ហេតុអ្វីពាក្យ​ថា «យើងបែកគ្នា» ច្រើនតែមនុស្សស្រីជាអ្នកនិយាយមុន?​ក្នុងរឿងស្នេហាមនុស្សស្រីមានភាពទន់ភ្លន់ ហើយស្រឡាញ់ខ្លាំង និងឈឺចាប់ក៏ខ្លាំងដូចគ្នា ដូច្នេះវាហាក់ដូចជាពិបាកណាស់សម្រាប់មនុស្សប្រុសក្នុងការប្រើពាក្យបែបនេះមុនទៅកាន់មនុស្សដែលគេស្រឡាញ់ អាចមកពីថាមនុស្សប្រុសភាគច្រើនគឺរឹងមាំ។ ទោះជាយ៉ាងណាក៏ដោយការបែកបាក់ភាគច្រើនត្រូវបានធ្វើឡើងដោយមនុស្សស្រី។ នេះធ្វើឲ្យយើងមានអារម្មណ៍សង្ស័យពិបាកយល់ពីស្ថានភាពនៅពីក្រោយពាក្យលាគ្នាទាំងនោះ។

សម្រាប់មនុស្សប្រុសពេលដែលគេចាប់ផ្តើមលង់ស្នេហ៍លើនរណាម្នាក់ហើយ គេហាក់ដូចជាមានអារម្មណ៍រំភើបខ្លាំងណាស់ស្ទើរតែគ្រប់ពេល ហើយធ្វើអ្វីៗគ្រប់បែបយ៉ាងដែលបង្ហាញពីការយកចិត្តទុកដាក់ ស្រឡាញ់ ហើយតែងតែចាត់ទុកមនុស្សម្នាក់ទៀតជាប្រភពនៃជីវិត និងជាកត្តាជំរុញឲ្យពួកគេព្យាយាម ខិតខំ ប្រឹងប្រែងក្នុងជីវិត។ លើសពីនេះទៀតមនុស្សប្រុសចាប់ផ្តើមរកវិធីដើម្បីអាចយកឈ្នះដួងចិត្តរបស់មនុស្សស្រីដែលពួកគេស្រលាញ់។ ប៉ុន្តែនៅពេលពួកគេអាចយកឈ្នះបានហើយ មនុស្សប្រុសចាប់ផ្តើមលែងមានអារម្មណ៍នឹងទំនាក់ទំនងស្នេហានោះទៀតហើយ។ ពួកគេអនុញ្ញាតឲ្យភាពប្រងើយកណ្តើយមកជំនួសខ្លួនគេវិញ។

នៅពេលដែលការចាប់អារម្មណ៍ស្នេហា និងចំណង់ចំណូលចិត្តចំពោះស្នេហាត្រូវបានបញ្ចប់ មនុស្សប្រុសនឹងលែងមានសង្ឃឹម ហើយរំពឹងអ្វីទាំងអស់ពីស្នេហានេះ។ ទោះបីពួកគេមានអារម្មណ៍ថាគួរឲ្យធុញទ្រាន់ណាស់ ក៏មនុស្សប្រុសមិនដែលសារភាពចំពោះនរណាម្នាក់ឡើយ។​ ប៉ុន្តែគេនឹងរក្សាទំនាក់ទំនងនេះរហូតដល់មនុស្សស្រីរង់ចាំ រង់ចាំរហូតដល់ពួកគេអស់សង្ឃឹម នៅទីបំផុតមនុស្សស្រីធ្លាក់ខ្លួនទៅជាអារម្មណ៍ធុញទ្រាន់អាណិតខ្លួនឯង និងអស់សង្ឃឹមនៅចំពោះមុខជោគវាសនា៕

ដោយ៖ Anthony Arthur

 

X
5s