សៀវភៅ ១០ ក្បាលជួយបង្កើនប្រសិទ្ធភាពការងារដើម្បីភាពជោគជ័យជីវិត​



មនុស្សម្នាក់ៗមានកិច្ចការ មានភារៈកិច្ចដែលត្រូវធ្វើរៀងៗខ្លួន និងភាពរវល់ជាប្រចាំ ដែលធ្វើឲ្យប្រសិទ្ធភាពការងាររបស់អ្នកធ្លាក់ចុះ ឬមុនសូវមានប្រសិទ្ធភាព។ ក្នុងសម័យបច្ចេកវិទ្យានេះទៀតសោត មនុស្សកាន់តែបាត់បង់ការផ្ចង់អារម្មណ៍ ស្មារតីដោយសារការទាក់ទាញពីបណ្ដាញទំនាក់ទំនងសង្គម និងកម្មវិធីនានាជាដើម។ តើត្រូវធ្វើដូចម្ដេចដើម្បីក្លាយជាមនស្សមានប្រសិទ្ធភាព? ខាងក្រោមនេះគឺជាសៀវភៅទាំង ១០ ក្បាលដែលជួយឲ្យអ្នកបង្កើនប្រសិទ្ធភាពការងារ ភាពជោគជ័យជីវិត៖

១) សៀវភៅទម្លាប់ទាំង៧របស់បុគ្គលមានប្រសិទ្ធភាព (The 7 Habits of Highly Effective People)

ប្រភពរូប៖ Amazon

សៀវភៅទម្លាប់ទាំង៧របស់បុគ្គលជោគជ័យ ត្រូវនិពន្ធឡើងក្នុងឆ្នាំ ១៩៨៩ ដោយលោក Stephen Covey ដែលជាអ្នកនិពន្ធ សហគ្រិន និងជាអ្នកនិយាយសាធារណៈផងដែរ។ សៀវភៅនេះនិយាយអំពីមូលដ្ឋាននៃគោលការប្រសិទ្ធភាពការងារនិងជីវិតដែលអាចយកទៅអនុវត្តបានអាជីពការងារនិងជីវិតផងដែរ។ លោក Stephen Covey បានមានប្រសាសន៍ថា ប្រសិនបើអ្នកត្រូវសម្រេចអ្វីមួយ អ្នកត្រូវធ្វើវា។ ក្នុងសៀវភៅនេះផងដែរ ក៏បានលើកឡើងនូវទម្លាប់ទាំង ៧ របស់បុគ្គលមានប្រសិទ្ធភាពផងដែរ។

២) សៀវភៅ ធ្វើការ៤ម៉ោងក្នុងមួយសប្ដាហ៍ (The 4-Hour Workweek) 

ប្រភពរូប៖ Amazon

លោក Tim Ferriss បាននិពន្ធសៀវភៅនេះក្នុងឆ្នាំ ២០០៧ ប៉ុន្តែវានៅតែមានឥទ្ធិពលដល់សព្វថ្ងៃ។ ប្រសិនបើអ្នកមិនចង់ធ្វើការឲ្យអ្នកដទៃ ដោយចង់បង្កើតអាជីវកម្មឬធ្វើការពីចម្ងាយ សៀវភៅនេះត្រូវសម្រាប់អ្នកហើយ។ វាប្រាប់អំពីភាពឯករាជ្យនៃហិរញ្ញវត្ថុ និងធ្វើការតិចជាងមួយថ្ងៃក្នុងមួយសប្ដាហ៍។ មិនមែនជារឿងស្រួលនោះទេ ប៉ុន្តែអ្នកអាចយកគន្លឹះទៅសាកល្បងអនុវត្តបាន។

៣) សៀវភៅសង្ខេមទម្លាប់អាតូម Summary of Atomic Habits

ប្រភពរូប៖ Amazon

លោក James Clear អ្នកថតរូប សហគ្រិន និងជាអ្នកនិពន្ធសៀវភៅ សង្ខេមទម្លាប់អាតូម ដែលធ្វើការពិនិត្រលើគំនិតអាជីវកម្មនិងវិធីសាស្រ្តដែលអ្នកអាចសម្រេចបំណងជីវិត។ សៀវភៅនេះមានភាពងាយអានដោយសារវាមានជំហានសកម្មភាពដែលអ្នកអាចយកវាទៅអនុវត្តបានប្រចាំថ្ងៃ។ វាត្រូវបានគេចាត់ទុកថាជាសៀវភៅមួយដែលល្អដាច់គេក្នុងឆ្នាំ ២០២០។

៤) សៀវភៅ There’s No Plan B for Your A-Game:

ប្រភពរូប៖ Amazon

លោក Bo Eason បាននិពន្ធសៀវភៅ There’s No Plan B for Your A-Game ក្នុងឆ្នាំ២០១៩ ដោយសៀវភៅនេះមានដំណាក់កាល៤ក្នុងការពង្រឹងចរឹត សច្ចៈភាព និងធាតុផ្សំដទៃទៀតដែលចូលរួមក្នុងភាពជោគជ័យរបស់អ្នក។ សៀវភៅនេះមិនត្រឹមតែរ៉ាយរ៉ាប់អំពីអាជីវកម្មនោះទេ តែថែមទាំងជាការបង្ហាញផ្លូវឆ្ពោះទៅរកភាពជោគជ័យផងដែរ។ 

