៥ វិធីការពារខ្លួនឯងនិងអាជីវកម្មរបស់អ្នកពីការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ​



អាជីវកម្មជាដំណើរការការងារមួយដែលពិបាកពិសេសក្នុងការចាប់ផ្តើម។ ការប្រកបអាជីវកម្មជាការប្រថុយនឹងហានិភ័យស្ទើរតែ ១០០% ព្រោះគ្មាននរណាម្នាក់ដឹងថាអាជីវកម្មខ្លួននឹងទៅជាយ៉ាងណាទេ។ តែហានិភ័យកាន់តែច្រើន អត្រាទទួលផលចំនេញក៏មានកាន់តែច្រើនដែរព្រោះទោះបីអ្នកទទួលការខាតបង់ក៏នៅតែចំនេញក្នុងការទទួលបានចំណេះនិងបទពិសោធន៍ដែរ។ 

ត្រលប់មកនិយាយរឿងការកេងបន្លំផ្នែកហិរញ្ញវត្ថុវិញ ជារឿងមួយគួរឲ្យខ្លាចបំផុតសម្រាប់ម្ចាស់អាជីវកម្មគ្រប់គ្នា ព្រោះវានឹងធ្វើឲ្យអ្នករលាយអស់ពីខ្លួនក៏ថាបានទោះអ្នកមានរៀបចំផែនការអាជីវកម្ម និងអនុវត្តល្អត្រឹមត្រូវក៏ដោយ។ តើសហគ្រិនអាចការពារខ្លួនឯងនិងក្រុមហ៊ុនរបស់ពួកគេពីមនុស្សនិងគម្រោងដែលមិនស្អាតស្អំបានយ៉ាងដូចម្តេច? អនុវត្ត ៥ វិធីនេះដើម្បីការពារខ្លួនឯង និងអាជីវកម្មពីការកេងបន្លំផ្នែកហិរញ្ញវត្ថុ មិនថាវាមកពីប្រភពណាទេ៖

១) រៀនឲ្យបានច្បាស់លាស់ពីការធ្វើ Due Diligence ដើម្បីការពារការកេងបន្លំ

ធម្មតាទេពេលចាប់ផ្តើមអាជីវកម្មអ្នកត្រូវចេះអ្វីៗស្ទើរទាំងអស់ពាក់ព័ន្ធនឹងប្រតិបត្តិការអាជីវកម្មរបស់អ្នក ព្រោះធ្វើបែបនេះអ្នកមានលទ្ធភាពខ្ពស់ដឹងថា ដំណើរការអាជីវកម្មអ្នកកំពុងដើរទៅលើផ្លូវមួយនាំអ្នកទៅរកភាពជោគជ័យឬយ៉ាងណា។ មានម្ចាស់អាជីវកម្មមួយចំនួនគាត់បានសាងកំហុសដ៏ធំមួយ ព្រោះគាត់មានការខ្វះចន្លោះនូវចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ហើយក៏ប្រគល់សេចក្តីទុកចិត្តនៃការងារហិរញ្ញវត្ថុទៅបុគ្គលផ្សេងជាហេតុនាំឲ្យគេមានលទ្ធភាពខ្ពស់ក្នុងការកេងបន្លំលើអាជីវកម្មគាត់។

២) រៀនពី តើពេលណានិងគួរសួរដោយវិធីណា

តើសួរពីអ្វី? ហេតុអ្វីអ្នកត្រូវសួរ? ចម្លើយគឺពេលអ្នកមានការសង្ស័យលើភាពមិនប្រក្រតីនៃរបាយការហិរញ្ញវត្ថុរបស់អាជីវកម្មអ្នក។ ត្រូវចាំថាក្នុងនាមជាអ្នកគ្រប់គ្រងពិសេសជាម្ចាស់អាជីវកម្មមិនមែនឆ្ងល់អ្វីមួយភ្លាមត្រូវហៅមកសួរត្រង់ពេកទេ អ្នកត្រូវចេះអង្កេតមើលពីអ្វីដែលគួរឲ្យសង្ស័យ ហើយអ្វីដែលគួរតាមដាន ស៊ើបបន្តទៀត។

៣) ញែកកាតព្វកិច្ចសារពើពន្ធដើម្បីបង្កើតពិនិត្យលើសមតុលល្យ

វិធីល្អបំផុតមួយដើម្បីធ្វើការនេះគឺ បង្កើតការត្រួតពិនិត្យនិងសមតុល្យដោយបែងចែកការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ។ តាមវិធីនេះគ្មាននរណាម្នាក់អាចបង្កើតនិងគ្របដណ្តប់ការលួចបន្លំផ្នែកហិរញ្ញវត្ថុ ព្រោះជាទូទៅគេមិនសូវជាយកអ្នកស្គាល់គ្នា ឬបងប្អូន ឬប្តីប្រពន្ធមកកាន់ការងារក្នុងកន្លែងជាមួយគ្នាពិសេសម្នាក់ជាអ្នកកាន់បញ្ជីចំណាយ ម្នាក់កាន់បញ្ជីចំណូលទេ ធ្វើបែបនេះគាត់មានលទ្ធភាពខ្ពស់ណាស់ក្នុងការបន្លំ។

៤) ចៀសវាងការចំណាយលើសដោយមិនបានពិនិត្យត្រឹមត្រូវ

ហេតុផលមួយដែលនាំឲ្យងាយស្រួលក្នុងការបន្លំគឺការចំណាយ បុគ្គលិកផ្នែកចំណាយដែលមានគំនិតមិនស្មោះត្រង់តែងព្យាយាមស្វែងរក និងបង្កើតការចំណាយព្រោះគេមានលទ្ធភាពខ្ពស់ដើម្បីទទួលបានចំនេញ។ និយាយឲ្យស្រួលស្តាប់កេងបានម្តងបន្តិចៗ តែកេងច្រើនដងទៅគង់តែបានហើយគេមិនងាយចាប់បានទៀត។ 

៥) ត្រូវចាំថាការជឿទុកចិត្តបានមកពីការផ្ទៀងផ្ទាត់

មិនមែនការទុកចិត្តបានមកពីមនោសញ្ចេតនាទេ មិត្តភាព សម្ព័ន្ធភាព មនោសញ្ចេតនាត្រូវបែងចែកឲ្យដាច់ពីការងារពិសេសរឿងលុយកាក់ទៀត។ ត្រឹមស្គាល់គ្នា ទោះជាបងប្អូន សាច់ញាត្តិ ក៏ត្រូវបង្កើនការទុកចិត្តតាមរយៈការផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ដែរ ដើម្បីចៀសវាងហានិភ័យគ្រប់បែបយ៉ាងកើតឡើងលើអាជីវកម្មយើង។

ដោយ៖ យ៉ាយ៉ា

X
5s