លោក Li Xiting មហាសេដ្ឋីសិង្ហបុរី កំពុងកើបលុយ ៣៧លានដុល្លារក្នុងមួយថ្ងៃ ខណៈត្រូវប៉ាន់លក់ឧបករណ៍វេជ្ជសាស្រ្ត​



មហាសេដ្ឋីមានជាងគេរបស់សិង្ហបុរីកំពុងកើបប្រាក់ជាង ១ពាន់លានដុល្លារក្នុងមួយខែ ខណៈដែលតម្លៃផ្សាហ៊ុនក្រុមហ៊ុនផលិតឧបករណ៍វិជ្ជាសាស្រ្តរបស់លោកកើនជិត ៥០ភាគរយកំឡុងការឆ្លងរាលដាលកូវីដ១៩។ នេះបើយោងតាម SCMP។

ទ្រព្យសម្បត្តិរបស់លោក Li Xiting សហស្ថាបនិកនិងជាប្រធានក្រុមហ៊ុន Shenzhen Mindray Bio-Medical Electronics បានកើនពី ៤,៣ពាន់លានដុល្លារ ដល់ ១៣,៥ពាន់លានដុល្លារ ស្មើនឹង ៣៧,៧លានដុល្លារក្នុង២៤ម៉ោង បើយោងតាមទិន្ន័យរបស់ Bloomberg។ នេះធ្វើឲ្យមហាសេដ្ឋីដែលមានដើមកំណើតក្នុងខេត្ត Anhui ប្រទេសចិន ក្លាយជាអ្នកមានជាងគេក្នុងប្រទេសសិង្ហបុរី ជាប្រទេសដែលលោកបានចូលសញ្ញាតិក្នុងឆ្នាំ២០១៨។

ភាគហ៊ុនក្រុមហ៊ុន Mindray បានកើនឡើងយ៉ាងលឿនចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩ មក ដោយបានកើនឡើង ២៧០,៥២ យ័នកានពីថ្ងៃព្រហស្បតិ៍ក្នុងទីផ្សារ ChiNext ដែលធ្វើឲ្យក្រុមហ៊ុននេះមានតម្លៃខ្លួនកើនដល់ ៤៦,៥ពាន់លានដុល្លារអាមេរិកនាពេលបច្ចុប្បន្ន។

ក្រុមហ៊ុន Mindray សរសេរក្នុងអ៊ីម៉ែលផ្ញើរទៅកាន់កាសែត South China Morning Post ថា៖ «ការកម្មង់ផលិតផលរបស់ពួកយើងមានកើនឡើងយ៉ាងខ្លាំងក្នុងខែមីនា។ ពួកយើងទទួលបានការកហ្មង់ឧបករណ៍វិជ្ជសាស្រ្តពីជាង ១០០ប្រទេសដើម្បីយកទៅប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩»។

ក្រុមហ៊ុនេះបញ្ជាក់ថាខ្លួនទទួលបានការកហ្មង់ឧបករណ៍វិជ្ជសាស្ត្រជិត ១០ ០០០ឈុត ដោយរួមមានឧបករណ៍ជំនួយដង្ហើម (ventilator) ឧបករណ៍ឆ្លុះរូបភាព (imaging device) ឧបករណ៍តាមដានអ្នកជំងឺ (imaging device) ពីប្រទេសអ៊ីតាលីតែមួយ។

គួរបញ្ជាកផងដែរថា លោក Li Xiting មានអាយុ ៦៩ឆ្នាំ គឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Mindray Medical International ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រ ដែលមានស្នាក់ការនៅទីក្រុង Shenzhen ប្រទេសចិន។ លោក Li មានទ្រព្យសម្បត្តិសរុប ១៣,៥ ពាន់លានដុល្លារអាមេរិក៕

ដោយ៖ លង់ វណ្ណៈ

 

X
5s