កំពង់ឆ្នាំង បង្កប់តំបន់សក្តានុពលទេសចរណ៍យ៉ាងសន្ធឹក តែមិនសូវមានអ្នកស្គាល់​



ទឹកធ្លាក់ស្រែអំពិល គឺជាកន្លែងទឹកធ្លាក់មួយមានទីតាំងស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយត្រឹមតែ ៥៨ គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងកំពង់ឆ្នាំង។ 

យោងទៅតាមរដ្ឋបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ទឹកធ្លាក់ស្រែអំពិលនេះគឺជាតំបន់ទេសចរណ៍ធម្មជាតិ មានភ្ញៀវទេសចរមកទស្សនាកម្សាន្ត លំហែកាយ ងូតទឹកលេងជាហូរហែរតែមិនសូវច្រើនព្រោះក្រៅពីអ្នកខេត្តកំពង់ឆ្នាំង និងអ្នកធ្លាប់មកកំសាន្ត ទីតាំងមួយនេះមិនសូវជាមានអ្នកស្គាល់ច្រើនទេ។ ដោយសារទេសភាពដ៏ស្រស់បំព្រង មានដើមឈើតូចធំ នឹងទឹកធ្លាក់កាត់ជំរាលភ្នំ បន្ថែមជាមួយផ្ទាំងថ្មធំៗជាច្រើនធ្វើឲ្យទឹកធ្លាក់ស្រែអំពិលមានភាពត្រជាក់ជាប់ចិត្ត។ សម្លេងទឹកធ្លាក់ហូរប៉ះប៉ប្រះផ្ទាំងសិលា បង្កើតបានជាសូរសម្លេងដ៏រណ្ដំ ផ្សំបន្ថែមជាមួយសំឡេងបក្សាបក្សីតូចធំយំអឺងកង ប្រៀបដូចជាសម្លេងតន្រ្តីផ្លាស់ប្ដូរអារម្មណ៍អ្នកទៅកំសាន្តឲ្យរសាយអស់ទុក្ខកង្វល់។

 

ខេត្តកំពង់ឆ្នាំងត្រូវបានគេចាត់ទុកជាខេត្តមួយដែលមានសក្កានុពលទេសចរណ៍ ប៉ុន្តែដោយសារមិនទាន់មានការអភិវឌ្ឍឲ្យបានខ្លាំងក្លានៅឡើយ ទើបធ្វើឲ្យតំបន់ទេសចរណ៍ទាំងនោះពុំសូវមានអ្នកស្គាល់ រួមទាំងផ្លូវចូលទៅកាន់តំបន់ទឹកធ្លាក់នៅខូចខាតច្រើន បង្កើតជាឧបសគ្គសម្រាប់អ្នកដែលចង់ទៅកំសាន្ត។ តែផ្ទុយទៅវិញ កំពង់ឆ្នាំងគឺជាខេត្តដ៏មានសក្តានុពលចំពោះការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្ម អចលនទ្រព្យពិសេសកែច្នៃបង្កើតជាតំបន់ទេសចរណ៍ ឬរីសតជាដើម។ 

Chhlat Realty ជាភ្នាក់ងារអចលនទ្រព្យអ្នកទទួលសិទ្ធិលក់ពិសេសលើកគម្រោង Green Resort របស់ Green Farm ក្នុងការលក់ដីចំការលំហែកាយនៅក្នុងរីសត ស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលពីធម្មជាតិ ដើម្បីបង្កើតទីតាំងមួយនេះជាកន្លែងទេសចរណ៍ដ៏ល្អបំផុតផ្តាច់គេនៅក្នុងខេត្តកំពង់ឆ្នាំង។ គម្រោងរីសតនេះមានទីតាំងស្ថិតនៅភូមិក្រាំងស្គារខាងត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស។

វិនិយោគលើគម្រោងដីចំការនិងហែរកាយស្ថិតក្នុងតំបន់រីសតមួយនេះ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍លើសពីការគិត ដែលរួមមានដំណាំហូបផ្លែ ផ្ទះលំហែកាយ និងអត្ថប្រយោជន៍ពីគម្រោងវិនិយោគដទៃផ្សេងទៀតជាច្រើន។

ទំនាក់ទំនងមក Chhlat Realty ឥឡូវនេះ ដើម្បីទទួលបានឱកាសមាសពីការវិនិយោគដែលមិនធ្លាប់មាន។

ធ្វើការទាក់ទងមកក្រុមការងារ Chhlat Realty ឥឡូវនេះព្រោះតម្លៃពិសេស និងការបញ្ចុះតម្លៃឱ្យច្រើនសន្ធឹកសន្ធាប់មានតែដំណាច់ខែឧសភាតែប៉ុណ្ណោះ៕

ព័ត៌មាន​លម្អិត​សូមទាក់​ទងមក​កាន់​៖

  • 010 24 33 44
  • 017 49 59 60
  • 012 666 104
  • 011 85 84 89
  • 0969 49 59 60

ចុច Link ខាងក្រោមដើម្បីទស្សនាវីដេអូ

X
5s