តើ Google Cloud របស់ Google បានជួយអ្វីខ្លះដល់សង្គមក្នុងគ្រាកូវីដ១៩នេះ?​



ពិភពលោកកំពុងជួបប្រទះបញ្ហាដែលពុំទាន់មានដំណោះស្រាយច្បាស់លាស់គឺ ជំងឺ COVID-១៩ ដែលបានបង្កើតវិបត្តិទៅលើការធ្វើការរបស់មនុស្ស។ Google Cloud បានត្រៀមទុកមុនរួចជាស្រេចក្នុងការសម្រួលទៅលើការធ្វើការរបស់អតិថិជនរបស់ខ្លួនក្នុងកាលះទេសះបែបនេះ។

នៅជុំវិញពិភពលោក អ្នកជំនួញនិងអ្នកប្រើប្រាស់ទូទៅពឹងផ្អែកទៅលើ Google Cloud ដើម្បីទំនាក់ទំនង និងធ្វើការ ហើយក្រុមហ៊ុនមានតួនាទីខ្ពស់ក្នុងប្រតិបត្តិការនេះ។ ថ្ងៃនេះយើងនឹងចែករំលែកវិធីសាស្ត្រដែលក្រុមហ៊ុន Google ជួយទ្រទ្រង់ក្នុងវិស័យជំនួញ វិស័យរដ្ឋបាល អ្នកស្រាវជ្រាវ និងទំនាក់ទំនងផ្សេងៗទៀត។

  • ជំនួយដល់ទំនាក់ទំនងរវាងអ្នកធ្វើការក្រៅការិយាល័យ

តម្រូវការទំនាក់ទំនងនៅក្នុងអាជីវកម្មធ្វើឲមានកំនើនអ្នកប្រើប្រាស់ Google Meet ដែលជាកម្មវិធីទំនាក់ទំនងជាវីឌីអូ រហូតទៅដល់ 60% ដែលលើសចំនួនប្រើប្រាស់ 25 ដងធៀបទៅខែមករា។ ទោះជាយ៉ាងនេះក្តី ក៏ក្រុមហ៊ុន Google នៅតែអាចគ្រប់គ្រងបណ្តាញទំនាក់ទំនងនេះបានយ៉ាងល្អ។ ដើម្បីសម្រួលដល់អតិថិជនក្នុងការប្រើប្រាស់ ក្រុមហ៊ុនបានបើកឲអ្នកប្រើប្រាស់ទូទៅប្រើមុខងារពិសេសក្នុង Google Meet ដោយសេរីសម្រាប់ G-Suite និង G-Suite for Education។

បន្ថែមពីលើនេះ ក្រុមហ៊ុនបានបើកទីផ្សារលក់មុខងាររបស់ Google Meet នៅកូរ៉េខាងត្បូង ហុងកុង តៃវ៉ាន់ ឥណ្ឌូនេស៊ី និងអាហ្វ្រិកខាងត្បូង ដើម្បីធានាឲបានថាអតិថិជនមានឱបករណ៍ត្រឹមត្រូវក្នុងការប្រើប្រាស់។ ជាលទ្ធផល សហគ្រាសជាច្រើនដូចជា ក្រុមហ៊ុនធានារ៉ាប់រង The MACIF Group និងក្រុមហ៊ុនបង្កើត Game Netmarble បានបញ្ជាក់ថា G-Suite របស់ Google បានជួយពួកគេក្នុងការទំនាក់ទំនងធ្វើការពីចម្ងាយបានយ៉ាងរលូនក្នុងស្ថានភាពដែលពិភពលោកជួបប្រទះបច្ចុប្បន្ន។ 

  • ផ្តល់ឱកាសបណ្តុះបណ្តាលជំនាញដល់បុគ្គលិក

ក្នុងពេលដែលមនុស្សជាច្រើនបានប្តូរទៅធ្វើការក្រៅការិយាល័យដោយសារជម្ងឺ COVID-១៩ ពួកគេក៍ស្វែងរកជំនាញទន់ និងចំណេះដឹងថ្មីៗ ហើយក្រុមហ៊ុនGoogle ក៏បានបើកឲប្រើប្រាស់នូវសេវាកម្មផ្សេងៗនិងបង្ហាត់បង្រៀនតាម Qwiklabs និង Cloud OnAir ជាដើម។ អ្នកប្រើប្រាស់អាចពិសោធន៍ បង្កើតជាគម្រូផ្សេងៗតាមពេលវេលារបស់ខ្លួន ហើយអាចធ្វើការជាក្រុមតាមការបង្រៀនអនឡាញក្នុង Cloud Architecture and Data Engineering ។

