ចិនប្រតិកម្មចំពោះហ្គេម Coronavirus Attack ដែលបង្កប់ន័យវាយប្រហារផ្នែកនយោបាយ​



Coronavirus Attack ជាហ្គេមដែឡគេបង្កើតឡើងសំដៅដល់ការបង្ហាញពីការចម្លងនៃវីរុសមួយនេះពីមួយកន្លែងទៅមួយកន្លែងទៀត ហើយវាក៏បន្តឆ្លងរាលដាលបន្ថែមទៀត។ ក្នុងហ្គេមនេះ វាបង្ហាញពីភារកិច្ចរបស់អ្នកលេងគឺដើរតួជាអ្នកការពារដែលគេហៅថា «selfish zombies»ពីការរត់គេច និងការចម្លងទៅពិភពលោក។ 

ថ្មីៗនេះ Coronavirus Attack ត្រូវបានចិនដីគោកហាមប្រាមលើការមិនឲ្យលេងហ្គេមមួយនេះនៅលើវេទិកាហ្គេមអនឡាញ នេះបើយោងតាមអ្នកអភិវឌ្ឍ និងចេញផ្សាយ (Developer and Publisher MythZsGame)។ ហ្គេមនេះហាក់មានភាពទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ តែក្រុមហ៊ុនបានលើកឡើងថា ហ្គេមនេះត្រូវបានរារាំងបន្ទាប់ពីអ្នកលេងហ្គេមរាយការណ៍ពីការបង្កប់ន័យខ្លឹមសារទាក់ទងនឹងនយោបាយ។

ចុចអាន​៖ យ៉ាងតិច ៣ ឆ្នាំ ទើបអាមេរិកអាចស្ទួយសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបានបន្ទាប់ពី COVID-19​

ការរចនាក្នុងហ្គេមនេះបានដាក់ចេញព៌ណចម្រុះដោយប្រើផ្ទៃខាថក្រោយព៌ណក្រហម និងគ្រាប់វីរុសមានព៌ណលឿង ដែលស្ទើរតែបង្ហាញច្បាស់ៗថាជាទង់ជាតិចិន។ លើសពីនេះ មិនត្រឹមតែពណ៌របស់ទង់ជាតិចិនប៉ុណ្ណោះទេ វាក៏ស្រដៀងនឹងរូបតុក្កតាដ៏ចម្រូងចម្រាសដែលបោះពុម្ពផ្សាយដោយកាសែតដាណឺម៉ាក Jyllands-Posten ដែលបង្ហាញពីពណ៌នាទង់ជាតិចិនជាមួយពណ៌លឿងនៃគ្រាប់វីរុសតំណាងឲ្យចំនួនផ្កាយលើទង់ជាតិចិន។ ស្ថានទូតចិនក្នុងតំបន់បានចាត់វិធានការ និងបានចាត់ទុកថាជាការប្រមាថចំពោះប្រទេសចិនដែលជំរុញឱ្យនាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី Mette Frederiksen ធ្វើការឆ្លើយតបលើ សេរីភាពនៃការបញ្ចេញមតិ រួមបញ្ចូលនូវរូបតុក្កតាផងដែរ។

ចុចអាន​៖ មានសង្ឈឹមច្រើន! ចិនអាចនឹងមានវ៉ាក់សាំងកូវីដប្រើប្រាស់នាខែកញ្ញា និងសម្រាប់សាធារណៈជននាដើមឆ្នាំក្រោយ​

វាមិនមែនសុទ្ធតែអាក្រក់ទេ ហ្គេមនេះក៏បានបង្ហាញពីសមិទ្ធិផលមមួយចំនួន ក្នុងការបំពេញបេសកកម្មកំចាត់វីរុស តែវាបានបង្កឲ្យមានការរិះគន់ដល់អ្នកជាតិនិយមចិន។ ក្រុមអ្នកបង្កើតហ្គេមនេះសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទៅកាន់ Abacus ថា Coronavirus Attack នេះវាបង្ហាញពីការការពារ ហើយក៏ចង់បង្ហាញថាវីរុសកំពុងប្រឆាំងតវ៉ាជាមួយរដ្ឋាភិបាលចិន និងរិះគន់ដល់អ្នកដែលបានចាកចេញពីទីក្រុងវូហាន មុនពេលមានការបិទទីក្រុង។ 

ចុចអាន​៖ WHO ព្រមានថា ប្រទេសដទៃអាចនឹងដើរជាន់គន្លងចិនលើអត្រាកំណើនអ្នកឆ្លង និងស្លាប់ដោយសារកូវីដ​

គួរបញ្ជាក់ផងដែរថា វាមិនមែនជាលើកទី ១ ទេដែលចិនធ្វើការហាមឃាត់ហ្គេមនៅលើ Steam៕

 

 

X
5s