នៅកូរ៉េមិនបានមកស្រុក ខ្លាចពិបាកផ្ញើប្រាក់ជូនពុកម៉ែ ទុកឲ្យ AMK ជាអ្នកដោះស្រាយបញ្ហា​



អ្នកដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េ អស់ក្តីបារម្ភពីការផ្ញើប្រាក់ជូនឪពុកម្តាយ និងសាច់ញាត្តិបងប្អូននៅស្រុកខ្មែរទៀតហើយ ព្រោះលោកអ្នកអាចផ្ញើប្រាក់ពីកូរ៉េមកកម្ពុជាតាមរយៈធនាគារកូមីនប៊ែង Kookmin Bank បាន។

COVID-19 មិនអាចជាឧបសគ្គសម្រាប់អ្នកនៅកូរ៉េចង់ផ្ញើប្រាក់មកជូនពុកម៉ែនៅស្រុកខ្មែរយើងទេ។ មិនថានៅឆ្ងាយឆ្លងទ្វីបយ៉ាងណា ហើយពេលដោយសារវីរុសឆ្លងកូវីដ ១៩ កំពុងកាត់ផ្តាច់ទំនាក់ទំនងមនុស្សគ្រប់គ្នាក្នុងសង្គមកម្រិតណា ក៏លោកអ្នកនៅតែអាចផ្ញើប្រាក់មកស្រុកកំណើតបាន។ ដោយសារពេលនេះ AMK បានសហការណ៍គ្នាជាមួយធនាគារកូមីនប៊ែង (Kookmin Bank) បងប្អូននៅប្រទេសកូរ៉េអាចផ្ញើប្រាក់តាមធនាគារកូមីនប៊ែង (Kookmin Bank) ហើយពុកម៉ែបងប្អូននៅស្រុកខ្មែរយើងអាចទៅបើកប្រាក់នោះបាននៅការិយាល័យ ឬភ្នាក់ងាររបស់ AMK គ្រប់កន្លែងទូទាំងប្រទេសកម្ពុជា។

ការផ្ញើប្រាក់របស់លោកអ្នកពីកូរ៉េមកកម្ពុជាធានាមានសុវត្ថិភាពខ្ពស់ រហ័ស និងមានភាពងាយស្រួលបំផុត។ អស់កង្វល់ពីការផ្ញើប្រាក់មកផ្ទះ និងលែងភ័យខ្លាចចំពោះការខាតបង់ព្រោះត្រូវគេបោកប្រាស់ទៀតហើយជាមួយ AMK និងធនាគារកូមីនប៊ែង (Kookmin Bank)។ 

សម្រាប់ព័ត៌មានលម្អិតសូមធ្វើការទាក់ទងតាមរយៈលេខទូរស័ព្ទ៖ 023 220 202/1800 200 200

X
5s