៥) សៀវភៅ បញ្ឈប់ការពន្យាពេលក្នុងរយៈពេល១៩ថ្ងៃ (How to Stop Procrastination in 10 Days)

ប្រភពរូប៖ Amazon

ប្រសិទ្ធភាពមិនត្រឹមតែជាការរៀនជំនាញដើម្បីបំពេញការងារនោះទេ ប៉ុន្តែជាការយកឈ្នះការពន្យាពេល និងការខ្វះការផ្ដោតអារម្មណ៍ផងដែរ។ សៀវភៅនេះបង្ហាញពីវិធីសាស្រ្តក្នុងការយកឈ្នះការពន្យាពេល ដើម្បីជួយអ្នកក្លាយជាមនុស្សមានប្រសិទ្ធភាពដើម្បីបំពេញកិច្ចការបានល្អប្រសើរ។

៦) សៀវភៅ បំពេញរឿងគ្រប់យ៉ាង (Getting Things Done)

ប្រភពរូប៖ kobo.com

សៀវភៅ បំពេញរឿងគ្រប់យ៉ាង និពន្ធដោយលោក David Allen ក្នុងឆ្នាំ ២០០១ គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់ក្លាយជាមនុស្សមានប្រសិទ្ធភាព។ សៀវភៅនេះនឹងប្រាប់អំពីការចង្អុលផ្លូវក្នុងការរៀបចំកិច្ចការរបស់អ្នកដើម្បីងាយស្រួលក្នុងការសម្រេច។ 

៧) សៀវភៅ ១៦៩ម៉ោង (168 Hours : You Have More Time Than You Think)

ប្រភពរូប៖ kobo.com

សៀវភៅ ១៦៨ម៉ោង និពន្ធដោយលោកស្រី Laura Vanderkam គឺជារបៀបមួយក្នុងការរៀបចំពេលវេលា។ ក្នុងនោះក៏បានលើកឡើងអំពីការងារ និងគ្រួសារ ដោយអ្នកនៅតែមានពេលក្នុងការសម្រេចគោលដៅរបស់អ្នក។ អ្នកអាចធ្វើតាមគន្លឹះមួយចំនួនក្នុងសៀវភៅនេះ នោះអ្នកអាចនឹងរកឃើញថាអ្នកចំណាយពេលវេលាច្រើនហួសហេតុទៅលើកិច្ចការដែលមិនចាំបាច់។ 

៨) អំណាចនៃទម្លាប់ (The Power of Habit: Why We Do What We Do in Life and Business)

ប្រភពរូប៖ Amazon 

លោក Charles Duhigg  អ្នកនិពន្ធសៀវភៅអំណាចនៃទម្លាប់ បានដកស្រង់នូវរំលែកនូវរឿងរ៉ាវរបស់លោក និងមេរៀនផ្សេងៗផងដែរ។ ក្នុងសៀវភៅ អំណាចនៃទម្លាប់ លោក Charles Duhigg បានលើកឡើងថាគន្លឹះមួយដើម្បីភាពជោគជ័យគឺការរៀនអំពីទម្លាប់ល្អៗ។ ដើម្បីផ្លាស់ប្ដូរទម្លាប់អាក្រក់ អ្នកត្រូវផ្លាស់ប្ដូរពួកគេ។ 

៩) សៀវភៅ The 5AM Club 

ប្រភពរូប៖ Amazon

ក្នុងសៀវភៅ The 5AM Club លោក Robin Sharma បានបង្ហាញថាមនុស្សអស្ចារ្យបំពេញការងារខ្លាំងបំផុតក្នុងពេល ២ ៣ម៉ោងក្នុងមួយថ្ងៃ និងជុំរុញឲ្យមនុស្សងើបពីព្រឹកព្រលឹម ហើយធ្វើការ។ នៅពេលអានសៀវភៅនេះ អ្នកនឹងបានរៀនអំពីរបៀបដែលខួរក្បាលអាចសម្រេចកិច្ចការបានលឿន និងរបៀបគេងឲ្យបានត្រឹមត្រូវផងដែរ។

១០) សៀវភៅ Hyperfocus: How to Work Less and Achieve More

ប្រភពរូប៖ Amazon

សៀវភៅនេះបានលើកឡើងថាក្នុងសម័យបច្ចេកវិទ្យាមនុស្សមានភាពច្របូកច្របល់នៅពេលបំពេញកិច្ចការអ្វីមួយ។ សៀវភៅនេះនឹងប្រាប់អ្នកអំពីរបៀបក្នុងការដោះខ្លួនពីអ្វីដែលមិនសំខាន់ ហើយផ្ដោតលើថាមពលក្នុងការបំពេញកិច្ចការឲ្យបានល្អប្រសើរវិញ៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ addicted2success 

 

X
5s