ដឹង​អត់​ រដ្ឋ​ណាខ្លះ​របស់​អាមេរិក​​មានអ្នកជាប់​ឈ្មោះ​ធ្វើ​ជា​ប្រធានាធិបតី​​ច្រើន​ជាងគេ?​



​នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​​Donald Trump ​ចូល​កាន់​តំណែង លោក​បាន​ក្លាយ​ជា​ប្រធានាធិបតី​ទី ​៥ របស់​​អាមេរិក​ដែល​​មាន​ដើម​កំណើត​មក​ពី​រដ្ឋ​ New York។  រដ្ឋ​នេះ​បាន​ជាប់​ឈ្មោះ​ជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ចំនួន ៤​​ ដែល​​ជា​ស្រុក​​កំណើត​របស់​ប្រធានាធិបតី​​ស្មើ​នឹង​ចំនួន​ពាក់​កណ្ដាល​​ក្នុង​ចំណោម​ប្រធានាធិបតី​សរុប​ទាំង ៤៥ នាក់​ ​បន្ទាប់​ពី​រដ្ឋ Virginia រដ្ឋ Ohio និង​រដ្ឋ Massachusetts ។

គិត​មក​ដល់​ពេល​នេះ មាន​រដ្ឋ​ចំនួន​ ២១ ប៉ុណ្ណោះ​ដែល​​មាន​ពលរដ្ឋ​របស់​ខ្លួន​ជាប់​ឈ្មោះ​ក្លាយ​​ប្រធានាធិបតី​អាមេរិក ក្នុង​ចំណោម​រដ្ឋ​សរុប​ទាំង ៥០​របស់​ខ្លួន។ ចំណែក​បណ្ដា​​រដ្ឋ​ចំនួន ២៩ ទៀត​មិន​ទាន់​​មាន​ពលរដ្ឋ​របស់​ខ្លួន​ណា​ម្នាក់​ជាប់​ឈ្មោះ​ជា​ប្រធានាធិបតី​នៅ​ឡើយ​ទេ​ដែល​ភាគច្រើន​គឺ​ជា​រដ្ឋ​ស្ថិត​នៅ​តំបន់​ភាគ​ខាងលិច​ប្រទេស។ ​​

ខាងក្រោម​នេះ​ជា​​រដ្ឋ​ចំនួន ៤​ដែល​​មាន​ពលរដ្ឋ​ជាប់​ឈ្មោះ​ជា​ប្រធានាធិបតី​ច្រើន​ជាងគេ

១.រដ្ឋ Virginia ​មាន​ប្រធានាធិបតី​សរុប​ចំនួន ៨ រូប​ ដែល​ក្នុង​នោះ​រួមមាន​ លោក George Washington លោក​Thomas Jefferson លោកJames Madison លោកJames Monroe លោកWilliam Henry Harrison លោកJohn Tyler លោក Zachary Taylor និង​ លោកWoodrow Wilson។

២.រដ្ឋ Ohio មាន​ប្រធានាធិបតី​​សរុប​ចំនួន ៧​រូប រួម​មាន​ លោកUlysses S. Grant លោក Rutherford B. Hayes លោក James A. Garfield លោកBenjamin Harrison លោក William McKinley លោកWilliam Howard Taft ​លោក Warren G. Harding។

៣.រដ្ឋ New York  មាន​ប្រធានាធិបតី​សរុប​ចំនួន៥​រូប រួមមាន លោក Martin Van Buren លោកMillard Fillmore លោកTheodore Roosevelt លោក​Franklin D. Roosevelt លោក​Donald Trump។

៤.រដ្ឋ Massachusetts មាន​ប្រធានាធិបតី​សរុប​៤រូប​ រួមមាន លោក John Adams លោក​John Quincy Adams លោក John F. Kennedy លោកGeorge H.W. Bush។

ក្រៅ​ពី​រដ្ឋ​ចំនួន ៤​ខាងលើ​ នៅ​មាន​រដ្ឋ​ផ្សេង​ទៀតចំនួន ១៧ ​​ដែល​​​មាន​ពលរដ្ឋ​ជាប់​ឈ្មោះ​​ធ្វើ​ជា​ប្រធានាធិបតី។ ប៉ុន្តែ​រដ្ឋ​​ទាំង​នេះ​មាន​ពលរដ្ឋ​ជាប់​ឈ្មោះ​​ធ្វើ​ជា​ប្រធានាធិបតី​ត្រឹមតែ២ឬ​​១នាក់​​ប៉ុណ្ណោះ​​ក្នុង​​​រដ្ឋ​​នីមួយៗ​ដែល​ក្នុង​នោះ​រួមមាន​៖

  • រដ្ឋ​ North Carolina មាន​ប្រធានាធិបតី ​២​រូប​ គឺ​លោក James J. Polk  និង​លោក Andrew Johnson
  • រដ្ឋ Texas មាន​ប្រធានាធិបតី​២​រូប​ គឺ​លោក ​Dwight D. Eisenhower  និង​លោក​ Lyndon B. Johnson
  • រដ្ឋ Vermont មាន​ប្រធានាធិបតី​២​រូប​ គឺ​លោកChester A. Arthur  និង​លោក​ Calvin Coolidge
  • ​រដ្ឋ South Carolina មាន​ប្រធានាធិបតី​១​រូប​ គឺ​លោក Andrew Jackson
  • រដ្ឋ New Hampshire មាន​ប្រធានាធិបតី​១​រូប​ គឺ​លោក Franklin Pierce
  • រដ្ឋ Pennsylvania មាន​ប្រធានាធិបតី​១​រូប​ គឺ​លោក James Buchanan
  • រដ្ឋ Kentucky មាន​ប្រធានាធិបតី​១​រូប​ គឺ​លោក Abraham Lincoln
  • រដ្ឋ New Jersey មាន​ប្រធានាធិបតី​១​រូប​ គឺ​លោក Grover Cleveland
  • រដ្ឋ Iowa មាន​ប្រធានាធិបតី​១​រូប​ គឺ​លោក Herbert Hoover
  • រដ្ឋ Missouri មាន​ប្រធានាធិបតី​១​រូប​ គឺ​លោក Harry S. Truman
  • រដ្ឋ California មាន​ប្រធានាធិបតី​១​រូប​ គឺ​លោក Richard Nixon
  • រដ្ឋ Nebraska មាន​ប្រធានាធិបតី​១​រូប​ គឺ​លោក Gerald Ford
  • រដ្ឋ Gerald Ford មាន​ប្រធានាធិបតី​១​រូប​ គឺ​លោក Jimmy Carter
  • រដ្ឋ Illinois មាន​ប្រធានាធិបតី​១​រូប​ គឺ​លោក Ronald Reagan
  • រដ្ឋ Arkansas មាន​ប្រធានាធិបតី​១​រូប​ គឺ​លោក Bill Clinton
  • រដ្ឋ Connecticut មាន​ប្រធានាធិបតី​១​រូប​ គឺ​លោក George W. Bush
  • រដ្ឋ Hawaii មាន​ប្រធានាធិបតី​១​រូប​ គឺ​លោក Barack Obama៕

អត្ថបទទាក់ទង៖
អតីតប្រធានាធិបតីអាមេរិក Jimmy Carter៖ ខ្ញុំមានអាយុវែងដោយសារខ្ញុំមាន​ភរិយាល្អ​

ដោយ៖ ណារិន
ប្រភព៖ Businessinsider 

X
5s