៣​ ជំហានងាយៗក្នុងការចុះឈ្មោះចូលរួមព្រឹត្តិការណ៍បញ្ចុះតម្លៃអចនទ្រព្យ Black Friday Property Sale ដំបូងនៅកម្ពុជា​



អ្នកធ្លាប់តែឮការបញ្ចុះតម្លៃទំនិញ ប៉ុន្តែពេលនេះព្រឹត្តិការណ៍បញ្ចុះតម្លៃអចលទ្រព្យ Black Friday Property Sales​ ដំបូងគេបានមកដល់ហើយក្នុងប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី ១២​ ខែ មិថុនា ឆ្នាំ ២០២០​ ចាប់ពីម៉ោង ៤រសៀលទៅដល់៨យប់។

ដើម្បីចូលរួមព្រឹត្តិការណ៍នេះ អ្នកអាចចុះឈ្មោះបានដោយសេរី តាមរយៈជំហានងាយៗ ៣នេះ៖
ដើម្បីចូលទៅកាន់គេហទំព័រផ្លូវការរបស់ព្រឹត្តិការណ៍លក់អចនលទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale សូចចុចតំណរភ្ជាប់នេះ៖ https://propertysale.realestate.com.kh/km

នៅពេលដែលអ្នកចូលទៅកាន់គេហទំព័រ សូមបំពេញរាល់ព័ត៌មានសំខាន់ៗដែលតម្រូវ។ អ្វីដែលសំខាន់នោះអ្នកចាំបាច់ត្រូវបំពេញលេខទំនាក់ទំនង អ៊ីម៉ែល ឬ របៀបទំនាក់ទំនងផ្សេងៗទៀត ដើម្បីអាចឲ្យក្រុមហ៊ុនទំនាក់ទំនងទៅកាន់អ្នកក្នុងករណីដែលអ្នកត្រូវការជំនួយផ្សេងៗ។

ចំណាំ​៖ ត្រង់​សំនួរ តើអ្នកបានឃើញព័ត៌មានអំពីព្រឹត្តិការណ៍នេះពីកន្លែងណា?* សូមជ្រើសរើស​យក BizKhmer | Biz Khmer ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ព្រឹត្តិការណ៍ “Black Friday Property Sale​”។

ជំហានទី ២៖ ទទួលលេខកូដតាមរយៈសារ
បន្ទាប់ពីអ្នកបានបំពេញរាល់ព័ត៌មានដែលចាំបាច់រួចរាល់ហើយ អ្នកត្រូវចុចប្រអប់ “Send me SMS” ដើម្បីទទួលបានលេខកូដដើម្បីបញ្ចប់ការចុះឈ្មោះរបស់អ្នក។ សារលេខកូដនេះនឹងត្រូវបានផ្ញើទៅកាន់ លេខទូរស័ព្ទដែលអ្នកបានបញ្ចូល។

ជំហានទី ៣៖ ផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នក ហើយចុចចុះឈ្មោះ
យើងសូមលើកទឹកចិត្តឲ្យអ្នកធ្វើការផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងអស់ដែលអ្នកបានបញ្ចូល ហើយបន្ទាប់ពីអ្នកបញ្ចប់ការផ្ទៀងផ្ទាត់ អ្នកអាចចុចប្រអប់ “ចុះឈ្មោះចូលរួមព្រឹត្តិការណ៍”។ សូមអបអរសាទរ មកដល់ត្រង់ចំណុចនេះ អ្នកបានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យ បញ្ចុះតម្លៃ Black Friday Property Sale ដោយជោគជ័យ៕

 

X
5s