  • គាំទ្ររដ្ឋភិបាលក្នុងការទប់ស្កាត់ជម្ងឺ COVID-១៩

ក្រុមហ៊ុនGoogleបានធ្វើការជាមួយអង្គការជុំវិញពិភពលោកក្នុងការបង្កើតបច្ចេកវិទ្យាទំនាក់ទំនង AI ដើម្បីផ្សព្វផ្សាយព័ត៌មាននិងផ្តល់សេវាកម្មក្នុងការតាមដានពីការរីករាលដាលនៃវីរុសនេះ។ នៅក្នុងសហរដ្ឋអាមេរិក ក្រុមហ៊ុនបានធ្វើការជាមួយរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងរដ្ឋនីមួយៗក្នុងការតាមដាន និងរាយការណ៍ពីប្រជាជនដែលគេសង្ស័យថាអាចមានផ្ទុកជម្ងឺ។

Google Cloud ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្មដែលសមស្របទៅតាមប្រទេសផ្សេងៗរួមមានប្រទេសអេស្បាញ អូស្ត្រាលី ភឺរូ ជាដើមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-១៩ ។

  •  ជ្រុមជ្រែងស្ថាប័នអប់រំជាមួយនឹងមេររៀន ឱបករណ៍ និងការរៀនសូត្រពីចម្ងាយ

ស្ថាប័នអប់រំរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវីរុសកូរូណា ហើយក្រុមហ៊ុន Google បានធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការគាំទ្រដោយការផ្តល់ជាមេរៀន សេវាកម្មបង្រៀនពីចម្ងាយដោយសេរីទៅកាន់គ្រូបង្រៀនដើម្បីបន្តបង្ហាត់បង្រៀនសិស្សពីផ្ទះ។

ជាអាទ៌ Google Classroom ត្រូវបានបើកឲសិស្សនុសិស្សជាង ១.៣ លាននាក់ប្រើប្រាស់នៅទីក្រុងញ៉ូវយ៉កដើម្បីបន្តការសិក្សាពីផ្ទះ។ ក្រុមហ៊ុនក៏បានជួយជ្រុមជ្រែងកម្មវិធីរៀនពីផ្ទះដោយសេរីដូចជា Khan Academy ដែលបានជួយដល់ការសិក្សារបស់អ្នកសិក្សា ១៨ លាននាក់មុនមានជម្ងឺរាតត្បាតនេះ។ គេក៏ឃើញមានសន្ទុះនៃការប្រើប្រាស់ច្រើនជាងមុន និងទទួលបានសមាជិកថ្មីជាច្រើនមិនថាសិស្សានុសិស្ស ឬអាណាព្យាបាលនោះទេ។ ហើយក្រុមហ៊ុនក៏បានបន្តគាំទ្រទៅដល់ក្រសួងអប់រំនៃប្រទេសនាៗ ដូចជាប្រទេម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងអ៊ីតាលីជាដើមក្នុងការផ្លាស់ប្តូរការសិក្សានៅសាលាមកសិក្សានៅផ្ទះដើម្បីឆ្លើយតបទៅនឹងការបិទសាលារៀនក្នុងគោលបំណងកាត់បន្ថយការរងគ្រោះដោយជម្ងឺកូរូណា។ 

  • ជួយទៅដល់អ្នកស្រាវជ្រាវ មន្ទីរពេទ្យ និងស្ថាប័នផ្សេងទៀត

ក្រុមហ៊ុន Google បានចូលរួមចំណែកក្នុងវិស័យសុខាភិបាលដូចជាផ្តល់បច្ចេកវិទ្យា និងដំណោះស្រាយក្នុងការសិក្សាស្វែងរកមធ្យោបាយព្យាបាលជម្ងឺ និងតាមដានស្ថានភាពនៃការរីករាលដាល។

