ផាកកាហ្វេតែងតែយកចិត្តទុកដល់ក្រុមការងារជួរមុខក្នុងសហគមន៍​



ស្ថានភាពជំងឺកូវីដ១៩ នៅតែជាបញ្ហាគួរឲ្យបារម្ភ ដែលយើងទាំងអស់គ្នាមិនអាចមើលស្រាលបាននោះទេ ពីព្រោះនៅទូទាំងពិភពលោកពុំទាន់មានថ្នាំព្យាបាលឡើយ។ ក្រឡែកមើលក្នុងប្រទេសកម្ពុជាយើងវិញ ថ្វីត្បិតស្ថានភាពហាក់មានភាពប្រសើរជាងមុនដោយអ្នកឆ្លងប្រចាំថ្ងៃមានចំនួនតិច ហើយអ្នកជាសះស្បើយមានការកើនឡើងច្រើន ប្រមុខរាជរដ្ឋាភិបាលនៅតែបន្តទទូចអោយប្រជាជនមិនត្រូវធ្វេសប្រហែស ឬមើលស្រាលឡើយ។

ដើម្បីជាការចូលរួមលើកទឹកចិត្តដល់ក្រុមការងារជួរមុខ ដែលកំពុងប្រយុទ្ធនឹងជំងឺបង្កដោយវីរុសកូវីដ១៩ ក្រុមការងារ ផាក កាហ្វេ បានមានចូលរួមរៀបចំម្ហូបចំនួន ១០០០ ប្រអប់ ដែលមានតម្លៃប្រមាណ ៤០០០ ដុល្លារអាមេរិច ជូនលោកគ្រូអ្នក គ្រូពេទ្យជួរមុខដែលកំពុងប្រយុទ្ធនឹង កូវីដ១៩ នៅមន្ទីរមិត្តភាពខ្មែរ សូវៀត។

ថ្មីៗនេះផងដែរ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល រាជរដ្ឋាភិបាលបានចេញយុទ្ធនាការហាមឃាត់ប្រជាជនមិនឲ្យធ្វើដំណើរទៅលេងស្រុកកំណើត។ ក្រុមការងារ ផាក កាហ្វេ ក៏បានរៀបចំកាហ្វេ និងអាហារមួយចំនួន យកទៅជូនពួកគាត់នៅតាមគោលដៅមួយចំនួន ដើម្បីជាការលើកទឹកចិត្តដល់ក្រុមការងារជួរមុខ ដែលកំពុងត្រួតពិនិត្យនិងហាមឃាត់ចរាចរណ៍តាមដងផ្លូវ។ 

សកម្មភាពទាំងនេះ គឺជាសកម្មភាពចូលរួមសង្គមដែល ផាក កាហ្វេ តែងតែធ្វើ និងឲ្យតម្លៃ។ ផាក កាហ្វេ តែងតែអរគុណ ដឹងគុណ និងស្ញើចសរសើរ ក្រុមការងារជួរមុខប្រយុទ្ធនឹងវីរុសឆ្លងកូវីដ១៩ យ៉ាងខ្លាំង ដែលពួកគាត់តែងតែខិតខំអស់ពីកំលាំងកាយចិត្ត បំពេញភារៈកិច្ចដ៏សំខាន់៕ 

X
5s