សារ ៣ ចំណុចពី WHO ផ្ញើជូនអ្នកកំពុងដាក់ខ្លួនឲ្យនៅដោយឡែកក្នុងករណីកូវីដ ១៩​



អ្នកបានដឹងហើយថាវីរុសកូវីដ ១៩ កំពុងរាតត្បាតពិភពលោក ហើយក៏មានមនុស្សមិនតិចដែរដែលកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការដាក់ឲ្យនៅដាច់ដោយឡែក ដោយសារការប៉ះពាល់ផ្ទាល់ គ្រាដែលប្រយោជន៍ជាមួយអ្នកដែលផ្ទុកវីរុសកូវីដ ១៩។

ស្របពេលជាមួយគ្នានេះដែរអង្គការសុខភាពពិភពលោកបានចេញសារចំនួន ៣ សំខាន់ៗ ផ្ញើរជូនអ្នកដែលកំពុងដាក់ខ្លួនឯងនៅដាច់ដោយឡែកបន្ទាប់ពីមានការប៉ះពាល់ ឬករណីសង្ស័យលើកូវីដ ១៩៖

  • ទី១៖ ត្រូវរក្សាទំនាក់ទំនងរបស់អ្នក ពិសេសលើបណ្ដាញសង្គមជាមួយមនុស្សជិតស្និទ្ធរបស់អ្នកដែលបានច្រើន។ ទោះបីជាអាជ្ញាធរសុខាភិបាលដាក់កម្រិតលើទំនាក់ទំនងដោយផ្ទាល់ក្នុងសង្គមក៏ដោយ ប៉ុន្តែការដែលអ្នករក្សាទំនាក់ទំនងផ្នែកបណ្ដាញសង្គមគឺពិតជាសំខាន់ ព្រោះវាអាចជួយអ្នកដើម្បីដឹងពីព័ត៌មានទាំងឡាយពីមនុស្សជុំវិញខ្លួន អំពីបច្ចុប្បន្នភាពនានាពាក់ព័ន្ធទៅនឹងកូវីដ ១៩។ ព្យាយាមបង្កើតទម្លាប់ថ្មីៗល្អសម្រាប់សុខភាព និងព្យាយាមឲ្យបានច្រើនតាមតែអាចធ្វើទៅបាននៅទម្លាប់ប្រចាំថ្ងៃល្អដូចជាការហាត់ប្រាណជាដើម។ ការរក្សាអនាម័យគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវធ្វើ ឲ្យបានជាប់លាប់ អ្វីដែលកាន់តែពិសេសទៅទៀតនោះគេការតាមដានសុខភាពរបស់អ្នកជាប្រចាំ។

  • ទី២៖ ពិតណាស់ភាពតានតឹងផ្នែកអារម្មណ៍ច្បាស់ជាកើតមាន នៅពេលមានការតម្រូវឱ្យអ្នកណាម្នាក់នៅដាច់ដោយឡែកពីអ្នកដទៃ។ ក្នុងកាលៈទេសៈបែបនេះ កាតព្វកិច្ចសំខាន់របស់អ្នកគឺព្យាយាមបង្កើតភាពរីករាយសម្រាប់ខ្លួនឯង ធ្វើការលំហែអារម្មណ៍ រក្សាការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ឬអាចប្រើវិធីមួយទៀតដែលល្អគឺការសមាធិដើម្បីសង្រួមអារម្មណ៍។ 

  • ទី៣៖ ពិតណាស់ថាអ្នកត្រូវផ្សារភ្ជាប់ខ្លួនទៅនឹងបណ្ដាញសង្គម ដើម្បីរក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន និងដើម្បីទទួលបានព័ត៌មានពីបច្ចុប្បន្នភាពនានានៃកូវីដ ១៩។ តែដើម្បីទទួលបានព័ត៌មានដែលល្អនិងត្រឹមត្រូវបំផុត អ្នកត្រូវស្វែងរកប្រភពព័ត៌មានច្បាស់លាស់ដូចជាគេហទំព័ររបស់អង្គការសុខភាពពិភពលោក គេហទំព័ររបស់ក្រសួងសុខាភិបាល និងសារព័ត៌មានដែលមានវិជ្ជាជីវៈច្បាស់លាស់។ ការធ្វើបែបនេះព្រោះព័ត៌មានទាំងឡាយដែលបានចេញវាអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់មនុស្សបាន។ ការផ្សាយព័ត៌មានមិនពិតពីបណ្ដាញសង្គមណាមួយ អាចជះឥទ្ធិពលខ្លាំងទៅដល់ការប៉ះពាល់ផ្លូវអារម្មណ៍ ដែលអាចធ្វើឱ្យអ្នកដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែកការទៅជាបញ្ហាធុញថប់អារម្មណ៍ ឬស្ត្រេស ដែលអាចបង្កទៅជាបញ្ហាសុខភាពផ្សេងៗវិញ។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគេធ្វើការតាមដានព័ត៏មានថ្មីៗនិងការណែនាំជាក់ស្ដែងពីអ្នកជំនាញសុខាភិបាលដូចដែលបានរៀបរាប់ខាងលើ៕

ដោយ៖ យ៉ាយ៉ា 

 

X
5s