលជាអ្នករងផលប៉ះពាល់ដោយសារកូវីដ ១៩។ ខាងក្រោមនេះជាការលើកឡើងរបស់ក្រុមហ៊ុន One Click Solution÷

ក្រុមហ៊ុនសូមធ្វើការចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច តាមរយៈការផ្តល់ជូននៅរយៈពេលនៃសេវាគាំទ្របន្ថែម ពីលើរយៈពេលនៃសេវាគាំទ្រដែលកំពុងមានសុពលភាពស្រាប់ ជូនដល់អតិថិជនដែលបានជាវសេវាកម្មក្នុងឆ្នាំ ២០២០ ទៅតាមប្រភេទ និងលក្ខខណ្ឌដូចខាងក្រោម៖

ក. ផ្តល់រយៈពេលបន្ថែមចំនួនមួយ (១)ខែ ចំពោះអតិថិជនដែលបានជាវ ឬប្រើប្រាស់សេវាកម្មបង្កើត គេហទំព័រលក់ទំនិញ (E-Commerce site) កម្មវិធីទូរស័ព្ទដៃ (IOS & Android Mobile Apps)។

ខ. ផ្តល់រយៈពេលបន្ថែមចំនួនពីរ (២)ខែ ចំពោះអតិថិជនដែលបានជាវ ឬប្រើប្រាស់សេវាកម្មបង្កើត កម្មវិធីកុំព្យូទ័រសម្រាប់គ្រប់គ្រងដំណើរការអាជីវកម្មលក់ដុំ និងលក់រាយ (Accounting System for retailer and whole seller) មានដូចជា ភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារទំនើប ក្លឹបហាត់ប្រាណ ហាងលក់វ៉ែនតា និងហាងលក់សម្លៀកបំពាក់ ។ល។

គ. ផ្តល់រយៈពេលបន្ថែមចំនួនពីរ (២)ខែ ចំពោះអតិថិជនដែលបានជាវ ឬប្រើប្រាស់សេវាកម្មបង្កើត កម្មវិធីកុំព្យូទ័រ សម្រាប់គ្រប់គ្រងសាលារៀន និងទូទាត់ប្រាក់ (School Management & Billing System) និងកម្មវិធីទូស័ព្ទដៃសម្រាប់ សិស្ស មាតាបិតា អាណាព្យាបាល (Apps for Students/Parent/Guardian)។

ឃ. ផ្តល់រយៈពេលបន្ថែមចំនួនបី (៣)ខែ ចំពោះអតិថិជនដែលបានជាវ ឬប្រើប្រាស់សេវាកម្មបង្កើត កម្មវិធីកុំព្យូទ័រសម្រាប់ការគ្រប់គ្រងបុគ្គលិក និងបើកប្រាក់បៀវត្ស (HR & Payroll system) មានដូចជា ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប វ៉ាលី រោងចក្របោកគក់ និងដេរប៉ាក់ រោងចក្រផលិតបរិក្ខាររថយន្ត និងតម្លើងរថយន្ត។

ជាមួយនឹងបទពិសោធន៍ជាង ១០ ក្នុងការផ្គត់ផ្គង់សេវាកម្មផ្នែក Software ជូនដល់អតិថិជន One Click Solution យល់ច្បាស់ពីតម្រូវការ និងការរងផលប៉ះពាល់ក្នុងគ្រាលំបាកបែបនេះរបស់អតិថិជន។ តាមរយៈការផ្តល់ជូនដូចបានជម្រាបជូនខាងលើ ក្រុមហ៊ុន One Click Solution យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អតិថិជនរបស់យើងទាំងអស់នឹងទទួលបានការសម្រាលបន្ទុកមួយចំនួន ក្នុងខណៈកំពុងជួបប្រទះនូវបញ្ហាលំបាកបង្កដោយកូវីដ ១៩នេះ។ សូមប្រជាជនកម្ពុជាក៏ដូចជាប្រជាជាតិទូទាំងពិភពលោក ឆាប់បានចាកផុតពីគ្រោះមហន្តរាយដែលបណ្ដាលមកពីកូវីដ ១៩។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន One Click Solution គឺជាក្រុមហ៊ុនជំនាញក្នុងផ្ដល់សេវាកម្មខាងផ្នែក អភិវឌ្ឍកម្មវិធីគ្រប់គ្រងអាជីវកម្ម(Business Software Solution)ឈានមុខគេនៅប្រទេសកម្ពុជា៕

 

X
5s