Google Cloud ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលទិន្ន័យរបស់អ្នកសិក្សាស្រាវជ្រាវ ព្រមទាំងចូលជាចំណែកក្នុងស្ថាប័នប្រយុទ្ធប្រឆាំងជម្ងឺ COVID-១៩ និងបានឧបត្ថម ២០ លានដុល្លារក្នុងកញ្ចប់ Google Cloud។ កិច្ចការរបស់ Google Cloud មិនមែនតែនៅក្នុងសហរដ្ឋអាមេរិកទេ តែក៏នៅជុំវិញពិភពលោកដូចជាទ្វីបអាស៊ីជាដើម។

  • ជួយដល់ផលិតករ និងអាជីវកម្មផ្សេងៗបំពេញតម្រូវការទីផ្សារ

អាជីវកម្មជុំវិញពិភពលោកកំពុងជួបប្រទះកង្វះខាតទទួលការកម្មង់របស់អតិថិជន និងការផ្គត់ផ្គង់តាមសហគ្រាស។ Google Cloud ក៏បានបើកឲប្រើប្រាស់នូវ Black Friday/Cyber Monday Protocol ដើម្បីសម្រួលដល់ការធ្វើអាជីវកម្មផ្នែកនេះ។

Google Cloud បានជួយក្រុមហ៊ុនដឹកជញ្ជូនអាហាររបស់ Canada ក្នុងការបំពេញតម្រូវការរបស់អតិថិជន ក៏ដូចជាការជួយដល់ក្រុមហ៊ុនរចនាសម្លៀកបំពាក់អាឡឺម៉ង់ផ្អាកហាងរបស់ខ្លួនមកផ្តោតលើការលក់អនឡាញ។ Google Cloud បានតភ្ជាប់ទំនាក់ទំនងរវាងបុគ្គលិកនិងអតិថិជនរបស់ក្រុមហ៊ុនយ៉ាងងាយស្រួល។

  • ផ្តល់នូវបណ្តាញទំនាក់ទំនង និងកំសាន្ត

ក្រុមហ៊ុនប្រព័ន្ធទំនាក់ទំនង និងកំសាន្តបានជួបប្រទះបញ្ហាជាច្រើនដូចគ្នា។ ក្រុមហ៊ុនបណ្តាញទាំងនេះធ្វើការយ៉ាងខ្លាំងក្នុងការទំនាក់ទំនងមនុស្ស ហើយក្រុមហ៊ុនកំសាន្តនិងហ្គេមឃើញមានសំទុះអ្នកប្រើប្រាស់យ៉ាងច្រើនក្នុងពេលដែលមនុស្សនៅផ្ទះកាន់តែច្រើន។ Google Cloud បានធ្វើការជាមួយស្ថាប័នជាច្រើនក្នុងការផ្តល់ពត៌មាន និងបង្កើតភាពសប្បាយក្នុងពេលដែលមានបញ្ហានេះឡើង។

ក្រុមហ៊ុនសេវាទូរស័ព្ទដូចជា Vodafone បានកំពុងធ្វើការយ៉ាងស្វាហាប់ដើម្បីបម្រើអតិថិជនរបស់ខ្លួន។ ក្រុមហ៊ុនកំសាន្តដូចជាYahoo Finance បានប្តូរមកធ្វើការពីផ្ទះក្នុងរយះពេលមួយយប់ ហើយ Google Meet បានធ្វើការយ៉ាងស្អិតរមួតក្នុងការសម្រួលដល់ការងាររបស់ពួកគេ។ ក្នុងវិស័យហ្គេម Unity Technologies បានសហការណជាមួយ WHO ក្នុងការផ្តល់នូវល្បែងកំសាន្តដល់មនុស្សក្នុងពេលជាប់នៅផ្ទះ ហើយ Google Cloud បានរួមគ្នាជាមួយ Unity Technologies ដើម្បីឲដំណើរការជោគជ័យទៅបាន។

  • ចក្ខុវិស័យ

ទោះបីស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ក្តីក៏ Google Cloud នៅតែធ្វើការយ៉ាងសកម្មក្នុងការធ្វើឲដំណើរការនៃការធ្វើការនិងរស់នៅរបស់អតិថិជនមានភាពប្រក្រតី។ ក្រុមហ៊ុននឹងបន្តគាំទ្រ និងធ្វើការយ៉ាងល្អដើម្បីបំពេញ និងពង្រីកតម្រូវការរបស់អ្នកប្រើប្រាស់៕

ប្រភព៖ Forbes

ដោយ៖ វាង ខាវីន

 

 

X
5s