ក្រសួងសុខាភិ​បាល៖ អ្នកជាសះស្បើយសរុបកើនឡើងដល់ ១០៣ នាក់ គ្មានករណីឆ្លងថ្មីទេ​



ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសនៅព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២០នេះថា មានអ្នកជាសះស្បើយពីកូវីដ ១៩ ថែម  នាក់ទៀតហើយ ដែលធ្វើឲ្យអ្នកជាសះស្បើយសរុបនៅក្នុងប្រទេសកម្ពុជាកើនឡើងដល់ ១០៣នាក់។ អ្នកទាំងនោះរួមមាន៖

  • ភ្ញៀវទេសចរដែលធ្វើដំណើរតាម Viking Cruise journey ៣ នាក់ មានជនជាតិអាមេរិក ២ នាក់ប្ដីប្រពន្ធ (បុរសអាយុ ៥៩ ឆ្នាំជាស្វាមីនិងភរិយាអាយុ ៦២ ឆ្នាំជាប្រពន្ធ) បុរសជនជាតិអង់គ្លេស ម្នាក់អាយុ ៦១ ឆ្នាំ។
  • បុរសជនជាតិកាណាដាអាយុ ៤៩ ឆ្នាំបម្រើការនៅសាលារៀនអន្តរជាតិមួយនៅកោះពេជ្រ
  • បុរសអាយុ ៣៨ ឆ្នាំនៅខេត្តបាត់ដំបង។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកជាសះស្បើយសរុបនៅកម្ពុជាទាំង ១០៣នាក់ (មានស្ត្រីចំនួន ២៩នាក់ និងបុរសចំនួន ៧៤នាក់)។ រីឯអ្នកកំពុងសម្រាកព្យាបាលនៅសល់ត្រឹមតែ ១៩នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកឆ្លងសរុប ១២២នាក់៕

X
5s