កម្ពុជាជោគជ័យពេញលេញលើការទប់ស្កាត់ជំហានដំបូងជំងឺកូវីដ ១៩​



រយៈពេល ២ ខែពេញគិតចាប់ពីពាក់កណ្ដាលខែមីនា រហូតមកដល់ពាក់កណ្ដាលខែឧសភាឆ្នាំ ២០២០នេះ កម្ពុជាបានបំពេញបេសកកម្មមួយយ៉ាងជោគជ័យលើការទប់ស្កាត់ការរីករាលដាលជំហានដំបូងនៃជំងឺកូវីដ ១៩។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញផ្សាយនាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ បានឲ្យដឹងថាចំនួនអ្នកជាសះស្បើយពីកូវីដ ១៩ នៅកម្ពុជាកើនឡើងដល់ ១០០% ពោលគឺ ១២២នាក់ ក្នុងចំណោមអ្នកឆ្លងទាំង ១២២នាក់ ហើយគ្មានករណីស្លាប់នោះឡើយ។ 

ក្នុងសេចក្តីប្រកាសដដែលនេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង ក៏បានមានប្រសាសន៍ក្នុងការក្រើនរំលឹកសារជាថ្មីទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទាំងអស់ ឲ្យបន្តអនុវត្តនូវវិធានការការពារទប់ស្កាត់នូវការរីករាលដាលជាបន្តទៀត ក្នុងបំណងធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានដោយការកើតមានឡើងនូវរលកទី ២ ទោះបីជាកម្ពុជាមិនបានរកឃើញករណីឆ្លងថ្មីអស់រយៈពេលជាង ១ ខែកន្លងមកក៏ដោយ។ បន្ថែមពីនេះគាត់ត្រូវធ្វើការត្រួតពិនិត្យអោយបានហ្មត់ចត់ទៅលើករណីអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា ជៀសវាងជួបប្រទះនៅករណីនាំចូលបន្តទៀត។ ឯកឧត្តមក៏បានបន្ថែមថា បុគ្គលគ្រប់រូបត្រូវអនុវត្តឲ្យបានជាប់លាប់ និងកែប្រែទម្លាប់ការវិលមកវិញនូវសភាពធម្មតាតាមគន្លងថ្មី (New Normal Life) ក្នុងបរិបទប្រយុទ្ធប្រឆាំងទៅនឹងកូវីដ ១៩៕

X
5s