ការស្រាវជ្រាវ៖ អ្នកជំងឺដែលធ្វើតេស្តវិជ្ជមានកូវីដ១៩ភាគច្រើន មិនបង្ហាញរោគសញ្ញាអ្វីសោះ​



ការសិក្សាចំនួន២ដែលចេញផ្សាយកាលពីថ្ងៃអង្គារកន្លងទៅ ដែលការសិក្សាមួយមានអ្នកចូលរួមជិត ២ ០០០នាក់ក្នុងរដ្ឋ Florida និងមួយទៀតក្នុងទីតាំងកន្លែងមើលថែមនុស្សចាស់ក្នុងរដ្ឋ Washington មានការយល់ស្របគ្នាថាមនុស្សភាគច្រើនដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ មិនដឹងថាពួកគេមានផ្ទុកជំងឺនេះដោយសារតែពួកគេមិនមានចេញរោគសញ្ញា។ នេះយោងតាមកាសែត CNN។

ការសិក្សាស្រាវជ្រាវ២នេះបានបន្ថែមភស្ដុតាងដែលបញ្ចាក់ថាអ្នកជំងឺមិនមានអាការៈឈឺឬមិនចេញរោគសញ្ញាអាចចម្លងវីរ៉ុសទៅកាន់អ្នកដទៃ។ 

ស្រុក Miami-Dade County និងសកលវិទ្យាល័យនៃសាលាពេទ្យ Miami Miller (University of Miami Miller School of Medicine) បានធ្វើការសិក្សាស្រាវជ្រាវដោយជ្រើសរើសអ្នកចូលរួម ១ ៨០០នាក់ ក្នុងចំណោមប្រជាជនសរុប ២,៧៥លាននាក់ បើយោងតាមអភិបាលក្រុង Miami លោក Carlos Gimenez បានមានប្រសាសន៍ក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសុក្រកន្លងទៅ។

ទិន្នន័យនៃការសិក្សាស្រាវជ្រាវនោះបង្ហាញថា ៦ភាគរយនៃអ្នកចូលរួមបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ដែលនេះគេសន្មត់ថាមានប្រជាជន ១៦៥ ០០០នាក់ផ្ទុកជំងឺនេះ។ បើធៀបនឹងនាយកដ្ឋានសុខភាព Florida (Florida Department of Health) ដែលបង្ហាញថាមានផ្ទុកកូវីដ១៩ ១០ ៧០១ករណីក្នុងស្រុក Miami-Dade County។

នេះមានន័យថាចំនួនពិតនៃករណីឆ្លងក្នុងស្រុក Miami-Dade County មានចំនួន ១៦,៥ដងលើសចំនួនដែលប្រកាសដោយរដ្ឋ។ 

លោក Carlos Gimenez មានប្រសាសន៍ថានេះ ទិន្នន័យនេះបង្ហាញថាប្រជាជនដែលមិនមានចេញរោគសញ្ញាកូវីដ១៩ អាចចំនួនច្រើន។

បើយោងតាមលោក Carlos Gimenez អ្នកសិក្សាស្រាវជ្រាវក្នុងការសិក្សាខាងលើមានភាពជឿជាក់ ៩៥ភាគរយថាចំនួននៃចំនួនអ្នកឆ្លងកូវីដ១៩ពិតក្នុងស្រុក Miami-Dade County មានចន្លោះពី ៤,៤ភាគរយ ដល់៧,៩ភាគរយ ឬ ១២៣ ០០០នាក់ ដល់២២១ ០០០នាក់។

ការសិក្សាមួយក្នងរដ្ឋវ៉ាស៊ីនតុនដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្ររបស់មជ្ឈមណ្ឌលការពារនិងគ្របគ្រងជំងឺឆ្លងអាមេរិក (US Centers for Disease Control and Prevention) និងនាយកដ្ឋានសុខភាពរដ្ឋវ៉ាស៊ីនតុន និងស្រុក Seattle-King County ដែលចេញផ្សាយកាលពីថ្ងៃសុក្ររកឃើញថា ជាងអ្នកចូលរួមក្នុងកន្លែងមើលថែមនុស្សចាស់មួយកន្លែង បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ដោយអ្នកជំងឺទាំងនោះមិនមានចេញរោគសញ្ញាអ្វីសោះ។

អ្នកសិក្សាស្រាវជ្រាវសសេរក្នុងការសិក្សាស្រាវជ្រាវដែលចុះផ្សាយក្នុងទិនានុប្បវត្ដិ  New England Journal of Medicine នោះថា៖ «ការឆ្លងរវាងអ្នកជំងឺដែលមិនចេញរោគសញ្ញាទំនងជាកត្ដានៃការឆ្លងរាលដាលយ៉ាងលឿននៃកូវីដ១៩ទៅកាន់អ្នកដទៃនិងបុគ្គលោក។

តាមការស្រាវជ្រាវដដែល ៥៦ភាគរយនៃអ្នកដែលត្រូវធ្វើតេស្តវិជ្ជមាន មិនមានចេញរោគសញ្ញាជំងឺនេះទេ ប៉ុន្តែក្រោយមកភាគច្រើននៃអ្នកទាំងនោះមានចេញរោគសញ្ញា នេះមានន័យថាពួកគេមិនមានបង្ហាញរោគសញ្ញាពេលធ្វើតេស្ត៕

អត្ថបទទាក់ទង៖ 

 

ដោយ៖ លង់ វណ្ណៈ

 

X
5s